រតនគីរី ៖ កម្លាំងនគរបាល ប្រឆាំងបទ ល្មើសសេដ្ឋកិច្ច
ខេត្ដរតនគីរី កាលពីវេលា ម៉ោង ៦ និង៣០នាទីល្ងាច ថ្ងៃទី១២ ខែ សីហា ឆ្នាំ ២០១៣
នេះ បានឃាត់រថយន្ដ ឡង់គ្រីស័រ ១គ្រឿង ដឹកឈើប្រណីតស្ថិត នៅភូមិ៤
សង្កាត់កាចាញ ក្រុងបានលុង ប៉ុន្ដែ អ្នកបើករថយន្ដបានរត់គេចខ្លួនបាត់។
លោកវរសេនីយ៍ទោ នូវ ដារ៉ា នាយការិ យាល័យ ប្រឆាំងបទល្មើសសេដ្ឋកិច្ច បានឱ្យដឹងថា ក្រោយពីទទួលបទបញ្ជាពីលោក ស្នងការ រ៉ាយ រ៉ៃ រួចមក ស្នងការរងប្រឆាំង បទល្មើសលោក វ៉ាន់ សង្វាត បានដឹកនាំ កម្លាំងនគរបាល ចុះទៅបង្ក្រាប និងឃាត់ រថយន្ដឡង់គ្រីស័រ ដែលលួចដឹកឈើប្រណីត ខុសច្បាប់នេះ ។
លោក នូវ ដារ៉ា បានបន្ដថា រថយន្ដឡង់ គ្រីស័រ ពណ៌ស្លែ ពាក់ស្លាកលេខភ្នំពេញ ២បេ ២៤៧៦ បានធ្វើដំណើរតាមបណ្ដោយ ផ្លូវជាតិលេខ ៧៨ ក្នុងទិសដៅចេញពីស្រុក កូនមុំ ដឹកចូលមកក្រុងបានលុង ដោយផ្ទុកឈើប្រណីតជាច្រើនដុំ ជាប្រភេទធ្នុង ។
នៅព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៣ នេះ មន្ដ្រីនគរបាលជំនាញ ខេត្ដរតនគីរីបាន ប្រគល់រថយន្ដឡង់គ្រីស័រ ដែលផ្ទុកឈើ ប្រណីត ជូនដល់មន្ដ្រីរដ្ឋបាលព្រៃឈើដើម្បី ចាត់ការបន្ដទៀត ៕