ម៉ោងនៅក្នុងប្រទេសកម្ពុជា

ទំនាកទំនងផ្សាយពាណិជ្ជកម្ម

Welcome to V-LOVEKHMER លោកអ្នក អាចទំនាកទំនងផ្សាយពាណិជ្ជកម្មមកលេខទូរស័ព្ទ 092 466 796 និងអាចទំនាកទំន​ងមកកាន់អាស័យដ្ឋាន E-mail:smeyrek@gmail.com

Wednesday, August 7, 2013

បើ​កិច្ចប្រជុំ​ត្រួតពិនិត្យ​ការគ្រប់គ្រង​ផ្សារ​ទូទាំង​ខេត្តសៀមរាប

T-08-08-13-f-fullសៀមរាប ៖ កាលពី​ព្រឹក​ថ្ងៃទី ៧ ខែ សីហា ឆ្នាំ​២០១៣​នេះ លោក ឃឹម ប៊ុន​សុង អភិបាល​នៃ​គណៈ​អភិបាលខេត្ត​សៀមរាប បាន​បើក​កិច្ចប្រជុំ​ជាមួយ​បងប្អូន​អាជីវករ​គ្រប់គ្រង​ផ្សារ និង ភាស៊ី នៃ​បណ្ដា​ស្រុក​តាមផ្លូវ​ជាតិ​លេខ​៦ និង ក្នុង​ក្រុង​សៀមរាប ដោយមាន​ការចូលរួម​ពី​សំណាក់​លោកជំទាវ អស់លោក លោកស្រី​ជា​នាយក​រដ្ឋបាល​សាលាខេត្ត ថ្នាក់ដឹកនាំ​
មន្ទីរ​មានការ ពាក់ព័ន្ធ ផង​ដែរ។
បន្ទាប់ពី ​កិច្ច​បើក​ការប្រជុំ​របស់​លោក ឃឹម ប៊ុន​សុង ប្រធាន​អង្គប្រជុំ​រួចមក លោក​អនុប្រធាន​មន្ទីរ​សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ​ខេត្ត បាន​ធ្វើ​សេចក្តី​រាយការណ៍ អំពី​ដំណើរការ​ស្នើសុំ​វិនិយោគ​ផ្សារ​មួយចំនួន​ក្នុង​ខេត្តសៀមរាប ដោយ​បាន​គូស បញ្ជាក់​ថា ការ​សុំ​វិនិយោគ​ផ្សារ​នៅក្នុង​ខេត្តសៀមរាប គឺ​ក្រសួង​បាន​ចេញ​នូវ​សៀវភៅ​បន្ទុក និង កិច្ចសន្យា ឲ្យ​ផ្សារ​ចំនួន​ពីរ គឺ​ផ្សារ​លើ​ធំ​ថ្មី និង ផ្សារ​ក្រោម ដែល​មាន​រយៈពេល​១២​ឆ្នាំទៅ​ឲ្យ​ឈ្មោះ ហ៊ុ​ប ថៃ ក្នុង​ការ​ធ្វើ​អាជីវកម្ម​ភាស៊ី​ផ្សា​គិត​ចាប់ពី ថ្ងៃទី​០១ ខែមករា ឆ្នាំ២០០៣ ដល់ ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ២០១៤ ដោយ​ក្នុង​មួយៗ​ឆ្នាំ​បង់​ចំណូល​ចូល​ថវិកាខេត្ត ៥៥​លាន​រៀល ព្រម ទាំង​បាន​បញ្ចូល​ផ្សារ​ពួក​មួយ​បន្ថែម​ទៀត សម្រាប់​រយៈពេល​២៥​ឆ្នាំ។
ម្យ៉ាង ទៀត​ទីចាត់ការ​ហិរញ្ញវត្ថុ និង ទីចាត់ការ​អន្តរ វិស័យ​របស់​រដ្ឋបាល សាលាខេត្ត បាន​ចូលរួម​ត្រួតពិនិត្យ កំណត់​ផ្លូវ​ដែល​ត្រូវ ស្ថាបនា ជួសជុល ជាមួយ​ក្រុមការងារ​ក្រសួង សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ លើ​ទីតាំង​ផ្សារ​៣ ក៏ប៉ុន្តែ​មកដល់ពេលនេះ ក្រសួង សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ នៅ​ពុំ​ទាន់ បាន​ឆ្លើយ តប​តាម​សំណើ របស់​ខេត្ត​ឡើយ។ ចំពោះ​ការ​សុំ​វិនិយោគ​ផ្សារ​កំពង់​ក្តី ស្រុក ជីក្រែង ផ្សារ​រលួស និង ផ្សារ​អង្គ្រង ស្រុក ប្រាសាទបាគង និង ផ្សារ​ក្រឡាញ់ ស្រុក​ក្រឡាញ់ របស់​លោក ជា ចាន់​តារា និង លោកស្រី ហៃ សុគន្ធ ដោយ​ឲ្យ​ធ្វើការ វិនិយោគ​ផ្សារ​ខាងលើ ត្រូវ​ចំណាយ​ទុន​សរុប ៤៨០​លាន​១៦០​ពាន់​រៀល ដោយ អនុញ្ញាត​ឲ្យ​បង់​រំ​លោះ​ទុន មកវិញ​តាម រយៈ​ធ្វើ​អាជីវកម្ម​ភាស៊ី ផ្សារ​រយៈពេល ១២​ឆ្នាំ ចាប់ពី​ឆ្នាំ​២០១២​តទៅ ដោយ​បង់ ចំណូល​ថវិកាខេត្ត ២៧​លាន​រៀល ក្នុង មួយៗ​ឆ្នាំ។
ឆ្លងតាម ​ការ​ស្តាប់​នូវ​សេចក្តី​រាយការណ៍​របស់​មន្ទីរ និង អាជ្ញាធរ​ក្រុង ស្រុក ដែល​បាន​លើក​ឡើង​ទៅ​នឹង​បញ្ហា​ពាក់ ព័ន្ធ​ផ្សារ​នៅក្នុង​ក្រុង ស្រុក តាម​បណ្ដា​ផ្លូវជាតិ​លេខ​៦ និង​រាល់​សំណូមពរ​របស់​បងប្អូន​អាជីវករ​វិនិយោគ​ផ្សារ និង ភាស៊ី​ផ្សារ ដែល បាន​លើក​ឡើង នូវ​បញ្ហា​ដែល​កន្លងមក​មានការ​ប្រឈម ជាមួយ​អាជីវករ​លក់ដូរ ដោយ​ការ​គ្មាន​សៀវភៅ​បន្ទុក ដើម្បី កំណត់​ជូន​ដល់​បងប្អូន​អាជីវករ​ក្នុង​ផ្សារ ព្រមទាំង​បាន​សំណូមពរ​ដល់​អាជ្ញាធរ​ខេត្ត និង​មន្ទីរ​ពាក់ព័ន្ធ សុំ​ជួយ​ជំរុញ​ការ​ធ្វើ សៀវភៅ​បន្ទុក​ឲ្យ​បាន​ឆាប់ៗ និង សុំ​ឲ្យ​ក្រុមហ៊ុន​ប្រមូល​សំរាម ធ្វើការ​ដឹកជញ្ជូន​សម្រាប់​ឲ្យ​បាន​ទាន់ពេល ដើម្បី​ជៀសវាង កុំ​ឲ្យ​មាន​ផល​ប៉ះពាល់​អនាម័យ សុខភាព ដល់​ប្រជាពលរដ្ឋ អាជីវករ និង ភ្ញៀវ​ទេសចរណ៍​ផង​ដែរ។
មានប្រសាសន៍ ​បូកសរុប​នៃ​កិច្ចប្រជុំ​នោះ​លោក ឃឹម ប៊ុន​សុង​ក៏បាន​គូស​បញ្ជាក់​ថា ផ្សារ​នៅ​លើ​ទឹកដី​ប្រវត្តិសាស្ត្រ ខេត្តសៀមរាប មានការ​ពាក់ព័ន្ធ​ទៅ​នឹង​វិស័យ​ទេសចរណ៍។ ដោយ​កត្តា​នេះ​ហើយ​អាជ្ញាធរ​ខេត្ត ក្រុង ស្រុក បាន​យកចិត្ត ទុកដាក់​ខ្ពស់ ទៅ​នឹង​បញ្ហា​អនាម័យ​សុខភាព បរិស្ថាន ក្នុង​ការ​ដោះស្រាយ​ការ​ប្រឈម​ទៅ​នឹង​ផល​ប៉ះពាល់​នូវ​សតិអារម្មណ៍ របស់​ប្រជាពលរដ្ឋ អាជីវករ និង ភ្ញៀវ​ទេសចរណ៍​ជាដើម​ហើយ​ភារកិច្ច​ទាំងនេះ​ក៏​ជា​កាតព្វកិច្ច​ក្នុង​ការ​ ចូលរួម​ទាំងអស់​គ្នា ដើម្បី​រួមគ្នា​ដោះស្រាយ​នូវ​បញ្ហា​ចោទឡើង​ទាំងនេះ។ ក្នុង​នោះ​ដែរ​ឯកឧត្តម​អភិបាលខេត្ត ក៏បាន​លើកឡើង​ពី​ការ​មិន យកចិត្តទុកដាក់​របស់​ម្ចាស់​គ្រប់គ្រង​ផ្សារ​ទាំងអស់ ដែល​ពុំបាន​យល់​ពី​ភារកិច្ច​នៃ​ការគ្រប់គ្រង​របស់​ខ្លួន ហើយ​តែង​បង្ក​ឲ្យ មាន​ហានិភ័យ នៅក្នុង​ទីផ្សារ សំខាន់​អនាម័យ បរិស្ថាន បណ្ដាញ​ប្រព័ន្ធ​លូ​ទឹក​ក្រោម​ដី និង កាកសំណល់​ក្នុង​ទីផ្សារ​ជា ដើម ។
ក្នុង ​នោះ​ដែរ​លោក ឃឹម ប៊ុន​សុង ក៏បាន​ធ្វើការ​ក្រើនរំលឹក​ដល់​ថ្នាក់ដឹកនាំ​មន្ទីរ មន្ត្រី​ពាក់ព័ន្ធ ត្រូវ​សហការ​ជាមួយ ម្ចាស់​អាជីវករ​ផ្សារ ធ្វើការ​ត្រួតពិនិត្យ​ជាបន្ទាន់ ក្នុង​ការ​រៀបចំ​នូវ​សណ្ដាប់ធ្នាប់ សន្តិសុខ អនាម័យ បរិស្ថាន និង ប្រព័ន្ធ​លូ បង្ហូរ​ទឹក​ភ្លៀង​តាម​ផ្សារ​ដោយ​រដូវវស្សា​បាន​ចូល​មក​ដល់​ហើយ ដែល​កន្លងមក​តែងតែ​រង​ការ​លិចលង់ ដោយ​ទឹក​ភ្លៀង​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​វិស័យ​ទេសចរណ៍​របស់​ ខេត្ត ព្រមទាំង​ត្រូវធ្វើ​ការបង្កើត​គណៈកម្មការ​ត្រួតពិនិត្យ​វាយតម្លៃ​ឡើងវិញ​ ទាំងអស់ នូវ​រាល់​ផល​ប៉ះពាល់​សតិអារម្មណ៍​របស់​មហាជន​ទៀត​ផង។
ក្នុង ​នោះ​ដែរ​លោក​អភិបាលខេត្ត ក៏បាន គូស​បញ្ជាក់​ថា បញ្ហា​សៀវភៅ​បន្ទុក ជា​កត្តា​សំខាន់​របស់​ម្ចាស់​ផ្សារ និង អាជ្ញាធរ​មូលដ្ឋាន ក្នុង​ការ​ជៀសវាង​នូវ​ផល​ប៉ះពាល់ សតិអារម្មណ៍​ដល់​បង​ប្អូន​អ្នក​លក់ដូរ​បន្លែ​តាម​កញ្ច្រែង ព្រមទាំង​ត្រូវធ្វើ​ការ​ទំនាក់ទំនង​ជា​មួយ​ម្ចាស់​ផ្សារ​ឯកជន ដើម្បី​ក្នុង ការធានា​គ្រប់គ្រង​នូវ​រាល់​ហា​និ​ភ័យ​កើតឡើង។ ក្នុង​នោះ​លោក​បាន​សង្កត់ធ្ងន់​ទៅលើ​បញ្ហា​អនាម័យ កាកសំណល់ សំរាម​តាម​ទីផ្សារ និង លំ​នៅ​ដ្ឋាន ដោយ​ឲ្យ​រដ្ឋបាល​សាលាខេត្ត ធ្វើ​ការ​ត្រួត​ពិនិត្យ​ឡើងវិញ​ជាមួយ​ក្រុមហ៊ុន​ប្រមូល សំរាម​ក្នុង​ក្រុង និង ស្រុក ចំពោះ​ការរៀបចំ​សំយាប​តូប គឺ​ត្រូវ​ឆ្លងកាត់​គណៈកម្មការ​ត្រួត​ពិនិត្យ​ជាមុន ដើម្បី​កុំ​ឲ្យ​មានការ ប៉ះពាល់​ដល់​សោភ័ណភាព​ផ្សារ​លើ​ធំ​ថ្មី ដោយ​ខេត្ត​យើង​ជា​តំបន់​ទេសចរណ៍ កុំ​ឲ្យ​បាត់បង់​រចនាបថ​របស់​ខ្មែរ​យើង។
លោក ឃឹម ប៊ុន​សុង ក៏បាន​ដាក់​នូវ​បទបញ្ជា ឲ្យ​បណ្ដា​មន្ទីរ ស្ថាប័ន អង្គភាព​ពាក់ព័ន្ធ​ទាំង អស់ ត្រូវធ្វើ​ការ​បញ្ចប់​នូវ​ភាព​អានាធិបតេយ្យ ការ​ដាក់​ស្លាក​ផ្សាយពាណិជ្ជកម្ម ដែល​គ្មាន​សណ្ដាប់ធ្នាប់ នៅ​តាម​ដង​វិថី លើ​ចិញ្ចើម​ផ្លូវ​ក្នុង​ក្រុង និង ទីប្រជុំជន ព្រមទាំង​សូម​ឲ្យ​ម្ចាស់​ផ្សារ​ទាំងអស់ ត្រូវធ្វើ​ប៉ាណូ​ដើម្បី​បិទ​នូវ​តម្លៃ​សេវាកម្ម ក្នុង​ការ អនុវត្ត​តាម​សៀវភៅ​បន្ទុក បង្ហាញ​ជា សាធារណៈ​ជូន​ដល់​មហាជន បាន​ដឹងឮ បាន​ស្គាល់ ហើយ​ចំពោះ​ផ្សារ​គ្មាន​សៀវភៅ បន្ទុក​ក៏​ត្រូវ​អនុវត្ត​តាម​សៀវភៅ​បន្ទុក នេះ​ផង​ដែរ៕
គឿន​វ៉េ​ត
 

Dirge Of Cerberus Full Movie

Final Fantasy VII

Final Fantasy VII