ម៉ោងនៅក្នុងប្រទេសកម្ពុជា

ទំនាកទំនងផ្សាយពាណិជ្ជកម្ម

Welcome to V-LOVEKHMER លោកអ្នក អាចទំនាកទំនងផ្សាយពាណិជ្ជកម្មមកលេខទូរស័ព្ទ 092 466 796 និងអាចទំនាកទំន​ងមកកាន់អាស័យដ្ឋាន E-mail:smeyrek@gmail.com

Thursday, August 15, 2013

Hacker ស៊ី​រី​អុកឡុក​សារព័ត៌មាន​ធំៗ​អាមេរិក​

ក្រុម Hacker របស់​ស៊ី​រី​បាន​ចេញ​មុខ​ជា​ថ្មី ដោយបាន​វាយប្រហារ​មកលើ​សារព័ត៌មាន​ធំៗ​ចំនួន ៣​របស់​សហរដ្ឋ អាមេរិក បន្ទាប់ពី​ក្រុម​នេះ សម្រាប់​អស់​រយៈពេល​ប៉ុន្មាន​ខែ​។​
​ក្រុម Hacker ដែល​ហៅ​ខ្លួនឯង​ថា “​កងទ័ព​អេឡិចត្រូនិក​ស៊ី​រី​” បាន​ប្រកាស​នៅ​លើ​បណ្ដាញ Twitter ថា ខ្លួន​អាច​ធ្វើការ Hack ចូល​គេហទំព័រ​សារព័ត៌មាន​ធំៗ​របស់​អាមេរិក តាមរយៈ​កម្មវិធី Outbrain ដែល​ជា​សេវាកម្ម Content recommendation service ប្រើ​នៅ​ក្នុង​គេហទំព័រ​ធំៗ​ទាំងនោះ​។​
​បន្ទាប់ពី​ក្រុម Hacker នេះ​ប្រកាស​រួចរាល់​មក ស្រាប់តែ​គេហទំព័រ​សារព័ត៌មាន The New York Times, Washington Post និង CNN កើតមាន​នៅ​បញ្ហា ដោយ​គេហទំព័​របស់ The New York Times គាំង​ប៉ុន្មាន​ម៉ោង ហើយ​គេហទំព័រ​របស់ Washington Post មាន​អត្ថបទ​មួយចំនួន ចុច​ទៅ​បើក​គេហទំព័រ​ផ្សេង​។​
​គួរ​បញ្ជាក់​ផង​ដែរ​ថា ក្រុម Hacker នេះ​ក៏​បាន​ព្យាយាម​ជ្រៀតចូល​គេហទំព័រ BBC, Financail Times, National Public Radio ផងដែរ​៕

ប្រភព៖ គេហទំព័រ ដំណឹង
 

Dirge Of Cerberus Full Movie

Final Fantasy VII

Final Fantasy VII