ភ្នំពេញ៖ នៅជុំវិញ បរិវេណរមណីយដ្ឋានវត្តភ្នំ បានក្លាយទៅជារាត្រីញ៉ាក់ សាច់ទៅហើយ ដោយម្តុំនោះសម្បូរទៅ ដោ យក្រុមជនសង្គមងងឹត គ្រប់ប្រភេទ មា នទាំងស្រ្តី រកស៊ីផ្លូវភេទជាច្រើននាក់ ឈរហៅម៉ូយយ៉ាង អនាធិបតេយ្យ កើ តមានអំពើលួច ឆក់ ប្លន់ ស្ទើរគ្រប់ប្រភេទ អ្នកដែលនិយម ទៅរកសេវាផ្លូវភេទនៅទីនោះ តែងតែរងគ្រោះ ដោយសារ ក្រុមជនសង្គមងងឹតទាំងនោះ មកចាប់គ្រៀក វាយប្លន់យកទ្រព្យសម្បត្តិជាប់ខ្លួន ញឹកញាប់រាប់ ភ្លេចមកហើយនោះ។

ជាក់ស្តែងកាលពី វេលាម៉ោង១៨និ ង៤០នាទី ព្រលប់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៣ នៅចំណុចបរិវេណ ខាងលិច រមណីយដ្ឋានវត្តភ្នំ ក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូ នពេញ មានករណីចាប់គ្រៀក
វាយប្លន់យកទ្រព្យសម្បត្តិ ពីអ្នកមក អង្គុយលេងនៅទីនោះ បានកើ តឡើងទៀតហើយ។
ដែលហេតុការណ៍នោះ បង្កឡើងដោយ ក្រុ មជនសង្គមងងឹត មានគ្នាចំនួន ៤នាក់ ក្នុងនោះត្រូវបានជនរងគ្រោះ និងប្រជាពលរដ្ឋជិតខាង ជួយអន្តរាគមន៍ ឃា ត់ខ្លួនជនល្មើស ទាំងនោះបានម្នាក់ យកមកប្រគល់ឲ្យ នគរបាល ប៉ុស្តិ៍វត្តភ្នំ។ ជនល្មើ សរូបនោះ ឈ្មោះពៅ ដារ៉ា ភេទប្រុស អាយុ ២៥ឆ្នាំ ដែលសុទ្ធតែជាមនុស្ស គ្មានទីលំនៅពិត ប្រាកដ ចំណែកបក្ខពួក ៣នាក់ទៀត បានគេចខ្លួ នបាត់អស់ ដោយយកទ្រព្យសម្បត្តិ ដែ លប្លន់បានពីជនរងគ្រោះ ទៅជាមួយផង។
ជនរងគ្រោះ២នាក់ ក្នុងអំពើចាប់គ្រៀក វាយប្លន់នោះ ទី១ ឈ្មោះនី ឆវី ភេទស្រី អាយុ ២៣ឆ្នាំ ស្នាក់នៅសង្កាត់ អូរឫស្សី ទី១ ខណ្ឌ៧មករា ទី២ ឈ្មោះ ខឹម លីដា ភេទស្រី អាយុ ១៩ ឆ្នាំ ស្នាក់នៅសង្កាត់ទួលសង្កែ ខណ្ឌឫស្សី ក្រុមជនរងគ្រោះ ទី១ បា នបាត់បង់កាបូប មានលុយ១០ម៉ឺនរៀល ទូ រស័ព្ទដៃ១គ្រឿង និងជនរងគ្រោះទី ២ ត្រូវបាត់បង់ទូរស័ព្ទ ម៉ាកសាំងស៊ុង ១គ្រឿង ខ្សែកប្លាទីន ១ខ្សែ។
ប្រភពព័ត៌មាន បានឲ្យដឹងថា នៅមុនពេ លកើតហេតុ គេឃើញជនរងគ្រោះ
ពីរនាក់សង្សារ បានមកជិះម៉ូតូឌុប គ្នា មកកម្សាន្តលេង
នៅបរិវេណរមណីដ្ឋានវត្តភ្នំ ខណៈកំពុងជជែកគ្នាលេង
ស្រាប់តែមានក្រុមជនសង្គមងងឹត ចំនួន៤នា ក់ បានមកចាប់គ្រៀក ក្រុមជនរងគ្រោះ វាយប្លន់ដណ្តើ មយក ទ្រព្យសម្បត្តិជាប់ខ្លួន មា នខ្សែក ទូរស័ព្ទដៃ កាបូបលុយបានហើយ នាំគ្នារត់គេចខ្លួន ពេលនោះជនរងគ្រោះ បានរត់ដេញស្រែកឆោឡោ ចោរៗ ក៏ត្រូវបានប្រជា ពលរដ្ឋជិតខាង ជួយអន្តរាគមន៍ឃាត់ ខ្លួន បានម្នាក់ ឯ ៣នាក់ទៀត បានគេចខ្លួនបាត់ ដោយ យកទ្រព្យសម្បត្តិ របស់ជនរងគ្រោះទៅជាមួយផង បន្ទាប់មកជនល្មើសរូបនោះ ក៏ត្រូវបានគេនាំខ្លួន មកប្រគល់ ឲ្យសមត្ថកិច្ចមូលដ្ឋាន ដើម្បីចាត់ការ តាមនីតិវិធី ច្បាប់។
ប្រភពព័ត៌មាន ពីប្រជាពលរដ្ឋបានបន្តទៀតថា នៅជុំវិញបរិវេណ រមណីយដ្ឋា នវត្តភ្នំ និងជាពិសេស នៅក្នុង មូលដ្ឋានសង្កាត់វត្តភ្នំតែម្តង បា នក្លាយទៅជាកន្លែង រាត្រីញ៉ាក់សា ច់ទៅហើយ ព្រោះសម្បូរទៅដោយស្រ្តីរកស៊ី ផ្លូវភេទគ្រប់ប្រភេទ និងជា ពិសេសទៀតនោះ ក្រុមជនសង្គមងងឹត កា ងស្រ្តីរកស៊ីផ្លូវភេទទាំងនោះ
តែងតែធ្វើ សកម្មភាពស្ទើរគ្រប់រូបភាព ដូចជាលួច ឆក់ ប្លន់
ដោយប្រើកាំបិតភ្ជង់ ឬចាប់គ្រៀកជនរងគ្រោះ ប្លន់យករបស់របរ ជាប់ខ្លួន
បានកើតឡើងច្រើនលើក រាប់ភ្លេចមកហើយ ចំណែកអាជ្ញាធរមូលដ្ឋានវិញ
បានត្រឹមតែចាំទទួលជន ល្មើសពីប្រជាពលរដ្ឋ ដែលចាប់ មកប្រគល់ជូនតែប៉ុណ្ណោះ ដូច្នេះហើ យ ប្រជាពលរដ្ឋបានសំណូម ឲ្យសមត្ថកិច្ច មូលដ្ឋាន គួរតែមានវិធានការទប់ស្កាត់ រាល់បញ្ហា ទាំងនេះផង៕

ជាក់ស្តែងកាលពី វេលាម៉ោង១៨និ
វាយប្លន់យកទ្រព្យសម្បត្តិ
ដែលហេតុការណ៍នោះ បង្កឡើងដោយ ក្រុ
ជនរងគ្រោះ២នាក់ ក្នុងអំពើចាប់គ្រៀក វាយប្លន់នោះ ទី១ ឈ្មោះនី ឆវី ភេទស្រី អាយុ ២៣ឆ្នាំ ស្នាក់នៅសង្កាត់ អូរឫស្សី
ប្រភពព័ត៌មាន បានឲ្យដឹងថា នៅមុនពេ
ប្រភពព័ត៌មាន ពីប្រជាពលរដ្ឋបានបន្តទៀតថា នៅជុំវិញបរិវេណ រមណីយដ្ឋា
