មានកត្តាជាច្រើន ដែលអាចប៉ះពាល់ទៅលើភាពត្រឹមត្រូវនៃការធ្វើតេស្តរកការមានផ្ទៃពោះរបស់អ្នក។
- ប្រសិនបើទឹកនោម មិនត្រូវបានយក ឬ រក្សាទុកបានត្រឹមត្រូវនោះលទ្ធផលក៏មានភាពមិនត្រឹមត្រូវដែរ។
- ប្រសិនបើការធ្វើតេស្តនេះ ត្រូវបានធ្វើឆាប់រហ័សពេក នោះកំរិតនៃការប្រមូលផ្តុំរបស់ hCG នឹងមានកំរិតទាបបំផុតក្នុងការរកឃើញ។ វាពិតជាសំខាន់ណាស់ ក្នុងការដឹងនូវថ្ងៃមករដូវរបស់អ្នក។ ប្រសិនបើការធ្លាក់ឈាមរដូវរបស់អ្នក ជាធម្មតាមិនទៀងទាត់ ឬ មិនញឹកញាប់ នោះវានឹងមានភាពកាន់តែពិបាកសំរាប់អ្នកក្នុងការបញ្ជាក់ពីការមាន ផ្ទៃពោះរបស់អ្នក។
- ប្រសិនបើអ្នកបានទទួលទានថ្នាំអោយមានកូន ដែលមានផ្ទុក hCG វាក៏អាចផ្លាស់ប្តូរលទ្ធផលរបស់អ្នកផងដែរ។ ថ្នាំគ្រាប់ពន្យាកំណើត, ថ្នាំផ្សះ និង ថ្នាំបំបាត់ការឈឺចាប់គឺ មិនគួរមានផលប៉ះពាល់អី្វនោះទេ។
- ប្រសិនបើឧបករណ៍ប្រើសំរាប់ការធ្វើតេស្តទឹកនោមនេះក្តៅពេក នោះលទ្ធផលគឺអាចមានភាពមិនត្រឹមត្រូវទឹកនោមត្រូវរក្សាទុក ក្នុងសីតុណ្ហភាពត្រឹមត្រូវនៅពេលយកទៅធ្វើតេស្ត ។
តើតេស្តទាំងនោះដំណើរការយ៉ាងដូចម្តេច?
ការធ្វើតេស្តទឹកនោម គឺជាការពិនិត្យរកវត្តមានរបស់ hCG ដែលជាអរម៉ូនផលិតដោយការរីកលូតលាស់របស់អំប្រ៊ីយូ។ មានប្រភេទតេស្តពីរដែលសំខាន់ គឺតេស្តរាងរង្វង់ និងពណ៌ ដែលរួមមានល្បាយសូលុយស្យុងសារជាតិគីមីជាមួយនឹងគំរូទឹកនោមរបស់អ្នក ។ ជាតិគីមីនោះ នឹងមានប្រតិកម្មតបអាស្រ័យទៅនឹងចំនួននៃ hCG ដែលមាននៅក្នុងទឹកនោម។ ប្រតិកម្មនេះនឹងបង្ហាញអោយឃើញ តាមរយៈការផ្លាស់ប្តូរពណ៌ នៅក្នុងបំពង់ ឬ ខ្សែឆ្នូត ឬក៏ភាពកកត្រូវបានការពារ ដែលបណ្តាលអោយមានរង្វង់ពណ៌ខ្មៅលេចឡើងនៅក្នុងបំពង់។ ការធ្វើតេស្តប្រភេទទី៣ អាចធ្វើបានដោយគ្រាន់តែ ដាក់បន្ទះស្រូបនៃតេស្តអោយប៉ះនឹងទឹកនោម។
ទោះបីជាសញ្ញាណនៃ hCG អាចត្រូវបានមើលឃើញនៅក្នុងទឹកនោមបានយ៉ាងឆាប់នៅក្នុងសប្តាហ៍ទី២ បន្ទាប់ពីការកកើតគក៌ក៏ដោយ មានឧបករណ៍ជាច្រើនណែនាំអោយ ប្រើប្រាស់តេស្តនេះក្នុងរយៈពេល ១ទៅ ៤ថ្ងៃបន្ទាប់ពីថ្ងៃទី១ នៃការបាត់រដូវរបស់អ្នក។ ប្រសិនបើអ្នកធ្វើតេស្តនេះឆាប់រហ័ស សូមធ្វើវាម្តងទៀតបន្ទាប់ពី ២សប្តាហ៍ក្រោយ នៅពេលដែលកំហាប់របស់ hCG កាន់តែឡើងខ្ពស់ ហើយលទ្ធផលនឹងអាចកាន់តែជឿជាក់បាន៕
