បចេ្ចកវិទ្យា៖ បន្ទាប់ពី Apple គ្រោងនឹងបានបង្ហាញខ្លួន Version iPhone ជំនាន់ទី 7 (iPhone 5S) នៅខែកញ្ញាខាងមុខនេះ។ ក្នុងនោះ iPhone ថ្មីនឹងនៅតែរក្សាការរចនាម៉ូតដដែល បើប្រៀបជាមួយ iPhone 5។
ដោយឡែក iPhone 6 សំរាប់ឆ្នាំ 2014 នឹងជារឿងមួយផ្សេងពីនេះ។អ្នករចនាម៉ូតក្រាហ្វិក Johnny Plaid ទើបតែធ្វើការរចនាម៉ូតនូវ Version Concept មួយស្តីពីiPhone 6 ជាមួយនឹងការរចនាម៉ូតមិនមានស៊ុមព័ទ្ធអេក្រង់ ដ៏ស្អាតប្លែកភ្នែក ប៊ូតុង Home បង្រួមតូចជាងមុន ប្រើបច្ចេកវិទ្យាអេក្រង់ Retina ក៏ដូចជារន្ធសាកថ្មប្រភេទ Lightning ជំនាន់ថ្មី។
ដូចនេះសូមតាមដាន រូបភាពគំរូរបស់ iPhone 6 Version Concept ខាងក្រោមនេះ៖


