ភ្នំពេញ៖ ហេតុការណ៍ ភ្ញាក់ផ្អើលមួយ បានកើតឡើង
នៅចំណុចមុខ ភោជនីយដ្ឋាន ហាងខារ៉ាអូខេយីហោ ជំនោរក្បាលទំនប់៣ ២៧១
សង្កាត់ផ្សារដើមថ្កូវ ខណ្ឌ ចំការមន កាលពីវេលាម៉ោង ១០និង៤០នាទីយប់ ថ្ងៃទី២៦
ខែសីហា ឆ្នាំ២០១៣ ខណៈដែលបុរសម្នាក់ វ័យជាង៣០ឆ្នាំ
បានចូលទៅផឹកស៊ីក្នុងហាងយីហោ ជំនោរ ក្បាលទំនប់៣ ហើយត្រូវប្រពន្ធតាមទាន់
ឃើញកំពុងអង្គុយ ផឹកស៊ីជាមួយស្រី ក៏ផ្ទុះហិង្សាទាញស្បែកជើង កែងវាយក្បាលប្តី
បណ្តាលឲ្យហូរឈាមស្រោចខ្លួន ។
យោងតាមប្រភពព័ត៌មាន ពីសាក្សីដែលបានឃើញហេតុការណ៍ ខាងលើនេះ បានឲ្យដឹងថា
មុនពេលកើតមានការភ្ញាក់ផ្អើលខាងលើ គឺបុរសម្នាក់ វ័យជាង៣០ឆ្នាំ ស្លៀកពាក់ឯកសណ្ឋានសមរម្យ ចូលទៅអង្គុយក្នុងតុ ពិសារអាហារជាមួយស្រីស្នេហ៍ ក្នុងខារ៉ាអូខេ យីហោ ជំនោរក្បាលទំនប់៣ ត្រង់ចំណុចកើតហេតុខាងលើ ខណៈនោះស្រាប់តែមានស្រ្តីម្នាក់ មកអះអាងថាខ្លួនជាប្រពន្ធ មកស្រែកឡូឡាពេញហាង និងអះអាងថា ខ្លួនជាប្រពន្ធផ្ទុះហិង្សាទ្រាំមិនបាន ក៏ដោះស្បែកជើងកែង វាយចំស្នៀត ផ្កាបុរសជាប្តី បណ្តាលឲ្យបែកហូរឈាមស្រោចខ្លួន បង្កឲ្យមានការភ្ញាក់ផ្អើល ពេញហាង និងតាមដងផ្លូវសាធារណៈ ។
សូមបញ្ជាក់ថា អត្តសញ្ញាណ របស់ប្តីប្រពន្ធខាងលើនេះ សមត្ថកិច្ចនៅមិនទាន់អាចបញ្ជាក់បាននៅឡើយទេ ប៉ុន្តែក្រោយកើតហេតុ នគរបាលមូលដ្ឋានប៉ុស្តិ៍ ផ្សារដើមថ្កូវ បានចុះទៅអន្តរាគមន៍ ដល់កន្លែងកើតហេតុភ្លាមៗ តែដោយសារពីរនាក់ប្តី ប្រពន្ធខាងលើ មិនបានប្តឹងផ្តល់អ្វី ទើបសមត្ថកិច្ចបានធ្វើការអប់រំ ឲ្យពួកគេត្រឡប់ទៅផ្ទះវិញ ៕