ម៉ោងនៅក្នុងប្រទេសកម្ពុជា

ទំនាកទំនងផ្សាយពាណិជ្ជកម្ម

Welcome to V-LOVEKHMER លោកអ្នក អាចទំនាកទំនងផ្សាយពាណិជ្ជកម្មមកលេខទូរស័ព្ទ 092 466 796 និងអាចទំនាកទំន​ងមកកាន់អាស័យដ្ឋាន E-mail:smeyrek@gmail.com

Tuesday, August 20, 2013

CPP និង CNRP នឹងរកលទ្ធភាព ជួបគ្នាលើកក្រោយទៀត ដើម្បីដោះស្រាយបញ្ហា ក្រោយការបោះឆ្នោត

ភ្នំពេញ៖ ក្នុងជំនួបទ្វេភាគី របស់ក្រុមការងារ គណបក្សប្រជាជនកម្ពុជា (CPP) និងក្រុមការងាររបស់ គណបក្ស សង្រ្គោះជាតិ (CNRP) នៅរសៀលថ្ងៃ ទី២០ សីហានេះ បានសម្រេចជារួមក្នុងការ រកលទ្ធភាពជួបគ្នា លើកក្រោយ ទៀតដើម្បីដោះស្រាយបញ្ហា ដែលកើតមានក្រោយការ បោះឆ្នោតជ្រើស តាំងតំណាងរាស្រ្ត នីតិកាលទី៥ ។

រដ្ឋលេខាធិការក្រសួងមហាផ្ទៃ លោក ព្រំ សុខា ដែលជាប្រធានក្រុមការងារCPP ដើម្បី ចូលរួមជជែកពិភាក្សា ការងារជា មួយ ក្រុមការងារCNRP បាន ប្រាប់ក្រុមអ្នកសារ ព័ត៌មាន នៅក្រោយជំនួបនោះ ថា ការជួបគ្នាថ្ងៃនេះរវាង ក្រុមការងាររបស់គណបក្ស នយោបាយទាំងពីរ បានបង្ហាញឲ្យឃើញថា គណបក្សនយោបាយទាំងពីរ មានបំណង រួមដើម្បីដោះស្រាយបញ្ហាក្រោយការបោះឆ្នោតជាតិឆ្នាំ២០១៣។
លោក ព្រំ សុខា បានបន្តថា« ខ្ញុំយល់ថា ចំណុចសំខាន់ គឺត្រង់ដែល ក្រុមការងារគណបក្សទាំងពីរបាន មកជួបគ្នា នៅក្នុងថ្ងៃនេះ គឺជាការបង្ហាញថា គណបក្សយើងទាំងពីរមានបំណង រួមដើម្បីដោះស្រាយបញ្ហា ដែលទាក់ទងនិង ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត អាណតិ្តទី៥ កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣នេះ»។
បើតាមលោក ព្រំ សុខា ក្រោយពីស្វែងយល់ពីចំណុចដែលជាគោលគំនិតរបស់គណបក្សនីមួយៗ ដើម្បីស្វែង រកការឯកភាពគ្នាមួយនោះ ក្រុមការងារនៃគណបក្សទាំងពីរ នឹងធ្វើរបាយការណ៍ជូនដល់ថ្នាក់ដឹកនាំ នៃគណបក្ស ទាំងពីរ ដើម្បីរកលទ្ធភាពជួបគ្នាលើកក្រោយទៀត។
ប្រធានក្រុមការងារចរចារបស់CNRP លោក សុន ឆ័យ បានប្រាប់ឲ្យដឹងថា ការជួបគ្នាជាមួយក្រុមការងារCPP ក្នុង ថ្ងៃនេះ គឺដើម្បីផ្តល់ឱកាសឲ្យCPP ផ្តល់ព័ត៌មានដល់CNRP ក្រោយពីថ្ងៃជួបគ្នាកាលពីថ្ងៃទី៩ សីហាកន្លងទៅ ទាក់ទង និងការបង្កើតក្រុមការងារស្រាវជ្រាវភាពមិនប្រក្រតីក្រោយការបោះឆ្នោត។
លោក សុន ឆ័យ បន្តថា«នៅក្នុងពិភាក្សានេះ យើងបានរកវិធីយ៉ាងណាដើម្បី រកក្រុមស្រាវជ្រាវមួយ ដែលអាចធ្វើការ ស្រាវជ្រាវរកការពិត ដែលលទ្ធផលនៃការស្រាវជ្រាវនេះ អាចជាផលប្រយោជន៍ដល់ក្រុមប្រឹក្សា ធម្មនុញ្ញដើម្បីធ្វើការ កាត់សេចក្តី »។
យ៉ាងណាក៏ដោយ អ្នកវិភាគនានា បានលើកឡើងថា ក្រុមការងារ កម្រិតនេះ នឹងមិនអាចដោះស្រាយបានទេ ហើយ គណបក្ស ទាំងពីរគួរតែបង្កើតក្រុមការងារមួយកម្រិតខ្ពស់ជាងនេះទៀត ទើបអាចមានលទ្ធផលប្រសើរជាង នេះថែម ទៀត៕
 

Dirge Of Cerberus Full Movie

Final Fantasy VII

Final Fantasy VII