ម៉ោងនៅក្នុងប្រទេសកម្ពុជា

ទំនាកទំនងផ្សាយពាណិជ្ជកម្ម

Welcome to V-LOVEKHMER លោកអ្នក អាចទំនាកទំនងផ្សាយពាណិជ្ជកម្មមកលេខទូរស័ព្ទ 092 466 796 និងអាចទំនាកទំន​ងមកកាន់អាស័យដ្ឋាន E-mail:smeyrek@gmail.com

Sunday, August 25, 2013

សុដន់​​មាន​សភាព​តូច​សិ្វត ​ឬ​បាត់​ទាំង​ស្រុងមកពីមូលហេតុអី?

​សុដន់​​មាន​សភាព​តូច​សិ្វត ​ឬ​បាត់​ទាំង​ស្រុងមកពីមូលហេតុអី?
​សុខភាព ៖ សុដន់​ជា​ផ្នែក​មួយ​ដែល​ធ្វើ​ឲ្យ​ សុភាពនារី​គ្រប់​មាន​ទំនោរ​ទៅលើ​ភាព​សិច​ស៊ី និង​មាន​
ភាព​ទាក់ទាញ ហើយ​មាន​ជំនឿ​ចិត្ត​តាមបែប​ស៊ី​វី​លយ ។  ដូចនេះ​ស្ត្រី​ត្រូវ​ដឹង​បញ្ហា​មួយចំនួន​ដែល​ធ្វើ​ឲ្យ​សុដន់​តូច ទម្លាប់​ទាំងឡាយ​ខាងក្រោម​នេះ​អាចធ្វើ​ឲ្យ​សុដន់​របស់​អ្នក​ស្វិត​តូច ឬ​បាត់​ទាំងស្រុង ។​
១.​ទទួលទាន​កាហ្វេ​ច្រើនពេក​
​ការស្រាវជ្រាវ​មួយ​របស់​ស៊ុយអែត​បញ្ជាក់ថា ទំហំ​សុដន់​មាន​និន្នាការ​តូច​ទៅ​ពេល​ស្ត្រី​ទទួលទាន​កាហ្វេ​លើស​៣​កែវ ក្នុង​១​ថ្ងៃ ។ ការស្រាវជ្រាវ​ក៏​ឲ្យ​ដឹងថា ស្ត្រី​សឹងតែ​ទាំងអស់​សុទ្ធ​តែមាន​ហ្សែ​ន​មួយណា​នោះ​ធ្វើ​ឲ្យ​ជាលិកា​ខ្លាញ់ ស្វិត​តូច​មកវិញ​ពេល​ទទួលទាន​កាហ្វេ​ច្រើន ។​
២.​ទទួលទាន​ខ្លាញ់​តិចពេក​
​ខ្លាញ់​ជា​សមាសធាតុ​សំខាន់​របស់​ជាលិកា​សុដន់ ។ របប​ទទួលទាន​ខ្វះ​ជាតិ​ខ្លាញ់ និង​ប្រេង​ពុំ​គ្រាន់តែ​ធ្វើ​ឲ្យ​បាត់បង់​តុល្យភាព​ជីវជាតិ​ប៉ុណ្ណោះ​ទេ តែ​នៅ​ឥទ្ធិពល​ទៅដល់​រូបរាង​ទំហំ​សុដន់​ទៀតផង ។ ក្នុង​ដំណើរការ លូតលាស់ ការ​ទទួលទាន​ខ្លាញ់​គឺ​ចាំបាច់​នៅ​កម្រិត​ល្មម ។ ប្រភព​ជាតិ​ខ្លាញ់​រុក្ខជាតិ​រួមមាន​សណ្តែកសៀង សណ្តែកបាយ​ចំណែក​ខ្លាញ់​សត្វ​គឺមាន​នៅក្នុង​ត្រី និង​សាច់ ។​
៣.​កម្រ​ទទួលទាន​សាច់​
​បណ្តា​សារជាតិ​ជីវជាតិ​ចាំបាច់​ផ្សេងៗ​ដើម្បី​រក្សា​ទ្រង់ទ្រាយ និង​ទំហំ​សុដន់ គឺ​ពពួក​សរសៃ Collagen ។ សរសៃ​នេះ​ចូលរួម​នៅក្នុង​ការបង្កើត​រចនា​សម្ព័ន្ធ​ស្បែក និង​រក្សា​ឲ្យ​វា​ម៉ត់​រលោង​នៅ​ចំពោះមុខ​ឥទ្ធិពល​របស់​វ័យ និង​កោសិកា​ត្រូវ​ខូចខាត ។ ជើង និង​ស្លាបមាន់​ក៏​ជា​ប្រភព Collagen មួយ​ទោះបី​ពពួក​សាច់​ផ្សេងៗ​ក៏​សម្បូរ​ជាតិ​សរសៃ​នេះ ។​
៤.​ទទួលទាន​ទឹក​តិច​
​ប្រមាណ ៨០% នៃ​សរីរាង្គ​មនុស្ស​ជា​ទឹក ដូច្នេះ​ជាលិកា​មួយចំនួន​នឹង​ស្វិត​តូច​មកវិញ ប្រសិន​បរិមាណ​ទឹក​ក្នុង​សរីរាង្គ​ថយចុះ ។ មួយផ្នែក​របស់​សរីរាង្គ​នឹងត្រូវ​រង​ឥទ្ធិពល​គឺ​សុដន់ ទោះបី​មិន​ច្រើន​ស្មើ​ជាលិកា​សាច់ដុំ​ផ្សេងៗ ។ អ្នក​គួរ​ទទួលទាន​ទឹក ឲ្យ​បាន​៨​កែវ​ក្នុង​មួយថ្ងៃ ដើម្បី​រក្សាបាន​ទ្រង់ទ្រាយ​ស្បែក​សុដន់ និង​ជាលិកា​ខ្លាញ់​។ កំហិត​ទទួលទាន​កាហ្វេ​អ៊ី​ន​មាន​ឥទ្ធិពល​ធ្វើ​ឲ្យ​ស្រួល​បត់ជើងតូច បណ្តាល​ឲ្យ​សរីរាង្គ​បាត់បង់​ទឹក ។​
៥.​ទទួលទាន​ស្រា​ច្រើនពេក​
​ទទួលទាន​ស្រា​មិន​ឥទ្ធិពល​ផ្ទាល់​ទៅដល់​ទំហំ​សុដន់ ប្រសិន​ក្នុង​បរិមាណ​សមល្មម ។ ប៉ុន្តែ​ផ្ទុយ​មកវិញ ការស្រាវជ្រាវ​ជាច្រើន​បង្ហាញថា ការទទួល​ទាន​ជាតិ​អាល់កុល​ច្រើនពេក​អាច​រំញោច​មហារីក​ដោះ ។ ដូច្នេះ​ប្រសិន​គ្រួសារ​អ្នកមាន​ប្រវត្តិ​មហារីក​ដោះ ចូរ​ចៀស​ឲ្យ​ឆ្ងាយ​ពី​ជាតិ​អាល់កុល ៕​
DanMitsu1_zps98aaed34

ប្រភពពី www.techno2day.biz
 

Dirge Of Cerberus Full Movie

Final Fantasy VII

Final Fantasy VII