- Tuesday, 20 August 2013 18:21
- សុខ ធារ៉ា
- Hits: 23
គណបក្សសង្គ្រោះជាតិ៥រូប ដែលបានចាប់ផ្តើមជួបគ្នា ជាថ្មីទៀតនៅនៅមន្ទីររដ្ឋសភា ដើម្បីពិភាក្សាគ្នាអំពីការបង្កើតគណៈបង្កើតចម្រុះ ដើម្បីដោះស្រាយភាពមិនប្រក្រតី នៃការបោះឆ្នោតជាតិអណ្ណត្ដិទី៥នោះ បានប្រកាសរួមគ្នា ថា គណបក្សទាំងទាំងពីរ នឹងធ្វើសេចក្ដីរាយការណ៍ជូន ថ្នាក់ដឹកនាំរៀងៗខ្លួន ដើម្បីពិនិត្យលទ្ធភាពបន្ដជួបពិភាក្សាគ្នា លើកក្រោយទៀត ពោលគឺមិនខុសប្លែកពីពេលមុន ដែលបញ្ហាហាក់ដូចជាជាប់គាំងដដែល។
គួរបញ្ជាក់ ថា តំណាងគណបក្សប្រជាជនកម្ពុជា ដឹកនាំដោយលោក ព្រំ សុខា លោក ស៊ិក ប៊ុនហុក លោកស្រី ជូរ ប៊ុនអេង លោក អ៊ក គឹមហាន និងលោកស្រី គ្រួច សំអាន និងតំណាងគណបក្សសង្គ្រោះជាតិ រួមមាន លោក សុន ឆ័យ លោក យឹម សុវណ្ណ លោក គួយ ប៊ុនរឿន លោក ប៉ុល ហំ និងលោក ម៉ៅ មុនីវណ្ណ បានជួបគ្នាលើកជាលើកទី៣ ដើម្បីពិភាក្សាគ្នាអំពីការបង្កើតគណៈបង្កើតចម្រុះ ដើម្បីដោះស្រាយភាពមិនប្រក្រតី នៃការបោះឆ្នោត៕(ដោយៈឃួន សុភ័ក្រ)
