ម៉ោងនៅក្នុងប្រទេសកម្ពុជា

ទំនាកទំនងផ្សាយពាណិជ្ជកម្ម

Welcome to V-LOVEKHMER លោកអ្នក អាចទំនាកទំនងផ្សាយពាណិជ្ជកម្មមកលេខទូរស័ព្ទ 092 466 796 និងអាចទំនាកទំន​ងមកកាន់អាស័យដ្ឋាន E-mail:smeyrek@gmail.com

Monday, August 12, 2013

ព្រះធរណី​ស្រូប​អគារ​កម្ពស់​៣​ជាន់​នៅ​រមណីយដ្ឋាន Disney រដ្ឋ​ផ្លូ​រី​ដា សហរដ្ឋអាមេរិក​

​អគារ​កម្ពស់​៣​ជាន់ ឋិត​ក្នុង​តំបន់​រមណីយដ្ឋាន Disney នៃ​រដ្ឋ​ផ្លូ​រី​ដា សហរដ្ឋអាមេរិក ត្រូវបាន​ធ្លាក់​ស្រុតចុះ​ទៅក្នុង​ដី​ជម្រៅ​ប្រមាណ​ជិត​២០​ម៉ែត្រ​ក្នុង​ រយៈពេល​១០​នាទី កាលពី​វេលា​ព្រឹក​នា​ថ្ងៃ​ចន្ទ ទី​១២ ខែសីហា ឆ្នាំ​២០១៣ ម្សិលមិញ «​ត្រូវ​នឹង​វេលាយប់​នា​ថ្ងៃអាទិត្យ ទី​១១ ខែសីហា នៅ​សហរដ្ឋអាមេរិក​»​។​


​មិនទាន់មាន​របាយការណ៍​ជាក់លាក់​ណាមួយ​បញ្ជាក់​អំពី​ចំនួន​អ្នក​គ្រោះថ្នាក់ ​ឬ​រងរបួស​ក្នុង​ហេតុ​ការ​ណ៍ព្រះធរណី​ស្រូប​អគារ​កម្ពស់​៣​ជាន់​ក្នុង​តំបន់ ​រមណីយដ្ឋាន​ដ៏​ទំនើប Disney ក្បែរ​មាត់សមុទ្រ​នេះ​ទេ ប៉ុន្តែ​គេ​គ្រាន់តែ​បានដឹងថា មាន​មនុស្ស​យ៉ាងតិចណាស់​ចំនួន​៣៥​នាក់​ត្រូវបាន​ជម្លៀស​ចេញពី​តំបន់​ គ្រោះថ្នាក់​។​
​នៅ​ប្រទេស​កម្ពុជា​យើង​មិនទាន់​ដែល​បានឃើញ និង​ជួបប្រទះ​នូវ​ហេតុការណ៍​ស្រុត​អគារ​ចូលទៅក្នុង​ដី ឬ​ហៅថា​ព្រះធរណី​ស្រូប​ដូច​នៅ​សហរដ្ឋអាមេរិក​នៅឡើយ​ទេ ហើយ​បើ​មាន​វិញ​គឺ​ត្រឹម​ស្រុត​បាក់​លំនៅឋាន​ចូលទៅក្នុង​ទន្លេ​ដោយសារ​ការ​ បូម​ខ្សាច់​ពី​ក្នុង​ទន្លេ​ដោយ​ខុស​បច្ចេកទេស​តែប៉ុណ្ណោះ​៕​

 

Dirge Of Cerberus Full Movie

Final Fantasy VII

Final Fantasy VII