ម៉ោងនៅក្នុងប្រទេសកម្ពុជា

ទំនាកទំនងផ្សាយពាណិជ្ជកម្ម

Welcome to V-LOVEKHMER លោកអ្នក អាចទំនាកទំនងផ្សាយពាណិជ្ជកម្មមកលេខទូរស័ព្ទ 092 466 796 និងអាចទំនាកទំន​ងមកកាន់អាស័យដ្ឋាន E-mail:smeyrek@gmail.com

Thursday, August 15, 2013

លួច​ដឹកឈើ​ប្រណីត​ ព្យាយាម​​បើកគេច​ក៏ក្រឡាប់បណ្តាល​ឱ្យ​រង​របួស​ធ្ងន់-ស្រាល​៣នាក់

ខេត្តស្ទឹងត្រែង ៖ រថយន្ត​បាឡែនពណ៌​ទឹកប្រាក់​១គ្រឿងដែល​គេ​ដឹងថា ជា​របស់​​កូន​មន្ត្រី​មេប៉េអឹមខេត្ត​ម្នាក់លួច​ដឹកឈើប្រណីត​ ត្រូវ​បានជ្រុលទៅបុក​ចូល​ផ្ទះ​របស់​ប្រជា​ពលរដ្ឋ រួច​ក្រឡាប់​ភ្លាមៗ បណ្តាល​ឱ្យ​មនុស្ស​៣នាក់ដែល​ជិះ​ក្នុង​រថយន្ត​រងរបួស​ធ្ងន់-​ស្រាល ខណៈដែលព្យាយាមបើក​គេច​ពីការ​ដេញ​ចាប់​របស់​សមត្ថកិច្ច​ កាលពីវេលាម៉ោង​១១ និង​៣០នាទីយប់​ថ្ងៃទី​១៥ សីហា ២០១៣ ស្ថិត​នៅ​ចំណុច​ភូមិអូរ​ប្ញស្សីកណ្តាល ឃុំអូរកណ្តាល ស្រុកសៀមបូក ។
ទោះ​ជាយ៉ាងណា​ គេនៅពុំទាន់​កំណត់​អត្តសញ្ញាណ​ជនរងគ្រោះនៅឡើយ ព្រោះបន្ទាប់ពីកើតហេតុ ត្រូវបាន​គេជម្លៀ​ស​ចេញ​​បញ្ជូន​​​ទៅ​សង្គ្រោះ​នៅមន្ទីរពេទ្យ​​នៅ​រាជធានី​ ភ្នំពេញ​ ។ ចំណែក​​រថយន្តក៏ត្រូវបាន​គេស្ទូចយក​ទៅ​បាត់​ដែរ បន្សល់​ទុក​​តែកាង​​រថ​យន្ត​នៅ​កន្លែង​កើត​ហេតុ​តែប៉ុណ្ណោះ ។
ក្នុង​ហេតុការណ៍នេះដែរ មិនបណ្តាល​ឱ្យម្ចាស់​​ផ្ទះ​រងរបួសនោះទេ គ្រាន់តែ​បាក់​​សំយាប​ផ្ទះ​ និងបាក់ស្លាក​ហាងជាច្រើន​ទៀត ។
កាង​រថយន្ត​នៅកន្លែងកើតហេតុ
កាង​រថយន្ត​នៅកន្លែងកើតហេតុ
 

Dirge Of Cerberus Full Movie

Final Fantasy VII

Final Fantasy VII