ដោយ ជា ប៊ុនធឿន
សង្គមស៊ីវិល និងគណបក្សសង្គ្រោះជាតិ កំពុងតែបន្ត តាមដានសំណុំរឿង ចាប់ខ្លួន យុវជន ៤ នាក់ ដែលអជ្ញាធរ សង្ស័យថា បានញុះញ៉ុងទៅដល់កំលាំងប្រដាប់អាវុធ ឱ្យប្រើហិង្សា។ លោក អ៊ូ វិរៈប្រធានមជ្ឍមណ្ឌលសិទ្ធិមនុស្ស CCHR ដែលតាមដានរឿងនេះ បានយល់ថា ក្រុមយុវជនចំនួន៣នាក់ ដែលក្នុងចំណោមនោះ មិនមានអ្វីពាក់ព័ន្ធដូចដែលសមត្ថកិច្ច បានសង្ស័យនោះទេ។ក្នុងនាមសង្គមស៊ីវិល ដែលតាមដានរឿងនេះលោកមានការព្រួយបារម្ភអំពីការដាក់ទោសយុវជនខាងលើ។ ដោយលោក បង្ហាញថាបានយុវជនចំនួន បីនាក់ក្នុងចំណោមនោះ គ្មានអ្វីពាក់ព័ន្ធនឹងរឿងញុះញ៉ុង និងពាក់ព័ន្ធនឹង លោកសួន សរីរដ្ឋាឡើយ។ លោក រម្លឹកថា ផ្ទុយទៅវិញ នៅក្នុងពិធីបន់ សុំកុំឱ្យមានហិង្សា កាលពីសប្ដាហ៍មុន យុវជន ចំនួនពីរនាក់ចូលរួមយ៉ាងសកម្ម ដោយមិនចង់ឱ្យមានហិង្សា។

ទទួលបោះពុម្ភ ដែលគេគ្មានសិទ្ធិ មើលអំពីខ្លឹមសារ នៃឯកសារ ដែលត្រូវបោះពុម្ភឡើយ។ តែទោះជាយ៉ាង លោកយល់ខ្លឹមសារ ក្នុងខិតប័ណ្ណ គ្មានន័យត្រង់ថា ដែលថា ជាការញុះញ៉ុងនោះទេ។
លោកឧត្តមសេនីយឯក គាត ច័ន្ទថារិទ្ធ អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិនៃក្រសួងមហាផ្ទៃ ធ្លាប់បានប្រាប់វិទ្យុបារាំង RFI ថា មនុស្សទាំងបួននាក់នេះត្រូវបានចាប់ខ្លួន កាលពីថ្ងៃទី ១៥ សីហា កន្លងទៅនេះ ដោយសារមានជាប់ពាក់ព័ន្ធទៅនឹងលោកសួន សរីរដ្ឋា ដែល កន្លងមក ត្រូវរដ្ឋាភិបាលចោទប្រកាន់ថា បានកសាង កងកំលាំងប្រដាប់អាវុធខុសច្បាប់។
លោក គាត ច័ន្ទថារិទ្ធ បញ្ជាក់ថា នៅក្នុងខ្លឹមសារខិតបណ្ណជាច្រើនរយសន្លឹក ដែលមានរូបផ្កាហើយដែល ត្រៀមនឹងចែកចាយនោះ មានលក្ខណៈញុះញង់ ឲ្យមានអំពើហិង្សាប្រដាប់អាវុធដើម្បី ផ្តួលរំលំរដ្ឋាភិបាល។ ដោយពិនិត្យទៅលើច្បាប់ព្រហ្មទណ្ឌសកម្មភាពនេះ គឺជាអំពើភេរវកម្ម នេះបើតាមការអះអាងរបស់អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ។
សូមបញ្ជាក់ថា កាលពីម្សិលមិញ គណបក្សសង្គ្រោះជាតិ បានចេញសេចក្ដីថ្លែងការណ៍មួយ ដោយចង់ឱ្យមានការដោះលែងជាបន្ទាន់នូវយុវជនទាំងបួនខាងលើ។ ក្នុងនោះគណបក្សប្រឆាំងបានថ្កោលទោសចំពោះអជ្ញាធរមានសមត្ថកិច្ច ដោយបញ្ជាក់ថា ពួកគេគ្រាន់តែយកផ្កា និងទឹកសុទ្ធចែកជូនកងទ័ព ដែលត្រូវរដ្ឋាភិបាលចល័តចូលក្នុងរាជធានីភ្នំពេញ។ ដោយគណបក្សសង្គ្រោះជាតិយល់ថា ជាទង្វើមួយ ដែលរំលោភបំពានយ៉ាងធ្ងន់ធ្ងរ ដល់សិទ្ធិបុគ្គល និងសិទ្ធិសេរីភាព សម្ដែងមតិរបស់ប្រជាពលរដ្ឋ ដែលត្រូវបានធានាដោយច្បាប់៕
