ព្រះមហាក្សត្រខ្មែរ ព្រះបាទសម្ដេច នរោត្តម សីហមុនី
បានចេញព្រះរាជសារមួយកាលពីពេលថ្មីៗកន្លង ទៅនេះដោយ អំពាវនាវ
ឲ្យស្វែងរកនូវដំណោះស្រាយ ប្រកបដោយសន្តិភាព ទាក់ទងនឹងបញ្ហា លទ្ធផល
បោះឆ្នោត។ដោយទ្រង់បានអំពាវនាវ សុំឲ្យគណបក្សនយោបាយទាំងពីរ
បន្តស្វែងរកដំណោះស្រាយ ប្រកបដោយសន្តិភាព ឆ្លើយតបនឹងជម្លោះ និងបញ្ហាដែល នៅសេសសល់ផ្សេងៗ។
នៅសហរដ្ឋអាមេរិក គណបក្សនយោបាយ សំខាន់ទាំងពីរ ក្នុងនោះមានគណបក្សប្រជាធិបតេយ្យ និងសាធារណរដ្ឋ ជាធម្មតាតែងតែ មានការវិវាទគ្នាលើបញ្ហាជាច្រើន ប៉ុន្តែពួកគេនៅតែប្រកាន់ជំហរថា ពួកគេ ចាំបាច់ត្រូវតែធ្វើការរួមគ្នាដើម្បីអភិវឌ្ឍន៍ ទៅមុខ។
ខណៈដែលលោក អូបាម៉ា ជាប្រធានាធិបតី មកពីគណបក្សប្រជាធិបតេយ្យ តែសភាសហរដ្ឋអាមេរិក ស្ថិត នៅក្រោមការគ្រប់គ្រងរបស់គណបក្សទាំងពីរ ដោយព្រឹទ្ធសភាមានសមាជិកភាគច្រើនមកពី គណបក្ស ប្រជាធិបតេយ្យ ដោយឡែកក្រុមតំណាងរាស្រ្ត វិញមានសមាជិកភាគច្រើនមកពីគណបក្សសាធារណរដ្ឋ។
រាល់ការបែងចែកអំណាចនៅសហរដ្ឋអាមេរិកធ្វើឲ្យមានការប្រកួតប្រជែងគ្នា ប៉ុន្តែវាក៏បានផ្តល់ឱកាស សម្រាប់ គណបក្សទាំងពីរចូលរួមក្នុងការបោះឆ្នោត និងការរួមគ្នាដើម្បីបម្រើផលប្រយោជន៍ សម្រាប់ ប្រជាពលរដ្ឋអាមេរិក ទាំងអស់គ្នា។
ជាការពិត ប្រជាពលរដ្ឋភាគច្រើននៅសហរដ្ឋអាមេរិក ផ្តល់ទំនុកចិត្តដល់សភា និងសេតវិមានដែល គ្រប់គ្រង ដោយ គណបក្សទាំងពីរ ទាមទារឲ្យរដ្ឋាភិបាលដែលបង្កើតឡើងដោយគណបក្សទាំងនេះ ស្វែងរក ដំណោះស្រាយតាមរយៈការជជែកពិភាក្សា ធ្វើសេចក្តីសម្រេច និងការព្រមព្រៀងគ្នា។
ដូចគ្នានេះដែរ ក្នុងអំឡុងនៃការបោះឆ្នោតក្នុងប្រទេស កម្ពុជា ព្រះរាជារបស់រាជាណាចក្រកម្ពុជា បានអំពាវនាវ សុំឲ្យគណបក្សប្រជាជន និងគណបក្សសង្គ្រោះជាតិ ធ្វើការរួមគ្នាប្រកបដោយប្រសិទ្ធភាព និងទំនុកចិត្ត ដើម្បី ស្វែងរកនូវដំណោះស្រាយឆ្ពោះទៅមុខ៕
