ម៉ោងនៅក្នុងប្រទេសកម្ពុជា

ទំនាកទំនងផ្សាយពាណិជ្ជកម្ម

Welcome to V-LOVEKHMER លោកអ្នក អាចទំនាកទំនងផ្សាយពាណិជ្ជកម្មមកលេខទូរស័ព្ទ 092 466 796 និងអាចទំនាកទំន​ងមកកាន់អាស័យដ្ឋាន E-mail:smeyrek@gmail.com

Tuesday, August 20, 2013

សាលា​រាជធានី​ភ្នំពេញ​នឹង​បើក​យុទ្ធនា​ការ​ស្ដារ​ សំអាត​ ជួសជុល​ អណ្ដូង​លូ​ទាំង​​អស់​នៅ​ថ្ងៃទី​២៤ សីហា​ខាង​មុខ​នេះ

M21-f-fullភ្នំពេញ ​ ៖ ​ក្នុង​កិច្ចប្រជុំ​បន្ទាន់​ជាមួយ​អាជ្ញាធរ​ខណ្ឌ​ចៅ​សង្កាត់​ទាំង​អស់​របស់​ រាជធានី​ភ្នំពេញ​កាល​រសៀល​ថ្ងៃទី​២០ ​ខែសីហា ​ឆ្នាំ​២០១៣​ នៅ​សាលា​រាជធានី​ភ្នំពេញ​ លោកប៉ា សុជាតិ​វង្ស ​អភិបាល​រាជធានី​ភ្នំពេញ​បាន​កំណត់​យក​ថ្ងៃទី​២៤​ ខែ​សីហា​ខាងមុខនេះ​ជា​ថ្ងៃ​បើក​យុទ្ធនាការ​ស្ដារ​សំអាត​ ជួសជុល និង​កែលំអ​អណ្ដូង​លូ​ទាំង​​អស់​នៅក្នុង​រាជធានី​ភ្នំពេញ។ លោក​
អភិបាល​រាជធានី​បាន​ផ្ដោត​ការ​ចាប់អារម្មណ៍​ថា បណ្ដាញ​លូ គឺ​មាន​សារៈសំខាន់ ជាង​ការ​ជួសជុល​ផ្លូវ​ ប្រសិនបើ​យើង​ជួសជុល​ផ្លូវ តែបើ​គ្មាន​បណ្ដាញ​លូ​ទេ​នោះ ផ្លូវ​នោះ​វា​នឹង​ខូចខាត​ដដែល ដូច្នេះ​ទេ​ការ​ធ្វើ​ផ្លូវត្រូវ​គិតគូរ​ពី​ជា​បណ្ដាញ​លូ​ជា​មុន​សិន​ទើប​វា​ មាន​គុណភាព​ ប្រសិទ្ធភាព។
លោកប៉ា សុជាតិ​វង្ស បាន​លើក​ឡើង​ថា រាជធានី​ភ្នំពេញ បាន​និង​កំពុង​ដំណើរការ​ស្ដារ​ហេដ្ឋារចនាសម្ព័ន្ធ​ ផ្លូវ លូ​ និង​ប្រឡាយ ដើម្បី​ឲ្យ​ឆ្លើយតប​ទៅ​នឹង​តម្រូវការ​នៅ​តាម​មូលដ្ឋាន​ និង​ដើម្បី​ការ​រស់នៅ​ប្រកប​ដោយ​សុវត្ថិភាព​របស់​ប្រជាពលរដ្ឋ។ តែ​ទោះជា​យ៉ាងណាក៏ដោយ សមិទ្ធផល ដែល​យើង​ទទួល​បាន​ថ្មីៗ​នេះ​នៅ​ពុំ​ទាន់​បាន​បំពេញ​នូវ​តម្រូវការ​ជាក់ស្ដែង ​របស់​មូលដ្ឋាន ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ​នៅ​ឡើយ ជាពិសេស​ប្រព័ន្ធ​លូ និង​ប្រឡាយ​ដែល​មាន​ស្រាប់​កំពុង​ជួបប្រទះ​នូវ​ការខូចខាត​ដោយសារ​ការ ​ប្រើប្រាស់ និង​កង្វះខាត​កិច្ចសហការ​គ្រប់គ្រង​ឲ្យ​បាន​ល្អ។ លោក​បន្ដ​ថា​ ដើម្បី​ដោះស្រាយ​បញ្ហា​ចំពោះ​មុខ​ សាលា​រាជធានី​ភ្នំពេញ នឹង​ធ្វើ​ការ​សហការ​​ជាមួយ ​ស្ថាប័ន​ពាក់ព័ន្ធ​ មន្ទីរ​ជំនាញ​និង​ផ្នែក​ឯកជន​ដើម្បី ​បើក​យុទ្ធនា​ការ​ស្ដារ សំអាត ជួសជុល និង​កែលំអ​អណ្ដូង​លូ​ទាំង​ង​អស់​ក្នុង​រាជធានី​ភ្នំពេញ​ចាប់ពី​ថ្ងៃទី​២៤ ខែសីហា ឆ្នាំ​២០១៣​ខាងមុខនេះ​តទៅ។ លោក​បន្ដ​ថា គោលបំណង​ដែល​យើង​បើក​យុទ្ធនាការ​នេះ គឺ​ដើម្បី​បំផុស​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ អាជ្ញាធរ​ដែល​ទទួលខុស​ត្រូវ​ក្នុង​ដែន​សមត្ថកិច្ច​របស់​របស់​ខ្លួន ត្រូវ​ចូលរួម​ថែទាំ​និង​ទទួលខុសត្រូវ ធ្វើ​យ៉ាងណា​ឲ្យ​រាជធានី​ភ្នំពេញ​ជៀស​ផុត​ពី​ការ​លិចលង់ ពី​ទឹកជំនន់ ទឹកភ្លៀង។ បង្កើន​កិច្ចសហការ និង​ការចូលរួម​ពី​ស្ថាប័ន​រដ្ឋ ផ្នែក​ឯកជន និង​ប្រជាពលរដ្ឋ​ក្នុង​ការ​អភិវឌ្ឍ មូលដ្ឋាន​របស់​ខ្លួន​ឲ្យ​មាន​ការ​រីកចម្រើន។ ត្រូវធ្វើ​ផែនការ​ស្ដារ​បណ្ដាញ​លូ ប្រឡាយ​ទៅតាម​ស្ថានភាព របស់​មូលដ្ឋាន។
នៅក្នុង​រាជធានី​ភ្នំពេញ​ទាំងមូល​មាន​បណ្ដាញ​លូ ទាំង​តូច​ទាំង​ធំ​ប្រវែង​៤៦៩.៨៤០​ម៉ែត្រ អណ្ដូង លូ​ចំនួន​៣២,៤៦៤ ​អណ្ដូង និង​ស្ថានីយ​បូម ទឹក​ចំនួន​១០​កន្លែង។ បច្ចុប្បន្ន ទាំង​បណ្ដាញ​លូ តូចធំ និង អណ្ដូង​លូ​មេ និង​ស្ថានីយ​មួយចំនួន​ត្រូវ​បាន​ខូចខាត​ប្រមាណ​ជាង​២០​ភាគរយ​ដោយ​មូលហេតុ​នៅ ​តំបន់ ខ្លះ​ប្រជាពលរដ្ឋ​យក​សំរាម​ទៅ​ដាក់​ក្នុង​មាត់​លូ​និង​ញាត់​ក្នុង​អណ្ដូង​លូ ​តែម្ដង​ដែល​បង្ក​ឲ្យ​មាន​ការ​លិចលង់។ ជុំវិញ​បញ្ហា​នេះ​លោកប៉ា សុជាតិ​វង្ស​បាន​ណែនាំ​ដល់​អាជ្ញាធរ​មូលដ្ឋាន​ទាំងអស់​ពិសេស​ចៅសង្កាត់ មេភូមិ​ត្រូវ​ចលនា​ឲ្យ​ប្រជាពលរដ្ឋ​ចូលរួម​ជាមួយ​យើង​ក្នុង​ការ​ស្តារ​ ប្រឡាយ​លូ​នេះ។ មានន័យថា​ធ្វើ​អ្វីមួយ​ត្រូវ​តែ​មាន​បាតដៃ​ប្រជាពលរដ្ឋ​ចូលរួម៕
ស្រីរ័ត្ន​
 

Dirge Of Cerberus Full Movie

Final Fantasy VII

Final Fantasy VII