ឆ្លើយតបទៅនឹងអំពើហិង្សាដោយបង្ហូរឈាម
នៅអេហ្សីប លោកអូបាម៉ាបានអំពាវនាវឲ្យរដ្ឋាភិបាលអន្តរកាលមួយនេះ
បញ្ឈប់អំពើហិង្សានេះជាបន្ទាន់។
ក៏ប៉ុន្តែអ្វីដែលគេមើលឃើញជាទូទៅហើយមិនអាចបំភ្លេចបាននោះគឺ
ថា
រដ្ឋាភិបាលវ៉ាស៊ីនតោនបានផ្ដល់ជំនួយយោធាយ៉ាងហោចណាស់ក៏១ពាន់លាន
ដុល្លារដែរក្នុង១ឆ្នាំៗដល់អេហ្សីប
អស់រយៈពេលជាច្រើនទសវត្សមកនេះ
ធ្វើឲ្យមានការចោទប្រកាន់ពីក្រុមគាំទ្រលោកមូស៊ី ថា
អេមេរិកនៅពីក្រោយខ្នងលើការសម្លាប់រង្គាលនេះ។
ទោះបីជាមានការចោទប្រកាន់បែបនេះក្តី ជំនួយយោធាដ៏ច្រើននេះ បានធ្វើឲ្យអេហ្សីបក្លាយជា សម្ព័ន្ធមិត្តដ៏សំខាន់មួយរបស់អាមេរិក រួចទៅហើយ រហូតធ្វើឲ្យអាមេរិកបានចុះកិច្ចសន្យាជាមួយបណ្ដាក្រុមហ៊ុនជា ច្រើនសម្រាប់ផ្គត់ផ្គង់ និងបណ្ដុះបណ្ដាលដល់យោធាអេហ្សីបជាបន្តបន្ទាប់។ ក្រុមហ៊ុនទាំងនោះបានចុះកិច្ចសន្យាជាមួយនឹងក្រសួងការពារជាតិជាតិ អាមេរិកចាប់តាំងពីឆ្នាំ ២០០៩មក ដែលមានបញ្ជីរាយនាមដូចខាងក្រោមនេះ៖
១ ក្រុមហ៊ុនផលិតយន្តហោះLockheed Martin
Lockheed Martinទទួលបានប្រាក់ចំណូល២៥៩លានដុល្លារពីអាមេរិកលើការ ផ្គត់ផ្គង់យន្តហោះប្រភេទ 20 F-16s និងការផ្ដល់ប្រព័ន្ធឈ្លបយកការណ៍ពេលយប់ដល់ឧទ្ធម្ភាគចក្រ Apache សម្រាប់អេហ្សីប។ ចំណូល៧៤% របស់ក្រុមហ៊ុននេះទទួលបានពីការលក់សព្វាវុធក្នុងរង្វង់ទឹកប្រាក់ ខ្ពស់បំផុតរហូតដល់៣៦ពាន់លានដុល្លារពីរដ្ឋាភិបាលអាមេរិក។
២ ក្រុមហ៊ុនបច្ចេកវិទ្យាDRS Technologies
អាមេរិកបានចុះកិច្ចសន្យាជាមួយក្រុមហ៊ុនដែលមាននាយកប្រតិបត្តិជា សញ្ជាតិអ៊ីតាលីមួយនេះ
សម្រាប់ផ្ដល់ រថយន្តយោធា ឧបការណ៍ និង ប្រព័ន្ធឈ្លបយកការណ៍ ព្រមទាំងធនធានផ្សេងៗ ដទៃទៀតដល់រដ្ឋាភិបាលអេហ្សីប ដោយទទួលបានប្រាក់ចំណូល៦៥,៧លានដុល្លារកាលពីឆ្នាំ២០១០។
៣ ក្រុមហ៊ុនប្រព័ន្ធទំនាក់ទំនងដែនសមុទ្រ L-3
ក្រុមហ៊ុននេះបានទទួលប្រាក់ចំណូលប្រមាណ៣១,៣លានដុល្លារពីអាមេរិក សម្រាប់ផ្គត់ផ្គង់យោធាអេហ្សីបលើប្រព័ន្ធសូណារ (ប្រព័ន្ធចាប់រលកសំឡេងនៅក្នុងទឹក) និង ឧបករណ៍សម្រាប់ផលិតគ្រឿងបរិក្ខារយោធា។
៤ ក្រុមហ៊ុនប្រឹក្សា Deloitte Consulting
ក្នុងនាមជាក្រុមហ៊ុនផ្ដល់ប្រឹក្សាជំនាញៗធំបំផុតទី២នៅលើពិភពលោក Deloitte បានទទួលប្រាក់ចំណូល២៨,១លានដុល្លារពីរដ្ឋាភិបាលអាមេរិកក្នុងការ រៀបចំគម្រោងសម្រាប់ផ្គត់ផ្គង់លើកម្មវិធីយន្តហោះចម្បាំងដល់អេហ្សីប។
៥ ក្រុមហ៊ុនផលិតយន្តហោះBoeing
ជាមួយនឹងកេរ្តិ៍ឈ្មោះល្បីល្បាញក្នុងការផលិតយន្តហោះ Boeingក៏មានឈ្មោះជាក្រុមហ៊ុនធំបំផុតលំដាប់ទី២នៅក្នុង កិច្ចសន្យាការពារជាតិនៅជុំវិញពិភពលោក ដែលបានទទួលទឹកប្រាក់ប្រមាណ២២,៥លានដុល្លារពីអាមេរិកក្នុងការ ផ្ដល់ឧទ្ធម្ភាគចក្រប្រភេទApache កាលពីឆ្នាំ២០១០ ដល់រដ្ឋាភិបាលអេហ្សីប។
៦ ក្រុមហ៊ុនផលិតអាវុធRaytheon
ដោយទទួលបានចំណូល៣១,៦លានដុល្លារ Raytheon គឺជាក្រុមហ៊ុនផ្គត់ផ្គង់កាំជ្រួចមីស៊ីលស្វ័យនាំផ្លូវបំផុតនៅលើ ពិភពលោក និងបានជួយគាំទ្របច្ចេកទេសដល់រដ្ឋាភិបាលអេហ្សីប និងទួរគីអស់រយៈពេល២៦៤ខែ សម្រាប់ប្រព័ន្ធខែលមីស៊ីលHawk។
៧ ក្រុមហ៊ុនផលិតឧទ្ធម្ភាគចក្រAgustaWestland
AgustaWestland បានទទួលទឹកប្រាក់១៧,៣លានដុល្លារពីអាមេរិកលើប្រតិបត្តិការ បច្ចេកវិទ្យា DRS សម្រាប់ការផ្គត់ផ្គង់និងជួសជុលឧទ្ធម្ភាគចក្រដល់រដ្ឋាភិបាល អេហ្សីប។
៨ ក្រុមហ៊ុន US Motor Works
ក្រុមហ៊ុនខាងលើនេះបានចុះកិច្ចសន្យាជាមួយក្រសួងការពារជាតិអាមេរិក ក្នុងរង្វង់ទឹកប្រាក់១៤,៥លានដុល្លារកាលពីឆ្នាំ ២០០៩ សម្រាប់ផ្គត់ផ្គង់គ្រឿងម៉ាស៊ីន និង គ្រឿងបន្លាស់ដល់កងកម្លាំងយោធាអេហ្សីប។
៩ ក្រុមហ៊ុនផលិតយន្តហោះចម្បាំង Goodrich Corp
Goodrich Corp បានចុះកិច្ចសន្យាជាមួយនឹងរដ្ឋាភិបាលអាមេរិកក្នុងទំហំទឹកប្រាក់១០, ៨លានដុល្លារដើម្បីទទួលបានសិទ្ធិនៅក្នុងការចែកចាយប្រព័ន្ធឈ្លប យកការណ៍ដល់យន្តហោះកងទ័ពជើងអាកាសអេហ្សីប F-16 ។
១០ ក្រុមហ៊ុនបច្ចេកទេសColumbia Group
រដ្ឋាភិបាលអាមេរិកបានចុះកិច្ចសន្យាជាមួយនឹងក្រុមហ៊ុនមួយនេះ ក្នុងទឹកប្រាក់ប្រមាណ១០,៦ លានដុល្លារសម្រាប់ប្រព័ន្ធផ្គត់ផ្គង់លើសម្ភារៈយោធាមិនបញ្ចេញ ឈ្មោះមួយ តាមរយៈការផ្ដល់ជំនាញបច្ចេកទេសទៅកងទ័ពជើងទឹករបស់អេហ្សីប៕
ប្រែសម្រួល៖ Narin
ប្រភព៖ globalpost