ចំណុចកំពូលនៃការរួមភេទ
និងការបាញ់ទឹកកាមសុទ្ធតែមានការជាប់ទាក់ទងគ្នាទាំងអស់
ទោះបីជាយ៉ាងណាក៏ដោយការឈានដល់ចំណុចកំពូល
គឺកើតឡើងបន្ទាប់ពីការបាញ់ទឹកកាមចេញ។
ការទទួលបានអារម្មណ៍ស្រើបស្រាលខាងផ្លូវភេទ
និងភាពស្រណុកសុខស្រួលតាមផ្លូវភេទ (ដោយផ្លូវចិត្ត)
គឺជាការឈានដល់ចំណុចកំពូលហើយ
ចំណែកឯការបាញ់ទឹកកាមចេញជាលទ្ធផលនៃការឈានដល់ចំនុចកំពូល។
ការឈានដល់ចំណុចកំពូលនៃការរួមភេទ
ជាការកន្ត្រាក់សាច់ដុំជាចង្វាក់យ៉ាងស្រពិចស្រពិលដែល
កើតឡើងនៅក្នុង
តំបន់អាងត្រគាក និងកន្លែងណាផ្សេងៗទៀត
ហើយវាក៏ជារបៀបដែលមនុស្សអាចបន្ធូរបន្ថយ
ឬបំបាត់ភាពតានតឹងខាងផ្លូវភេទដែលកំពុងតែគរផ្តុំគ្នាយ៉ាងច្រើន។
រឿងអស់ទាំងនេះក៏ត្រូវមានជាប់ទាក់ទងនឹងផ្លូវចិត្តមនុស្សផងដែរ។
ចំណែកកាបាញ់ទឹកកាមវិញ
ជាការបញ្ចេញទឹកកាមរបស់មនុស្សប្រុសដែលពេលខ្លះអាចកើតឡើងដោយមាន
ការឈានដល់កំពូលផងទេ។
វាជាដំណើរការណ៍របស់រាងកាយមួយប្រភេទដែលធ្វើយ៉ាងណាបង្ខំឱ្យចេញ
ទឹកកាមតាមលិង្គរបស់មនុស្សប្រុស។
ពេលខ្លះពេលស្ត្រីក៏អាចបញ្ចេញទឹករំអិលតាមការរួមភេទបានដែរ។
ក្នុងន័យនេះស្ត្រីត្រូវបញ្ចេញចំនួនទឹករំអិលយ៉ាងច្រើនខណៈពេលដែល
កំពុងតែរួមភេទ ឬការរួមភេទនោះជិតឈានដល់ចំនុចកំពូលហើយ៕


No comments:
Post a Comment