ម៉ោងនៅក្នុងប្រទេសកម្ពុជា

ទំនាកទំនងផ្សាយពាណិជ្ជកម្ម

Welcome to V-LOVEKHMER លោកអ្នក អាចទំនាកទំនងផ្សាយពាណិជ្ជកម្មមកលេខទូរស័ព្ទ 092 466 796 និងអាចទំនាកទំន​ងមកកាន់អាស័យដ្ឋាន E-mail:smeyrek@gmail.com

Tuesday, August 27, 2013

វិធី​សាស្ត្រ​ការ​ពារ​ កុំ​ឱ្យ​មាន​​សាច់​​ដុះ​​ នៅ​​គល់​​ក្រចក​​ ដោយ​សាមញ្ញ​

nail salon - cuticle cut
ជាការ​ពិតណាស់ សាច់​ដែល​ដុះ​នៅ​គល់ក្រចក ​ពិតជា​រឿង​ដ៏​គួរឱ្យ​រំខាន​មួយ ព្រោះ​វា​អាចធ្វើឱ្យ​អ្នក​បាត់បង់​ ភាពស្រស់ស្អាត​នៃ​ក្រចក​របស់​អ្នក​។តើ ​អ្នក​ស្អប់​សាច់​ដែល​ដុះ​នៅ​គល់ក្រចក​របស់​អ្នក​ដែរ ឬទេ​? តើ​មាន​វិធីសាស្ត្រ​ណាខ្លះ​នៅក្នុង​ការការពារ​សាច់​ដុះ​ នៅគល់​ក្រចក​បែបនេះ?

សាច់ ​ដែល​ដុះ​នៅ​គល់​ក្រចក​ ពិតជា​អាច​ការពារ​បាន ​ដោយ​គ្រាន់តែ​អ្នកប្រើប្រាស់​នូវ​ផលិតផលសំណើម ឬឡេ ​ដើម្បី​យក​វា​មក​លាប​នៅលើ​ដៃ​របស់​អ្នក ដោយជួយឱ្យដៃ​របស់​អ្នកទន់​។​
លើសពីនេះ​ទៅទៀត នៅពេលដែល​អ្នក​កាត់​ក្រចក​របស់​អ្នក អ្នក​គួរតែ​កាត់​នូវសាច់​ដែល​ដុះ​នៅ​បរិវេណ​នោះ​ផង ​ជា​ប្រយោជន៍ ដើម្បី​កុំឱ្យ​ស្បែក​ដែល​ដុះ​នោះ​ វា​ដាច់ ឬ​រហែក ដែល​អាច​បណ្តាលឱ្យ​កើតជា​ជំងឺ​ម្យ៉ាង​ ដែល​គេ​ហៅថា ត្រចៀកក្រាញ់​។​
បន្ថែម​លើ​នេះទៀតនោះ អ្នក​គួរតែ​ឧស្សាហ៍​ធ្វើការ​ម៉ាស្សា​ដៃ​ ឱ្យបាន​ញឹកញាប់​ ដើម្បី​កុំឱ្យ​សាច់​នោះ​ដុះ​កាន់តែច្រើន ​និង​ពិបាក​នៅក្នុង​ការកាត់បន្ថយ​នូវរាល់​បញ្ហានានា​។​ ចូរ​ចងចាំ​ថា នៅពេលដែល​អ្នកមាន​ប​ញ្ហា​សាច់​ដុះ​នេះ​ អ្នក​មិនត្រូវ​ខាំ​វា​ជាដាច់ខាត ព្រោះ​វា​អាចធ្វើឱ្យ​ក្រចក​ និង​ស្បែ​កនៃបរិវេណ​ដៃ​របស់​អ្នក​ខូច ​ព្រមទាំង​មិនមានសភាព​ស្រស់ស្អាត​ ទាល់តែសោះ៕​
ប្រែសម្រួល៖ អូន-សុនីតា.
 

Dirge Of Cerberus Full Movie

Final Fantasy VII

Final Fantasy VII