ភ្នំពេញ
៖ យោងតាមរបាយការណ៍ពីនាយកដ្ឋានសណ្ដាប់ធ្នាប់
នៃអគ្គស្នងការដ្ឋាននគរបាលជាតិប្រាប់ឲ្យដឹងថា កាលពីថ្ងៃទី១៥
ខែសីហា ឆ្នាំ២០១៣ មានករណីគ្រោះថ្នាក់ចរាចរ នៅទូទាំងប្រទេសកើតឡើង
១១លើក (យប់ ០៧លើក) បណ្ដាលឲ្យមនុស្សស្លាប់ ០៣នាក់ (ស្រី ម្នាក់) និងរងរបួសស្រាល ០៨នាក់ (ស្រី០២នាក់) របួសធ្ងន់ ១០នាក់ (ស្រី ០៣នាក់)។
របាយការណ៍
ខាងលើប្រាប់បន្តថា នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរទាំង
១១លើកនេះ បានបណ្ដាលឲ្យខូចខាតយានយន្តសរុប ១៧គ្រឿង ក្នុងនោះម៉ូតូ
១១គ្រឿង រថយន្តធុនតូច ០៦គ្រឿង និងថ្មើរជើង ០២នាក់។
ប្រភព
ព័ត៌មានពីនាយកដ្ឋានសណ្ដាប់ធ្នាប់
នៃអគ្គស្នងការដ្ឋាននគរបាលជាតិប្រាប់ឲ្យដឹងថា
មូលហេតុដែលបង្កឲ្យកើតមានករណីគ្រោះថ្នាក់ចរាចរ គឺបណ្ដាលមកពីល្បឿន
០៣លើក មិនគោរពសិទ្ធិ ០៤លើក ស្រវឹង ០២លើក ប្រជែងគ្រោះថ្នាក់ ០២លើក
ក្នុងនោះជិះម៉ូតូគ្រោះថ្នាក់មិនពាក់មួក ១០ នាក់ (យប់ ០៦នាក់ )។
តាម
ការឲ្យដឹងពីនាយកដ្ឋានសណ្តាប់ធ្នាប់
នៃអគ្គស្នងការដ្ឋាននគរបាលជាតិប្រាប់បញ្ជាក់ឲ្យដឹងថា
កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៣នេះ
រថយន្តដែលទទួលរងការផាកពិន័យនៅអង្គភាព មានចំនួន២៨គ្រឿង
គឺរថយន្តដឹកទំនិញធុនធំ ២៨គ្រឿង
ហើយត្រូវបានបង់ប្រាក់ពិន័យរួចរាល់នៅនាយកដ្ឋានសណ្តាប់ធ្នាប់
២៨គ្រឿង៕
រ៉ាវុទ្ធ
