អ្នកវិទ្យាសាស្ត្រជនជាតិបារាំង
ដែលបានចំណាយពេលវេលាសិក្សាលើដើមទ្រួងស្ត្រី
រាប់ពាន់នាក់បានបង្ហាញនូវសេក្ដីសន្និដ្ឋានថា ការប្រើអាវទ្រនាប់
គឺមិនមានសារៈប្រយោជន៍នោះទេ ។តើការអះអាង
បែបនេះពិតជាត្រឹមត្រូវដែរឬទេ ? លោក Jean-Denis Rouillon
បានបង្ហាញនូវការរកឃើញដ៏គួរឲ្យភ្ញាក់ផ្អើលរបស់គាត់ក្នុងសប្ដាហ៍
នេះនៅឯសាកលវិទ្យាល័យប្រទេសបារាំង
ដោយមានការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់លើសុដន់ស្ត្រីជាង ៣០០ នាក់
មានអាយុចាប់ពី ១៨ ឆ្នាំរហូតដល់ ៣៥ ឆ្នាំ តាំងតែពីឆ្នាំ ១៩៩៧
មក។
គាត់បានជំទាស់ថា
ការពាក់អាវទ្រនាប់អាចធ្វើឲ្យខ្សោយសាច់ដុំធម្មជាតិដែលទ្រដើមទ្រូង
ហើយបានធ្វើការណែនាំថា ស្ត្រីនឹងមានអារម្មណ៍មានសេរីភាព
នៅពេលមិនពាក់អាវទ្រនាប់។ការរកឃើញរបស់គាត់ធ្វើឲ្យមានការជជែក
វែកញែកនៅលើ English Channel ក្នុងប្រទេសដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញ
លើមន្ដស្នេហ៍សម្លៀកបំពាក់ ខោអាវទ្រនាប់ របស់ខ្លួន ។
អ្នកចូលរួមវ័យ២៨ ឆ្នាំ
ម្នាក់ បានប្រាប់ស្ថានីយ៍ទូរទស្សន៍ BBC
ក្នុងសប្ដាហ៍នេះថាអ្នកអាចដកដង្ហើមបានប្រសើរជាងមុន
ឈរត្រង់ជាងមុន និងអត្រាឈឺខ្នងតិចជាងមុន
នៅពេលអ្នកមិនប្រើអាវទ្រនាប់។លោកវេជ្ជបណ្ឌិតRouillonបាននិយាយថា
វាគឺមានផលប្រយោជន៍តិចតួចណាស់ ចំពោះការពាក់អាវទ្រនាប់នៅវ័យក្មេង។
ទោះបីជាការស្រាវជ្រាវរបស់គាត់កំពុងតែចំណាយពេលរហូតដល់ទៅ ១៦ ឆ្នាំ
ក៏ដោយ លោកវេជ្ជបណ្ឌិតផ្នែកកីឡារបាននិយាយថា
ការសាកល្បងរបស់គាត់គឺគ្រាន់តែជាការចាប់ផ្ដើមដំបូងប៉ុណ្ណោះ
ហើយការសិក្សាស្រាវជ្រាវនឹងត្រូវការបញ្ជាក់បន្ថែមទៀត ។
យ៉ាងណាក៏ដោយគាត់បានទទួលស្គាល់ថា
អាវទ្រនាប់អាចជាវត្ថុមានគុណប្រយោជន៍សម្រាប់ស្ត្រីចំណាស់ ។
គាត់និយាយថា ស្ត្រីវ័យកណ្ដាលលើសទម្ងន់ជាងក្មេង ២.៤ ?
ខ្ញុំមិនប្រាកដទាំងអស់ថា
ពួកគេអាចទទួលគុណប្រយោជន៍ពីការឈប់ប្រើអាវទ្រនាប់
ឬក៏អត់ទេ។យោងតាមសេចក្តីលម្អិតខាង លើ នេះ
តើប្រិយមិត្តយល់យ៉ាងណាដែរចំពោះការមិនប្រើប្រាស់អាវទ្រនាប់ ?៕

