ម៉ោងនៅក្នុងប្រទេសកម្ពុជា

ទំនាកទំនងផ្សាយពាណិជ្ជកម្ម

Welcome to V-LOVEKHMER លោកអ្នក អាចទំនាកទំនងផ្សាយពាណិជ្ជកម្មមកលេខទូរស័ព្ទ 092 466 796 និងអាចទំនាកទំន​ងមកកាន់អាស័យដ្ឋាន E-mail:smeyrek@gmail.com

Monday, August 26, 2013

ជំងឺ​ចម្លែក​ម្យ៉ាងដែ​លអាច​ធើ្វ​ឲ្យ​ស្ត្រី​មាន​អារម្មណ៍​ស្រៀវ​ស្រើប ចង់​ដល់​កំពូល​នៅ​គ្រប់​ទីកន្លែង នឹង​គ្រប់​កាលៈទេសៈ​

សុខភាព ៖ សារព័ត៌មាន​នានា​នៅ ក្នុង​ទីក្រុង​ញូវយ៉ក ធ្លាប់បាន​រាយការណ៍​ថា មាន​ស្ត្រី​កើត​ជំងឺ​ចម្លែក​ម្យ៉ាង ដែល​ចេះតែធ្វើ​ឲ្យ​នាង​ត្រូវការ ដល់​ចំណុចកំពូល​គ្រប់ពេលវេលា ទោះជា​មិនបាន​រួមភេទ​ក្ដី​។ ជំងឺ​ចម្លែក​នេះ មិនមែនជា​រឿង​ដ៏ អាម៉ាស់​នោះទេ ព្រោះ​ការ​មាន​អារម្មណ៍​ស្រៀវ​ស្រើប ចង់​ដល់​កំពូល​នៅ​គ្រប់​ទីកន្លែង នឹង​គ្រប់​កាលៈទេសៈ​នោះ គឺជា​ឧបសគ្គ​មួយ​ដ៏​ធំ ដល់​សុខភាព​ផ្លូវកាយ និង​ផ្លូវចិត្ត​របស់​នាង​។​
T32
​រោគសញ្ញា​ដ៏​ចម្លែក​នេះ ត្រូវគេ​ហៅ​កាត់​ថា PGAD ដែល​គេ​បានឃើញ​វត្តមាន  ជាច្រើន​ឆ្នាំ​មកហើយ​ដែរ​។ ជំងឺ​ចម្លែក​នេះ​បាន​កើតឡើង ដោយមាន​ភាព​ពាក់ព័ន្ធ នឹង​កម្រិត​សម្ពាធ​ឈាម​ដែល​បុក ទៅ​ត្រង់​បរិវេណ​ប្រដាប់ភេទ ដោយសារ​កត្តា​ហ្ស៊ែ​ន របស់​អ្នកជំងឺ ធ្វើ​ឲ្យ​នាងរង​នូវ​អារម្មណ៍​ស្រៀវ​ស្រើប ត្រង់​ប្រដាប់ភេទ​សឹង​គ្រប់ពេល វេលា បើទោះជា​នាង​កំពុងធ្វើដំណើរ​ជិះ​រថយន្ត ដើរលេង​ទីសាធារណៈ ឬ​ប្រជុំ​នៅ​ការិយាល័យ​ក្ដី ក៏​ជំងឺ​នេះ​តែង​បង្ខំ​ឲ្យ​នាង​ប្រើ​ដៃ ឬ​រក​ដៃគូ​ដើម្បី​សម្រេច​កាមគុណ ដ៏​ឥត​ព្រំដែន​របស់ខ្លួន​។​


​ភាពមិន​ស្កប់ស្កល់ នឹង​ការ​ដល់​ចំណុចកំពូល​បែបនេះ អាចធ្វើ​ឲ្យ​ប្រដាប់ភេទ​របស់​នាង មានការ​ហើម ឈឺចាប់  ខណៈដែល​អាការ​ចម្លែក​នេះ​ត្រូវ​បង្ខំ​ឲ្យ​នាង​មាន​អារម្មណ៍​ឯកា​បំផុត​។ ជា​អកុសល​ជំងឺ​បែបនេះ នៅ​ពុំទាន់​មាន​អ្នកណាម្នាក់ រកឃើញ​វិធី​ព្យាបាល ឬ​ដោះស្រាយ​ពី​មូលហេតុ​ច្បាស់លាស់​នៅឡើយ​ទេ​។ លោក ជី​ម ភី​ហ្វូ​ស អ្នកស្រាវជ្រាវ​មកពី សាកលវិទ្យាល័យ ខុន​ខក​ដៀ ប្រទេស​កាណាដា បាន​ពន្យល់ថា «​វា​មាន​ឫសគល់​ពាក់ព័ន្ធ​ទៅនឹង ភាពមិនប្រក្រតី​នៃ​ប្រដាប់ភេទ របស់​ស្ត្រី​តាមរយៈ​សរសៃឈាម​។ បន្ទាប់មក​ប្រព័ន្ធ ខួរក្បាល​ក៏បាន​បង្កើត​នូវ​អារម្មណ៍ ស្រើបស្រាល​ដ៏​ជោរជន់​តែម្តង​»​។​
 
​ឱសថ SSRIs ប្រើ​ដើម្បី​រម្ងាប់​អារម្មណ៍ ថ្នាំ Varenicline និង Chantix  អាចជួយ​រារាំង​នូវ​សញ្ញា សម្រើប​ដល់​ខួរក្បាល ដើម្បី​ការពារ​កុំ​ឲ្យ​មាន​លំហូរ​ឈាម បុក​ខ្លាំង​ទៅ​ត្រង់​បរិវេណ​ពិសេស​។ ជា​អកុសល អារម្មណ៍​នោះ នឹង​វិល​ត្រឡប់មកវិញ​ផងដែរ នៅពេល​វា​អស់​ប្រសិទ្ធភាព​ថ្នាំ​ដដែល​។ នោះ​ជា​បញ្ហា​ដ៏​ធំ​មួយ ដែល​យើង​ត្រូវតែ​ប្រុងប្រយ័ត្ន កុំ​ឲ្យ​កើត​មានរឿង​បែបនេះ​ឲ្យ​សោះ​៕
​

ប្រភពពី : techno2day
ស្ថិតក្នុង :
 

Dirge Of Cerberus Full Movie

Final Fantasy VII

Final Fantasy VII