ម៉ោងនៅក្នុងប្រទេសកម្ពុជា

ទំនាកទំនងផ្សាយពាណិជ្ជកម្ម

Welcome to V-LOVEKHMER លោកអ្នក អាចទំនាកទំនងផ្សាយពាណិជ្ជកម្មមកលេខទូរស័ព្ទ 092 466 796 និងអាចទំនាកទំន​ងមកកាន់អាស័យដ្ឋាន E-mail:smeyrek@gmail.com

Wednesday, August 28, 2013

សម្តេចតេជោ នឹងដឹកនាំគណៈប្រតិភូ ជាន់ខ្ពស់ ទៅចូលរួម ពិព័រណ៍អា ស៊ាន-ចិន លើកទី១០ នៅចិន

ភ្នំពេញ៖សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នឹងដឹកនាំគណៈប្រតិភូ ជាន់ខ្ពស់ ទៅចូលរួម ពិព័រណ៍អាស៊ាន-ចិនលើកទី១០ នៅទីក្រុងណាននីង ខេត្តក្វាងស៊ី សាធារណរដ្ឋប្រជាមានិតចិន។

យោងតាមសេចក្តី ប្រកាសព័ត៌មាន របស់ក្រសួងការ បរទេស និង សហប្រតិបត្តិការអន្តរជាតិ ដែលមជ្ឈមណ្ឌល ព័ត៌មាន ដើមអម្ពិលទទួលបាននៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៣នេះបានឲ្យដឹងថា តាមការអញ្ជើញរបស់ រដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នឹងដឹកនាំ គណៈប្រតិភូជាន់ខ្ពស់ អញ្ជើញចូលរួមពិព័រណ៍ អាស៊ាន-ចិន លើកទី១០ ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី២ ដល់ទី៣ ខែកញ្ញា ឆ្នាំ២០១៣នៅទីក្រុងណាននីង ខេត្តក្វាងស៊ី សាធារណរដ្ឋប្រជាមានិតចិន។
សេចក្តីប្រកាសនេះបន្តថា គណៈប្រតិភូអមដំណើររួមមាន លោក ទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ រដ្ឋមន្រ្តីក្រសួង ពាណិជ្ជ កម្ម និងសមាជិកដទៃទៀត នៃរាជរដ្ឋាភិបាលកម្ពុជា។
ក្នុងឱកាសទស្សនកិច្ចនេះ សម្តេចតេជោ ហ៊ុន សែន នឹងជួបពិភាក្សាការងារជាមួយលោក លី ខឺឈាង នាយករដ្ឋមន្រ្តី នៃក្រុមប្រឹក្សារដ្ឋចិន និងជួបជាមួយលោក លី ជីហេង អភិបាលខេត្តយូណាន់ នៃសាធារណរដ្ឋប្រជាមានិតចិន៕
 

Dirge Of Cerberus Full Movie

Final Fantasy VII

Final Fantasy VII