ម៉ោងនៅក្នុងប្រទេសកម្ពុជា

ទំនាកទំនងផ្សាយពាណិជ្ជកម្ម

Welcome to V-LOVEKHMER លោកអ្នក អាចទំនាកទំនងផ្សាយពាណិជ្ជកម្មមកលេខទូរស័ព្ទ 092 466 796 និងអាចទំនាកទំន​ងមកកាន់អាស័យដ្ឋាន E-mail:smeyrek@gmail.com

Wednesday, August 7, 2013

លេច​ចេញ​រូប​របស់ HTC One Max អេក្រង់​ 5.9-inch

ដោយ   5 ខែ​សីហា 2013
HTC One Max ឬ HTC T6 ​គឺ​ជា​ឈ្មោះ​ទូរស័ព្ទ​របស់​​ក្រុមហ៊ុន HTC ដំបូង​ដែល​ត្រូវ​បាន​គេ​រាយការណ៍​ថា ​មាន​បំពាក់​ដោយ​អេក្រង់​ទំហំ 5.9-inch ​ឬ​ហៅ​ថា​ជា​ប្រភេទ​ទូរស័ព្ទ Phablet ។ យ៉ាង​ណា​មិញ​ ពេល​នេះ​​រូប​ភាព​ដំបូង​របស់​ទូរស័ព្ទ HTC One Max ​ត្រូវ​បាន​ប្រភព ePrice ធ្វើ​ការ​បញ្ចេញ​ឲ្យ​ដឹង​ហើយ ។

យោង​​ទៅ​តាម​រូប​ភាព​ដែល​ទទួល​បាន HTC One Max គឺ​មាន​នូវ​​ការ​រចនា​ម៉ូដ ឬ​រូប​រាង​ស្រដៀង​គ្នា​ទៅ​នឹង HTC One ​ដែល​ជា​ទូរស័ព្ទ​ឆ្នើម​របស់​ក្រុមហ៊ុន HTC ក្នុង​ពេល​បច្ចុប្បន្ន​នេះ​ដែរ ពោល​គឺ​មាន​ទាំង​សំបក​ផលិត​ពី​អាលុយមីញ៉ូម និង​មាន speakers ទាំង​​ផ្នែក​ខាង​លើ​ និង​ខាង​​ក្រោម​ ​នៃ​ទូរស័ព្ទ ។ ​ដោយ​ឡែក​​​​តាម​ពាក្យ​ចចាមអារ៉ាម​ទូរស័ព្ទ​នេះ​នឹង​បំពាក់​ដោយ​អេក្រង់​ ទំហំ 5.9-inch ដែល​មាន​
កម្រិត​ភាព​ច្បាស់ 1080p (full HD) ។

លក្ខណសម្បត្តិបច្ចេកទេស HTC One Max ៖
  • អេក្រង់ 5.9-inch
  • កម្រិត​ភាព​ច្បាស់​ Full HD
  • កាមេរ៉ា​ថត​រូប​បំពាក់​ដោយ​បច្ចេកវិទ្យា​ UltraPixel និង OIS
  • កាមេរ៉ា​​មុខ 2.2MP
  • CPU quad-core 2.3GHz(Qualcomm Snapdragon 800)
  • RAM 2GB
  • អង្គ​ផ្ទុក​ទិន្នន័យ​ជាប់​ម៉ាស៊ីន 32 GB និង 64 GB
  • ថាមពល​ថ្ម 3,200mAh
  • ដំណើរការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ Android 4.3 Jelly Bean
សូម​បញ្ជាក់​ថា ទូរស័ព្ទ​ទំនើប HTC One Max ដែល​​នឹង​ជា​ Phablet ដំបូង​របស់​ក្រុមហ៊ុន HTC ត្រូវ​បាន​គេ​រាយការណ៍​ថា នឹង​ត្រូវ​ប្រកាស​ចេញ​នា​ដើម​ខែ​កញ្ញា​ នៅ​ក្នុងពិពណ៌ពាណិជ្ជកម្ម IFA 2013 ខាង​មុខ​ គឺ​ស្រប​ពេល​ដែល​ទូរស័ព្ទ Galaxy Note III ​​របស់​ក្រុមហ៊ុន Samsung នឹង​ត្រូវ​ប្រកាស​ចេញ​ដែរ ។ ដូច្នេះ​​យើង​នឹង​រង់​ចាំ​មើល​ថារវាង​ទូរស័ព្ទ​ទាំង​ពីរ​​ ​តើ​មួយ​ណា​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​ជាង​នៅ​ពេល​ត្រូវ​បាន​ប្រកាស​ចេញ​ជា​ ផ្លូវ​ការ ?
ប្រភព​
 

Dirge Of Cerberus Full Movie

Final Fantasy VII

Final Fantasy VII