គ្រាន់តែគិត ពីល្បឿន
១២០គីឡូម៉ែត្រ/១ម៉ោង គេដឹងច្បាស់ថា រថយន្តច្បាស់ជាខ្ទេច
គ្មានសល់សាច់ទេ ប៉ុន្តែសម្រាប់រថយន្តនេះវិញ
សឹងតែគ្មានការខូចខាត អ្វីទាល់តែសោះ។ តើរថយន្តនេះ ផលិតពីអ្វី
អីក៏ខ្លាំងម្ល៉េះ?
Paramount Marauder ជារថពាសដែក ការពារគ្រាប់មីន
និងគ្រាប់កាំភ្លើង ផលិតដោយក្រុមហ៊ុន Paramount Group
របស់អាហ្វ្រិកខាងត្បូង។ ដើម្បីឱ្យដឹងពីសក្ដានុពល ក្រុមហ៊ុននេះ
បានយកវាទៅពិសោធន៍ បើកបុកជញ្ជាំង ក្នុងល្បឿន ១២០គីឡូម៉ែត្រ/១ម៉ោង។ការពិសោធន៍ បង្ហាញថា រថយន្តមុខដែកនេះ ហាក់មិនមានការខូចខាតអ្វីទាល់តែសោះ គឺអ្វីៗនៅល្អទាំងអស់។ បន្ថែមលើនេះ គេក៏បានយករថយន្តនេះ ទៅសាកល្បងកិនកម្ទេច រថយន្តតូចផងដែរ។ ដើម្បីឱ្យកាន់តែច្បាស់ សូមមើលរូបភាព និងវីដេអូខាងក្រោម៖



ព័ត៌មានច្រើនទៀតសូមចុចត្រង់នេះ
ប្រែសម្រួល៖ Duku
ប្រភព៖Piximus
