ម៉ោងនៅក្នុងប្រទេសកម្ពុជា

ទំនាកទំនងផ្សាយពាណិជ្ជកម្ម

Welcome to V-LOVEKHMER លោកអ្នក អាចទំនាកទំនងផ្សាយពាណិជ្ជកម្មមកលេខទូរស័ព្ទ 092 466 796 និងអាចទំនាកទំន​ងមកកាន់អាស័យដ្ឋាន E-mail:smeyrek@gmail.com

Monday, August 12, 2013

កងទ័ព​ថៃ ត្រៀម​ទិញ​យន្តហោះ ស៊ើប​ការណ៍​ពីអាម៉េរិក ទុកចាត់​ការ​ជាមួយ ក្រុម​ឧទ្ទាម​ភាគ​ខាងត្បូង

បាងកក៖ យោធាថៃ ត្រៀមស្នើក្រសួងការពារជាតិ ទិញរថយន្តស៊ើបការណ៍ ប្រើប្រព័ន្ធផ្កាយរណប តម្លៃខ្ពស់ពីសហរដ្ឋអាម៉េរិក ដើម្បីចាត់ការមួយ ក្រុមសកម្មប្រយុទ្ធ ភាគខាងត្បូង។
យោងតាមគេទំព័រ Thai News នៅថ្ងៃ ចន្ទ ទី ១២ ខែ សីហា ឆ្នាំ ២០១៣ នេះបានឲ្យដឹងថា លោក វិជ្ជ
ជីរ៉ាផេត ប្រធានការិយាល័យអយ្យការកំពូល បានថ្លែងថា កងទ័ពបានជូបពិភាក្សាជាមួយ សភាសន្តិសុខជាតិ ក្រោមប្រធានបទស្តី ការត្រៀមទិញឧបករណ៍ ប្រមូលទិន្នន័យ ភស្តុតាង នៅតំបន់ភាគខាងត្បូងថៃ ដើម្បីជួយសម្រួលការងារ របស់ក្រុមសមត្ថកិច្ច និង យោធា ដែលកំពុងបំពេញកាតព្វកិច្ចរក្សាសន្តិសុខ នៅភាគខាងត្បូងថៃ។
លោក វិជ្ជ បានបញ្ជាក់ថា នៅដើមខែ តុលា ខាងមុខនេះ សភាសន្តិសុខជាតិ ស្នើទៅកាន់ក្រសួងការពារជាតិឲ្យ ទិញយន្តហោះស៊ើបការណ៍ គ្មានមនុស្សបើក ប្រើប្រព័ន្ធផ្កាយរណប ប្រភេទ Drone ពីសហរដ្ឋអាម៉េរិកដើម្បី តាមដានស្ថានការណ៍ ក៏ដូចជាការផ្តិតយករូបភាព រាល់អំពីសកម្មភាពរបស់ក្រុមឧទ្ទាម នៅពេលដែលពួកគេ បង្កអំពើហិង្សានៅក្នុងតំបន់ និង ងាយស្រួលក្នុងការតាមដាន និង កំណត់មុខសញ្ញាជនល្មើស។
យន្តហោះប្រភេទ Drone ខាងលើនេះ ដូចគ្នាទៅនឹងយន្តហោះស៊ើបការណ៍ របស់ក្រុមចារកម្មយោធា អាម៉េរិកធ្លាប់ប្រើប្រាស់ ទទួលបានជោគជ័យជាច្រើនភារកិច្ច ហើយយន្តហោះប្រភេទ មានបំពាក់ទៅដោយឧបករណ៍ ស្វ័យប្រវត្តិទំនើបៗ និង មានតំម្លៃខ្ពស់ បើប្រៀបធៀបនឹងការខូចខាត ក៏ដូចជាការបាត់បង់អាយុជីវិត ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់នៅ ភាគខាងត្បូងវិញនោះ គឺប្រទេសថៃ ចាំបាច់ត្រូវតែមានយន្តហោះប្រភេទនេះ៕
 

Dirge Of Cerberus Full Movie

Final Fantasy VII

Final Fantasy VII