ម៉ោងនៅក្នុងប្រទេសកម្ពុជា

ទំនាកទំនងផ្សាយពាណិជ្ជកម្ម

Welcome to V-LOVEKHMER លោកអ្នក អាចទំនាកទំនងផ្សាយពាណិជ្ជកម្មមកលេខទូរស័ព្ទ 092 466 796 និងអាចទំនាកទំន​ងមកកាន់អាស័យដ្ឋាន E-mail:smeyrek@gmail.com

Monday, August 12, 2013

សន្ដិសុខ សណ្ដាប់សង្គម ស្របពេលដែល ប្រទេសមាន​ សន្ដិភាព គឺជាក្ដីប្រាថ្នា របស់ ប្រជាពលរដ្ឋ គ្រប់រូប

ភ្នំពេញ ៖ លោកប៉ា សុជាតិវង្ស អភិបាល រាជធានីភ្នំពេញ បានថ្លែងថា ការការពារសន្ដិ សុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ គឺជាការចាំ បាច់ណាស់ ស្របពេលដែលប្រទេសកំពុងតែ មានសន្ដិភាព អភិវឌ្ឍន៍ ដែលសន្ដិភាពនេះ បានមកពីពលីកម្មគ្រប់បែបយ៉ាងពីឥស្សរជន ជាន់ខ្ពស់
របស់គណបក្សប្រជាជនកម្ពុជា ជា ពិសេសនយោបាយឈ្នះ ឈ្នះ របស់សម្ដេចតេជោ ហ៊ុន សែន ។
លោកអភិបាលរាជធានីបានថ្លែងបែបនេះ ក្នុងកិច្ចប្រជុំស្ដីពីការពង្រឹងរដ្ឋបាលនិងសន្ដិ សុខ សណ្ដាប់ធ្នាប់ កាលពីព្រឹកថ្ងៃទី១៣ ខែ សីហា ឆ្នាំ២០១៣ នៅសាលាខណ្ឌសែនសុខ ដោយមានការចូលរួមពីសមាជិកសមាជិកា សាលាខណ្ឌប្រមាណ២០០នាក់ ។
ទាក់ទិនដល់បញ្ហារក្សាភាពស្ងប់ស្ងាត់និង ត្រូវពង្រឹងសន្ដិសុខសណ្ដាប់ធ្នាប់ក្រោយ បោះឆ្នោតអាណត្ដិទី៥ លោកអភិបាលរាជ ធានី បានហៅការគំរាមធ្វើមហាបាតុកម្មរបស់ បក្សប្រឆាំងថា មានចរិតញុះញង់ ជាក់ ស្ដែងក្នុងអំឡុងពេលឃោសនា គឺបក្សនេះ បានរំលោភលើក្របសីលធម៌ច្បាប់បោះឆ្នោត ។ ពោលការឃោសនាមានចរិតបាតុកម្ម។
លោកប៉ា សុជាតិវង្ស បានបញ្ជាក់ថា ការ ឃោសនារកសំឡេងឆ្នោត ប្រៀបបានការ ឃោសនារករបស់ផលិតផលក្រុមហ៊ុន គឺលើក តែពីគុណភាព គុណសម្បត្ដិទំនិញ របស់ខ្លួន ចៀសវាងបង្អាប់ទំនិញអ្នកដទៃ ឯ បក្សនយោបាយក៏ដូចគ្នាដែរ ។ ផ្ទុយទៅវិញ បក្សប្រឆាំងបានប្រព្រឹត្ដផ្ទុយពីច្បាប់ ពីដំណាក់កាលឃោសនា រហូតដល់ប្រកាស លទ្ធផលបណ្ដោះអាសន្ន ។ ដូច្នេះសន្ដិភាព ស្ថិរភាពនយោបាយ សន្ដិសុខ សណ្ដាប់ធ្នាប់ សង្គម គឺជាហេតុផលតែមួយគត់ ដែលប្រជា ពលរដ្ឋគ្រប់រូបចង់បាន មិនមែនមហាបាតុ កម្ម បង្កើតចលាចលទេ ។
ទាក់ទិនដល់ប្រើកម្លាំងនគរបាល និង កម្លាំងកងរាជអាវុធហត្ថ លោកអភិបាលបាន បញ្ជាក់ថា លើពិភពលោកយើងនេះ ប្រទេសណាក៏មានកម្លាំងប្រដាប់អាវុធដែរ ហើយកាតព្វកិច្ចរបស់រាជរដ្ឋាភិបាល គឺ ការពារសន្ដិសុខ សណ្ដាប់ធ្នាប់ សង្គម ជូនប្រជាពលរដ្ឋប៉ុណ្ណោះ ព្រោះនេះជាកាតព្វកិច្ច ។
 

Dirge Of Cerberus Full Movie

Final Fantasy VII

Final Fantasy VII