ម៉ោងនៅក្នុងប្រទេសកម្ពុជា

ទំនាកទំនងផ្សាយពាណិជ្ជកម្ម

Welcome to V-LOVEKHMER លោកអ្នក អាចទំនាកទំនងផ្សាយពាណិជ្ជកម្មមកលេខទូរស័ព្ទ 092 466 796 និងអាចទំនាកទំន​ងមកកាន់អាស័យដ្ឋាន E-mail:smeyrek@gmail.com

Thursday, August 22, 2013

បញ្ជូនជនជាតិ រ៉ូម៉ានី ទៅតុលាការ ពាក់ព័ន្ធការជួញដូរ គ្រឿងញៀន ៣,៥គីឡូក្រាម

សៀមរាប៖ កម្លាំងសមត្ថកិច្ចជំនាញ បានបញ្ជូនខ្លួន ជនជាតិរ៉ូម៉ានី ម្នាក់ ទៅកាន់សាលាដំបូងខេត្ត ដើម្បីវិនិច្ឆ័យ  ទោស បន្ទាប់ពីរូបគេ បាននាំគ្រឿងញៀន ៣,៥គីឡូក្រាម ឆ្លងកាត់តាមព្រលានយន្តហោះអន្តរជាតិខេត្តសៀមរាប  កាលពីព្រលប់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៣។

លោក អ៊ុំ អមរ៉ា ស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ទទួលបន្ទុកបង្រ្កាប់ករណីចរាចរណ៍គ្រឿង ញៀនថា  លោក កាឌ្រី ស៊ឺប៉ានរៀ (Cadri Berbanrare)
ជនជាតិរ៉ូម៉ានី រួមនិងគ្រឿងញៀនជាវត្ថុតាង ត្រូវបាន  កម្លាំងសមត្ថកិច្ចរបស់កសាងសំណុំរឿង និងបញ្ជូនទៅតុលាការហើយនៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៣នេះ។
កាលពីព្រលប់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៣ កម្លាំងសមត្ថកិច្ចនគរបាលប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរ   បាលខេត្តសៀមរាប បានសហការជាមួយគយប្រចាំព្រលានយន្ដហោះអន្តរជាតិ ខេត្តសៀមរាប ដឹកនាំពីលោក ទី   សុវិនថាល ព្រះរាជអាជ្ញាសាលាដំបូងខេត្តសៀមរាប បានចុះបង្រ្កាបករណីជួញដូរគ្រឿងញៀនឆ្លងដែនពីបរទេស    មួយករណី ដោយឃាត់ខ្លួនជនសង្ស័យជនជាតិរ៉ូម៉ានីម្នាក់ និងរឹបអូសបានគ្រឿងញៀនទម្ងន់ ៣,៥គីឡូក្រាម ។
បើតាមការឲ្យដឹងពីប្រធានការិយាល័យគយ បានឲ្យថា ជនសង្ស័យជាជនជាតិ រ៉ូម៉ានី ពាក់ព័ន្ធទៅនិងករណីចរាចរ  គ្រឿងញៀនឆ្លងដែននេះ មានឈ្មោះ កាឌ្រី ស៊ឺប៉ានរៀ (Cadri Berbanrare) អាយុ ៣៨ឆ្នាំ។ បុរសរូបនេះ បាន   ធ្វើដំណើរចេញពីប្រទេសប្រេស៊ីល មកកាន់កម្ពុជា ដោយឆ្លងកាត់ប្រទេសសឹង្ហបូរី  ទើបបន្ដចូលមកកម្ពុជា តាម ព្រលានយន្ដហោះអន្តរជាតិខេត្តសៀមរាប។ លោកបានបន្តតាមការសន្និដ្ឋាន បុរសរូបនេះ គ្រោងធ្វើដំណើរទៅ  ប្រទេសផ្សេងទៀត សម្រាប់ចរាចរគ្រឿងញៀន ដែលមានជាប់ជាមួយគេរហូតដល់ជិត ៤គីឡូក្រាមនេះ។
បើតាមប្រភពបានបន្ដឲ្យដឹងថា សារធាតុញៀនទាំងនោះ ជនសង្ស័យ បានរៀបចំ និងមានវិធីលាក់បាំងយ៉ាងប្រុង  ប្រយ័ត្ននិង កម្រិតខ្ពស់បំផុត ដើម្បីធ្វើការបំភ័នភ្នែក របស់សមត្ថកិច្ច ដោយធ្វើការលាក់ទុកនៅក្នុងឧបករណ៍វាស់  ចរន្តអគ្គីសនីយ៉ាងសម្ងាត់បំផុត ។ ប៉ុន្តែដោយមានការសង្ស័យ និងពិសេសសមត្ថកិច្ចមានបទពិសោធន៍ខ្ពស់ផង នោះ ទើបឈានដល់ការបង្រ្កាបចំគោលដៅ មិនឲ្យជនសង្ស័យអាចរត់គេចខ្លួនបានឡើយ។
សូមបញ្ជាក់ដែរថា នៅក្នុងឆ្នាំ២០១៣ និងឆ្នាំ២០១២ ការជួញដូរគ្រឿងញៀន ពីសំណាក់ជនបរទេសតាមច្រក ព្រលានយន្តហោះអន្តរជាតិខេត្តសៀមរាប ត្រូវបានកម្លាំងសមត្ថកិច្ចបង្រ្កាបជាច្រើនករណីមកហើយ៕

 

Dirge Of Cerberus Full Movie

Final Fantasy VII

Final Fantasy VII