ម៉ោងនៅក្នុងប្រទេសកម្ពុជា

ទំនាកទំនងផ្សាយពាណិជ្ជកម្ម

Welcome to V-LOVEKHMER លោកអ្នក អាចទំនាកទំនងផ្សាយពាណិជ្ជកម្មមកលេខទូរស័ព្ទ 092 466 796 និងអាចទំនាកទំន​ងមកកាន់អាស័យដ្ឋាន E-mail:smeyrek@gmail.com

Thursday, August 15, 2013

លោក រស់ សា​រ័ត្ន នាយផ្នែក​រដ្ឋបាល​ព្រៃឈើ​បង្កើត​អំពើពុករលួយ​​តាមរយៈ​ការដឹកជញ្ជូន​ឈើ​យ៉ាង​អនាធិបតេយ្យ​

​កំពង់ចាម​៖​    ​សព្វថ្ងៃនេះ រាជរដ្ឋាភិបាល​បានដាក់​ចេញ​នូវ​បទបញ្ជា​យ៉ាង​តឹងរ៉ឹង​បំផុត​អោយ​ជំនាញ​រដ្ឋ បាល​ព្រៃឈើ​ធ្វើការ​បង្ក្រាប​និង​ទប់ស្កាត់​ការកាប់បំផ្លាញ និង​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ធ្វើយ៉ាងណា​អោយ​ខាន​តែ​បាន តែ​ផ្ទុយទៅវិញ​គេ​តែង​សង្កេតឃើញថា ការកាប់បំផ្លាញ​និង​ដឹកជញ្ជូន

​ឈើ​គ្រប់​ប្រភេទ មាន​សភាព​កាន់តែ​រីកដុះដាល​យ៉ាង​សេរី និង​គគ្រឹកគគ្រេង​ខ្លាំង​ជាង​មុន​យ៉ាង​អនាធិបតេយ្យ​ទាំងយប់​ទាំង​ថ្ងៃ ហើយ​ពុំដែល​ឃើញ​លោក​រស់ សា​រ័ត្ន នាយផ្នែក​រដ្ឋបាល​ព្រៃឈើ​កាន់កាប់​បី​ស្រុក​គឺ​ស្រុក​មេមត់ ពញាក្រែក និង​ស្រុក​តំបែរ មិនឃើញ​ធ្វើការ​បង្ក្រាប​បទល្មើស​កា​ប់​បំផ្លាញ​ព្រៃឈើ​និង​ការដឹកជញ្ជូន​ឈើ ​ទាំងនោះ​សោះ ឃើញតែ​បណ្តោយអោយ​កូនចៅ​របស់លោក​ទៅយក​លុយ​ដាក់​ហោប៉ៅ​ទុកអោយ​លោក​រស់ សា​រ័ត្ន តែប៉ុណ្ណោះ​។
 

​ជាក់ស្តែង​នៅក្នុង​ទឹកដី​ស្រុក​មេមត់ មាន​ពួក​ឈ្មួញ​ដុះ​ស្លែ​ជាច្រើន​នាក់ រកស៊ី​ឈើ​គ្រញូង​នៅ​ស្រុក
មេមត់ ដែលមាន​ឈ្មោះ​ដូចជា​លោក រ័ត្ន ចាន់ណា ជា​មន្ត្រី​កងរាជអាវុធហត្ថ​ខេត្តកំពង់ចាម​យាយ​ក្តាម ដែលជា​អ្នករកស៊ី​ឈើ​គ្រញូង​នាំទៅ​ប្រទេស​វៀតណាម​តាំងពី​យូ​យារ​ណាស់​មកហើយ គឺ​ដឹក​សុ​ទ្ឋ​តែ​រថយន្ត​ទំនើបៗ​ថែម​ទៀតផង ពុំដែល​មាន​ឃើញ​ធ្វើការ​បង្ក្រាប​សោះឡើយ​។​
​ប្រភព​ពត៍​មានបាន​ឲ្យ​ដឹង​ទៀតថា មិនតែប៉ុណ្ណោះ​នៅមាន​ប្រភេទ​ឈើ​លេខ​២ ដែល​ដឹក​តាម​រថយន្ត​ទួរីស ម៉ាក​ស៊ាំ​ង​យ៉ុង តូយ៉ូតា​មួយ​បាំង​កន្លះ រថយន្ត​កូរ៉េ​តូចធំ​គ្រប់​ប្រភេទ​មួយ​យប់​មួយថ្ងៃ មិន​ក្រោម​ពី​៣០-៥០​ឡាន​នោះទេ ហើយ​ប្រភេទ​ឈើ​លេខ​២​នេះ គឺ​ឡានតូច​មួយ ខ្លះ​បង់លុយ​អោយ​កូនចៅ​លោក រស់ សា​រ័ត្ន ចំនួន​ពី​៦០,០០០ រៀល ទើប​អាច​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​នេះ​ចេញពី​ទឹកដី​របស់គាត់​បាន រីឯ​រថយន្ត​ដឹកឈើ​គ្រញូង​របស់​ឈ្មួញ​ខាងលើ​ប៉ុន្មាន​នាក់​នេះ មិនដឹង​ជា​ត្រូវ​បង់​ប៉ុន្មាន​ទេ ទើប​អាចធ្វើ​ចរាចរ​ណ៏​បាន​យ៉ាង​រលូន​បែបនេះ​ជា​យូរ​ឆ្នាំ​ណាស់​មកហើយ​។ ចំណែកឯ​លោក​ប្រាក់ ណូ​ម៉ា នាយ​ខណ្ឌ          រដ្ឋបាល​ព្រៃឈើ​ខេត្តកំពង់ចាម​វិញ ប្រហែលជា​លោក​បានទទួល​លាភសក្ការៈ ពី​លោក​រស់ សា​រ័ត្ន នាយផ្នែក​រដ្ឋបាល​ព្រៃឈើ​ស្រុក​មេមត់​ហើយ​មើលទៅ បានជា​នៅ​សំងំស្ងៀម​បែបនេះ​។ គេ​នៅ​ចាំបាន​ថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ក៏ដូចជា​អនុសាសន៍​ដ៏​ថ្លៃថ្លា​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បានប្រកាស​ជា​សាធារណៈ​ហាម​ មិនអោយ​មានការ​បន្ត​កាប់បំផ្លាញ​ព្រៃឈើ​និង​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​គ្រប់​ ប្រភេទ​ឆ្លងដែន​ទៅ​ប្រទេសក្រៅ​ឡើយ ធ្វើយ៉ាងណា​អោយ​អស់លោក​សមត្ថកិច្ច​ជំនាញ​មេព្រៃ​ត្រូវធ្វើ​ការបង្ក្រាប​នឹង​ ទប់ស្កាត់ បទល្មើស​ព្រៃឈើ អោយបាន​មិនអោយ​ធូរ​លុង​ដូច​មុន​ឡើយ​។​ដូចនេះ​សូម​លោក​    ​ឆេង​គឹម​សុន ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ផ្នែក​រដ្ឋបាល​ព្រៃឈើ​មាន​វិធានការ​បែបណា ​ចំពោះ​មន្ត្រី​ដូចជា​លោក​រស់​សា​រ័ត្ន​នាយផ្នែក​រដ្ឋបាល​ព្រៃឈើ​ដែល​ កាន់កាប់​បី​ស្រុក​ខាងលើ​មាន​តួនាទី​ជា​អ្នក​ទប់ស្កាត់​នឹង​បង្ក្រាប​ បទល្មើស​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ហើយ​បែរ​ទៅជា​ឃុបឃិត​ស៊ីសំណូកសូកប៉ាន់​ពី​ ក្រុម​ឈ្មួញ​រកស៊ី​ដឹកជញ្ជូន​ឈើ​បែបនេះ​ទៅវិញ​តើ​ច្បាប់​ត្រូវមាន​វិធានការ​ បែបណា​ចំពោះ​មន្ត្រី​នាយផ្នែក​រដ្ឋបាល​ព្រៃឈើ​ដូចជា​លោក​រស់​សា​រ័ត្ន​នេះ​?
​អ៊ិត ប៊ុណ្ណា​
​
 

Dirge Of Cerberus Full Movie

Final Fantasy VII

Final Fantasy VII