ភ្នំពេញ៖ នាយកដ្ឋានពន្ធដារ (GDT) និងទីភ្នាក់ងារ សហប្រតិបត្តិការអន្តរជាតិ នៃប្រទេសជប៉ុន (JICA) នៅព្រឹក ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៣ បានរៀបចំកិច្ចប្រជុំគណៈកម្មការសម្របសម្រួល (JCC) លើកទីពីរ សម្រាប់ គម្រោងអភិវឌ្ឍន៍សមត្ថភាពរបស់អគ្គនាយកដ្ឋានពន្ធដារ នៅក្រោមក្របខណ្ឌកំណែទម្រង់ PFM ដែលធ្វើឡើងនៅ GDT ដើម្បីពិនិត្យឡើងវិញ នូវលទ្ធផលការងារនាពេលកន្លងមក។

លោក អ៊ុំ សីហា អគ្គនាយករងអគ្គនាយកដ្ឋានពន្ធដារ បានមានប្រសាសន៍ថា «កិច្ចប្រជុំលើកនេះ មានសារៈសំ ខាន់ណាស់ ជាកិច្ចប្រជុំលើកទីពីរ នៃគណៈកម្មការរបស់កម្ពុជា និងជប៉ុន ដើម្បីពិនិត្យឡើងវិញនូវលទ្ធផល ដែ
ល បានធ្វើកន្លងមក ក្រោមកិច្ចគាំទ្ររបស់ JICA»។
លោកបន្តថា កិច្ចប្រជុំលើកនេះ បានបង្ហាញអំពីភាពចាំបាច់មួយចំនួនរបស់ជប៉ុន ដែលនឹងជួយគាំទ្រនាយកដ្ឋាន ពន្ធដារនៅពេលខាងមុខជាជំហានទីបួន សម្រាប់សេវាអ្នកជាប់ពន្ធ ដើម្បីឲ្យអ្នកជាប់ពន្ធបានយល់អំពីច្បាប់ ការគោ រពច្បាប់ និងបង្កើនចំណូលតាមរយៈវគ្គបណ្តុះបណ្តាល បន្ទាប់ពីជំហានចំនួនដែលបានធ្វើកន្លងមក។
លោកបន្ថែមថា ជាមួយគ្នានោះដែរ អ្វីដែលជប៉ុនបានជួយ និងកំពុងបន្តជួយទៅមុខទៀតនោះ គឺការពង្រឹងការធ្វើ សវនកម្មរបស់មន្រ្តីពន្ធដារ ដើម្បីពិនិត្យលើអ្នកជាប់ពន្ធ រួមទំាងការជួយលើប្រព័ន្ធព័ត៌មានវិទ្យា ដើម្បីជួយសម្រួល ដល់សេវាអ្នកជាប់ពន្ធពិនិត្យមើលក្នុងវែបសាយរបស់អគ្គនាយកដ្ឋានពន្ធដារ និងការជួយដល់ការធ្វើសវនកម្ម។
ជាមួយគ្នានោះដែរ លោក Hiroshi AZAKI តំណាងអង្គការ JICA ប្រចាំនៅកម្ពុជា ក៏បានលើកឡើងផងដែរថា ដើម្បីបង្កើនការចល័តប្រាក់ចំណូលពន្ធ អង្គការ JICA បានខិតខំជួយកម្ពុជាយ៉ាងខ្លំាង ដើម្បីបង្កើន ក៏ដូចជាពង្រឹង នូវសេវាសាធារណៈសម្រាប់ប្រទេសកម្ពុជា ហើយកម្ពុជាមានចំណូលពន្ធបានកើនឡើងដោយសារតែកំណើន សេដ្ឋកិច្ចកម្ពុជា។
លោកបន្តថា ទោះបីជាចំណូលពន្ធនៅមានលក្ខណៈទាបជាងប្រទេសជិតខាងដូចជា ថៃ និងវៀតណាម ក៏ដោយ ក៏តួលេខនេះ បង្ហាញពីការអភិវឌ្ឍន៍គួរឲ្យកត់សម្គាល់របស់នាយកដ្ឋានពន្ធដារ។ លោកសង្ឃឹមថា អគ្គនាយកដ្ឋាន ពន្ធដារ នឹងទាញយកផលប្រយោជន៍តាមរយៈការវាយតម្លៃគម្រោងនេះ៕

