អ្នកស្រី យ៉ោម បុប្ផា ពេលនាំខ្លួនមកឡើងសវនា ថ្ងៃទី២៧មីនា ២០១៣ ។
RFI/Siv Chana
ដោយ គឹម យុទ្ធណា
សារជាសំលេងដែលទទួលបានពីការហៅទូរស័ព្ទរបស់ប្រជាពលរដ្ឋមកកាន់ការិយាល័យព័ត៌មានរបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ដើម្បីចងក្រងជាខ្សែរអាត់ និងសំណេរ ក្នុងគោលបំណងផ្ញើជូនអ្នកស្រី យ៉ោម បុប្ឆា នៅថ្ងៃទី ៤ ខែ កញ្ញា ខាងមុខនេះ។
សារចំនួន៣៦៥ គឺជានិមិត្តរូបនៃការរំលឹកដល់ខួបមួយឆ្នាំគត់ ដែលអ្នកស្រីយ៉ោម បុប្ឆាត្រូវបាន
កម្លាំងសមត្ថកិច្ចចាប់ខ្លួន កាលពីថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១២ ហើយត្រូវបានតុលាការរាជធានីភ្នំពេញសម្រេចឲ្យឃុំខ្លួនជាបណ្ដោះ អាសន្ននៅពន្ធនាគារដាក់ពន្ធនាគារព្រៃសយ៉ាងតក់ក្រហល់ ដោយចោទប្រកាន់ពីបទ«ហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស»។ កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១២ សាលាដំបូង រាជធានីភ្នំពេញបានផ្តន្ទាទោស ដាក់ពន្ធនាគារលើអ្នកស្រី យ៉ោម បុប្ផា ចំនួន ៣ ឆ្នាំ ក្នុងរឿងបង្ករបួសស្នាម ព្រួតគ្នាវាយទៅលើបុរសអ្នករត់ម៉ូតូឌុបពីរនាក់។
អត្ថន័យរបស់សារទាំងអស់នោះនិយាយផ្តោតជាសំខាន់ពីការលើកទឹកចិត្ត ការផ្តល់កម្លាំងចិត្ត និងការអំពាវនាវផ្សេងៗទៅដល់រដ្ឋាភិបាល និងតុលាការកម្ពុជាឲ្យដោះលែងអ្នកស្រី យ៉ោម បុប្ឆា ពីមន្ទីរឃុំឃាំងព្រៃស។ នេះបើយោងតាមកញ្ញា ស៊ន រ៉ាម៉ាណា មន្ត្រីសម្របសម្រួលគម្រោងសេរីភាពបញ្ចេញមតិ របស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ដោយកញ្ញាបានបញ្ជាក់ប្រាប់ថា រហូតមកដល់ពេលនេះ ទទួលបានសារចំនួន៦៦ ហើយក៏បានចាក់ផ្សាយតាមកម្មវិធីវិទ្យុរបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាផងដែរ។ហើយគោលបំណងនៃការធ្វើយុទ្ធនាការស្វែងរកសារគាំទ្រនេះ គឺធ្វើឡើងដើម្បីឲ្យមានការលើកទឹកចិត្ត និងការចងចាំដល់សកម្មភាពតវ៉ាទាមទារការរំលោភសិទ្ធិដីធ្លីរបស់អ្នកស្រីយ៉ោម បុប្ឆា។
លោក ហម ស៊ុនរិទ្ធិ មេធាវីមកពីអង្គការសិទ្ធិមនុស្សលីកាដូ ដែលការពារក្ដីឲ្យអ្នកស្រី យ៉ោម បុប្ឆាបានប្រាប់វិទ្យុបារាំងនៅថ្ងៃសុក្រនេះថា ករណីកូនក្តីរបស់លោក អាចនឹងត្រូវបានតុលាកាកំពូលចាត់ឲ្យមានសវនាការនៅក្នុងរយៈពេលយ៉ាងតិចមួយខែកន្លះទៀត ខណៈដែលនិតិវិធីកំពុងត្រូវបានរៀបចំតាមដំណាក់កាលនៅឡើយ ដែលនៅពេលដល់ដំណាក់កាលចៅក្រមធ្វើសារណាលើករណីនេះ ដើម្បីដាក់ជូនទៅប្រធានតុលាការកំពូលសម្រេចឲ្យមានសវនាការនាពេលខាងមុខនោះ។
លោកបានបញ្ជាក់ថា បានជួបជាមួយកូនក្តីរបស់លោក នៅឯមន្ទីរឃុំឃាំងព្រៃសកាលពីថ្ងៃព្រហស្បត្តិ៍ ដោយអ្នកស្រីយ៉ោម បុប្ឆាបានស្នើដល់តុលាការជួយពន្លឿននិតិវិធីឲ្យបានឆាប់រហ័ស៕
TAGS: កម្ពុជា - សិទ្ធិមនុស្ស
-