ម៉ោងនៅក្នុងប្រទេសកម្ពុជា

ទំនាកទំនងផ្សាយពាណិជ្ជកម្ម

Welcome to V-LOVEKHMER លោកអ្នក អាចទំនាកទំនងផ្សាយពាណិជ្ជកម្មមកលេខទូរស័ព្ទ 092 466 796 និងអាចទំនាកទំន​ងមកកាន់អាស័យដ្ឋាន E-mail:smeyrek@gmail.com

Sunday, August 18, 2013

ខ្មាន់កាំភ្លើងដែលបាញ់១គ្រាប់នៅមុខហាង ហុង ស្ព័រ ចាប់បានហើយ

ភ្នំពេញ ៖ នៅព្រឹក ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៣ នេះកម្លាំងនគរបាល និង កម្លាំងអាវុធហត្ថ ខណ្ឌដូនពេញ ចុះទៅធ្វើ ការឡោមព័ទ្ធហាង
និងឃាត់ខ្លួន  កូនប្រុសថៅកែហាងលក់ សម្ភារៈកីឡាយីហោហុងស្ព័រ ដែលមានទី តាំងស្ថិតនៅផ្ទះលេខ ៣១៨ តាមមហាវិថី ព្រះមុនីវង្ស ក្នុងភូមិទី៧ សង្កាត់ចតុមុខ ខណ្ឌដូនពេញបន្ទាប់ពីជនបង្កខាងលើ បានផ្ទុះអាវុធចំនួន១គ្រាប់ កាលពីវេលាម៉ោង ១ និង២៤នាទីយប់រំលងអាធ្រាត្រនោះ ។
បើតាមប្រភពព័ត៌មាន ពីមន្ដ្រីនគរ បាលមូលដ្ឋានបានឱ្យដឹងថា ជនបង្កការផ្ទុះអាវុធ ទាំងកណ្ដាលអាធ្រាត្រ បង្កឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចខាងលើនេះ បានកើតឡើងកាលពីវេលា ម៉ោង ១និង២៤នាទីយប់ រំលងអាធ្រាត្រឈានចូលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៣ ពេលនោះ សមត្ថកិច្ច ខណ្ឌដូនពេញទាំងនគរបាល និងអាវុធហត្ថ បានចុះទៅកាន់កន្លែងកើតហេតុ ប៉ុន្ដែ ធ្វើការយាមកាមនៅទី នោះរង់ចាំទទួលការឯកភាព ពីតំណាងអយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ ទើបអាចចូលទៅឆែក ឆេរ និងឃាត់ខ្លួនជនបង្កនេះបាន ។
ប្រភពពីមន្ដ្រីនគរបាលបានបន្ដទៀតថា លុះដល់ ព្រឹកថ្ងៃទី១៩ ខែសីហា នេះ កម្លាំងសមត្ថកិច្ច ក្រោយពីមានការ ឯកភាពពីតំណាងអយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ រួចមក ក៏បានចុះទៅឃាត់ខ្លួនជនបង្កឈ្មោះ សុខ ឡងឌី អាយុ៣១ឆ្នាំ ជាមន្ដ្រីនគរបាល សន្ដិសុខផ្ទៃក្នុង របស់ក្រសួងមហាផ្ទៃ និង ជាកូនប្រុសរបស់ ថៅកែលក់សម្ភារៈកីឡា  ទៅអធិការដ្ឋាននគរបាល ខណ្ឌដូនពេញដើម្បីសួរនាំបន្ដទៀត ចំពោះការផ្ទុះអាវុធ ទាំងកណ្ដាលយប់នេះ ៕
 

Dirge Of Cerberus Full Movie

Final Fantasy VII

Final Fantasy VII