ម៉ោងនៅក្នុងប្រទេសកម្ពុជា

ទំនាកទំនងផ្សាយពាណិជ្ជកម្ម

Welcome to V-LOVEKHMER លោកអ្នក អាចទំនាកទំនងផ្សាយពាណិជ្ជកម្មមកលេខទូរស័ព្ទ 092 466 796 និងអាចទំនាកទំន​ងមកកាន់អាស័យដ្ឋាន E-mail:smeyrek@gmail.com

Monday, August 12, 2013

ខឹង​ប្រពន្ធ និងអ្នកភូមិ​​ ស្តី​បន្ទោស​បន្តិចបន្តួច​ សម្រេច​ចិត្ត​ចង​.​ក​សម្លាប់​ខ្លួន​​

kkn-s12aបន្ទាយមានជ័យ​៖ ​បុរសរងគ្រោះ​ម្នាក់​ បាន​ទៅ​ចង​.​ក ​សម្លាប់​ខ្លួន​ក្រោយ​ពី​មាន​ទំនាស់​ពាក្យសម្តី ជាមួយ​អ្នក​ជិត​ខាង​ភូមិ​របង​ជា​មួយ​គា្ន​បាន​វាយ​គ្នា​ ផ្អើល​វង់​ផឹក​ស៊ី​ ក្រោយ​ត្រឡប់​ទៅ​ផ្ទះ​តូច​ចិត្ត​ នឹង​ប្រពន្ធ​ស្តី​បន្ទោស​បន្តិចបន្តួច​សោះ ​លុះ​ព្រឹក​ឡើង​ ទើប​គេ​ប្រទះឃើញ​សព​ប្តី​ចង​.​កនៅ​ក្រោមផ្ទះ​ ប្អូន​ស្រី​បង្កើត​ កាល​ពី​វេលា​ម៉ោង​ ៣​ទៀបភ្លឺ​ ព្រឹក​ថ្ងៃទី​១០ សីហា
ឆ្នាំ​២០១៣​ស្ថិតនៅ​ភូមិ​ស្នាយ ឃុំ​រហាល ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។
​        ​លោក សិទ្ធ​ ឡោះ ​ស្នងការរង​ខេត្តបន្ទាយមានជ័យ​ បាន​ឲ្យ​ដឹង​ថា​ នៅ​ថ្ងៃទី​១២ ​ខែសីហា ​ឆ្នាំ​២០១៣​នេះ ​ជន​រងគ្រោះ​មានឈ្មោះ ​ឈី​ម ​ធឿន ​ភេទ​ប្រុស​ អាយុ៤៤​ឆ្នាំ ​រស់​នៅ​ភូមិ​-ឃុំ​កើត​ហេតុ​ខាង​ លើ ហើយ​មាន​មុខរបរ​ធ្វើស្រែ​ចំការ​។ ​លោក​បាន​បន្តទៀត​ថា មុន​កើត​ហេតុ​ជនរង​គ្រោះ​បាន​ទៅ​ផឹក​ស៊ី​ជាមួយ​អ្នកភូមិ​របង​ជាមួយគ្នា​ កាល​ពី​ព្រលប់​ថ្ងៃខែ​ដ​ដែល​ លុះ​ដល់ ​ម៉ោង​៩​យប់​ស្រាប់​តែ​ជន​រង​គ្រោះ​មាន​ទំនាស់​ពាក្យសម្តី​គ្នា​ បន្តិចបន្តួច​ ហើយ​បាន​វាយតប​គ្នា​មួយ​ប្រាវ​ ក្រោយ​កើតហេតុ ជន​រង​គ្រោះ​ក៏បាន​នាំ​ប្រពន្ធ​ទៅ​ផ្ទះ​វិញ ​ក្រោយ​ពី​បាន​ប្រពន្ធ​ស្តី​បន្ទោស​បន្តិចបន្តួច​ក៏​បង្ក​ឲ្យ​មាន​ភាព​ក្តៅ​ ក្រហាយ​មួយ​ប្រាវ​ទៀត​ ស្រាប់តែ​ព្រឹក​ឡើង​ស្រាប់តែ​គេ​ប្រទះឃើញ​សព​ប្តី​ជន​រងគ្រោះ​ចង​.​ក​សម្លាប់​ខ្លួន​ ហើយ​បាន​រាយការណ៍​ប្រាប់​ប៉ូលិស​ភ្លាមៗ ។​
​        លោក សិទ្ធ ឡោះ បាន​បន្ត​ថែម​ទៀតថា​ ក្រោយពី​សមត្ថកិច្ច​ជំនាញ​ និង​លោក ​ផាន់ ភី​រម្យ​ព្រះរាជអាជ្ញារង​អម​សាលាដំបូង ​ខេត្តបន្ទាយមានជ័យ​ធ្វើការ​ត្រួតពិនិត្យ​សព​ជនរងគ្រោះ ​ឈី​ម ធឿន​ រួច​កម្លាំង​នគរបាល​អធិការដ្ឋាន​ស្រុក​ព្រះនេត្រព្រះ​ ក៏​ឈានដល់​ការឃាត់​ខ្លួន​មនុស្ស​២​នាក់​ដែល​វាយ​ជន​រង​គ្រោះ​ពេល​ផឹកស៊ី​ ដើម្បី​យក​មក​សាកសួរ​ផងដែរ ។​
​        ជន​សង្ស័យ​ចំនួន​២​នាក់​ ទី​១-​ឈ្មោះ​ រី​ន​ ឈឿត​ ភេទ​ប្រុស​ អាយុ៤៤​ឆ្នាំ ​២-​ឈ្មោះ ​លី ​លួ​យ ​ភេទ​ប្រុស​ អាយុ​១៨​ឆ្នាំ ​ជា​ក្មួយប្រុស​បង្កើត​របស់​សព​ជនរងគ្រោះ​។​
​        ក្រោយ​សួរនាំ ​ជនសង្ស័យ​ទាំងពីរ ត្រូវបាន​ការិយាល័យ​ជំនាញ​កសាង​សំណុំរឿង​ បញ្ជូន​ស្នងការ​ខេត្តបន្ទាយមានជ័យ ​ទើប​ទៅ​តុលាការខេត្ត​ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ៕​​
ចិន្តា​
kkn-s11
kkn-s12
​
 

Dirge Of Cerberus Full Movie

Final Fantasy VII

Final Fantasy VII