ម៉ោងនៅក្នុងប្រទេសកម្ពុជា

ទំនាកទំនងផ្សាយពាណិជ្ជកម្ម

Welcome to V-LOVEKHMER លោកអ្នក អាចទំនាកទំនងផ្សាយពាណិជ្ជកម្មមកលេខទូរស័ព្ទ 092 466 796 និងអាចទំនាកទំន​ងមកកាន់អាស័យដ្ឋាន E-mail:smeyrek@gmail.com

Wednesday, August 28, 2013

តើ​មាន​ផលវិបាក​អ្វីខ្លះ​បន្ទាប់​ពី​សម្រាលកូន​ដោយ​ការវះកាត់​រួច​?

ត្រួតពិនិត្យដោយគ្រូពេទ្យ health.com.kh|ថ្ងៃទី11 កក្កដា ឆ្នាំ2013
     

​ការ​សម្រាលកូន​ដោយ​វះកាត់​ត្រូវបាន​គេ​យល់​ថា​ជា​រឿង​មួយ​ មាន​សុវត្ថិភាព​។ ទោះបីជា​យ៉ាងណា​ក៏ដោយ វា​នឹង​ធ្វើអោយ​មាន​ការប្រឈមមុខ​ខ្ពស់​នឹង​ផលវិបាក​មួយចំនួនច្រើន​ជាង​ការ​ សម្រាលកូន​ដោយ​ធម្មជាតិ​។ បើសិន​ជា​អ្នក​សម្រាលកូន​ដោយ​វះកាត់ ចូរ​រំពឹងថា​នឹង​មាន​ការ​ត្រឡប់​មក​រក​សភា​ពធ​ម្ម​ជាតិវិញ​យូរ​ជា​តិការ​ សម្រាលកូន​ដោយ​ធម្មជាតិ​។​​ក្រោយ​ពី​សម្រាលកូន​ដោយ​វះកាត់​រួចមក
ផលវិបាក​ដែល​កើតមាន​ច្រើន​បំផុត​សម្រាប់​ម្តាយ​មាន​ដូចជា​៖
- ការបង្ក​រោគ​
- បាត់បង់​ឈាម​ច្រើន​
- កំណក​ឈាម​ក្នុង​ជើង ឬ​សួត​
- ច​ង្អោ​, ក្អួត និង​ឈឺក្បាល​ខ្លាំង​ក្រោយ​ពី​សម្រាលកូន​រួច (​ទាក់ទង​នឹង​ការប្រើ​ថ្នាំ​សណ្តំ និង​ការវះកាត់​នៅលើ​ពោះ​)
- មាន​បញ្ហា​ក្នុង​ពោះវៀន​ដូចជា ទល់​លាមក ឬ​ពោះវៀន​មិន​ធ្វើ​ចលនា​
- ម្តាយ​ស្លាប់ (​កម្រ​បំផុត​)​។ បើ​សម្រាល​ដោយ​មាន​គម្រោង​មុន​អាច​មាន​ប្រហែល ៦​នាក់​ក្នុងចំនោម ១០០០០០​នាក់ បើ​សម្រាល​ដោយ​បន្ទាន់ អាចមាន ១៨​នាក់​ក្នុងចំនោម ១០០០០០​នាក់​។​​ការប្រឈមមុខ​របស់​ទារក​៖
- មាន​របួស​ក្នុង​ពេល​សម្រាល​
- ត្រូវការ​ការថែទាំ​ជាពិសេស​ក្នុង​បន្ទប់​ថែទាំ​ទារក​កម្រិតធ្ងន់​
- សួត​ដុះ​មិនទាន់​ល្អ និង​ពិបាក​ដកដង្ហើម​បើសិនជា​សម្រាល​មុន​គក៌​អាយុ ៣៩​សប្តាហ៍​។​​ខណៈពេល​ដែល​ស្ត្រី​ភាគច្រើន​ជា​ធម្មតា​វិញ​ពី​ការ​សម្រាលកូន​ដោយ​វះកាត់ និង​សម្រាល​ដោយ​ធម្មជាតិ​ដោយ​គ្មាន​ផលវិបាក​មក វា​ត្រូវការ​ចំណាយពេល​ច្រើន និង​ការថែទាំង​យ៉ាង​ពិសេស​ដើម្បី​អោយ​របួស​នោះ​ជា​ទៅ​វិញ​។ ស្ត្រី​ដែល​សម្រាលកូន​ដោយ​វះកាត់​ហើយ​គ្មាន​ផលវិបាក​ត្រូវ​ចំណាយពេល ៣​ថ្ងៃ​ក្នុង​ការ​សម្រាក​ក្នុង​មន្ទីរពេទ្យ តែ​ស្ត្រី​ដែល​សម្រាលកូន​ដោយ​ធម្មជាតិ​សម្រាក​តែ ២​ថ្ងៃ​ប៉ុណ្ណោះ​។ ការ​ជាធម្មតា​វិញ​ទាំងស្រុង​ក្រោយ​ពី​សម្រាលកូន​ដោយ​វះកាត់​ត្រូវ​ចំនាយ​ពេល ​រហូតដល់ ៤ ទៅ ៦​ថ្ងៃ ចំណែកឯ​សម្រាលកូន​ដោយ​ធម្មជាតិ​វិញ​ប្រហែល ១ ទៅ ២​សប្តាហ៍​។​​ការប្រឈមមុខ​រយៈពេល​យូរ​
​ស្ត្រី​ដែល​មាន​សន្លាក​លើ​ស្បូន​ដោយ​ការវះកាត់​សម្រាលកូន​មាន​ការប្រឈមមុខ​ យូរ​ជាង​គេ​បន្តិច​។ ការប្រឈមមុខ​ខាងក្រោម​នេះ​នឹង​កើតឡើង​ចំពោះ​អ្នក​សម្រាលកូន​ដោយ​វះកាត់​ បន្ថែមទៀត​៖
- ស្នាមរបួស​ដែល​វះ​នោះរ​បើក​ឡើង​វិញ​ក្នុង​ពេល​សម្រាលកូន​លើក​ក្រោយ​។​
- សុក​បាំង​មាត់ស្បូន​
- សុក​មិន​ធ្លាក់ ដែល​ត្រូវ​ទាមទារ​អោយ​មាន​ការ​កាត់​ស្បូន​ចោល​៕
 

Dirge Of Cerberus Full Movie

Final Fantasy VII

Final Fantasy VII