ម៉ោងនៅក្នុងប្រទេសកម្ពុជា

ទំនាកទំនងផ្សាយពាណិជ្ជកម្ម

Welcome to V-LOVEKHMER លោកអ្នក អាចទំនាកទំនងផ្សាយពាណិជ្ជកម្មមកលេខទូរស័ព្ទ 092 466 796 និងអាចទំនាកទំន​ងមកកាន់អាស័យដ្ឋាន E-mail:smeyrek@gmail.com

Monday, August 12, 2013

មិត្ត​ប្រុស​ជួយ​សង្គ្រោះ​មិត្ត​ស្រី​ឲ្យ​រួច​ផុត​ពី​គ្រោះថ្នាក់ ខណៈ​ដែល​នាង​លោត​ពី​លើ​ផ្ទះ​សម្លាប់​ខ្លួន​

M13-g-fullជីវិត ​របស់​នារី​វ័យក្មេង​ម្នាក់ ត្រូវ​បាន​ជួយសង្គ្រោះ បន្ទាប់ពី​មិត្ត​ប្រុស​របស់​នាង បាន​ចាប់​នាង​ទាន់ ខណៈ​ដែល​នាង​ព្យាយាម​លោត​ពី​យ៉​ផ្ទះ​ដើម្បី​សម្លាប់​ខ្លួន​នោះ​មក។
ស្ត្រី ​ដែល​មាន​អាយុ​២០​ឆ្នាំ​នៅ​ស្រុក​ហា​ប៊ី​ន ប្រទេស​ចិន​បាន​ឈ្លោះ​វាយ​គ្នា​ជាមួយ​ដៃគូ​របស់​នាង និង​បាន​ព្យាយាម​លោត​សម្លាប់​ខ្លួន​ពី​យ៉​ផ្ទះ។ មិត្ត​ប្រុស​របស់​នាង បាន​រត់ឡើង​តាម​ជាន់​ក្រោម​នៃ​ផ្ទះ​របស់​អ្នកជិតខាង​ដែល​ទុក​ឲ្យ​បុរស​រូប​ នេះ​តោង​នៅ​ខាងក្រៅ​បង្អួច​ដើម្បី​ព្យាយាម​អង្វរ​នាង​កុំ​ឲ្យ​
ទម្លាក់​ខ្លួន ​ចុះ។
សាក្សី ​ដែល​ឃើញ​ផ្ទាល់​ភ្នែក​នៅ​លើ​ដី និង​អ្នកជិតខាង​ផ្សេងៗ​ទៀត​នៅ​ប្លុក​ផ្ទះល្វែង​នៅ​ដា​លី​ស្រុក​កាប៊ីន ខេត្ត​ហេ​ឡុង​ជាង ព្យាយាម​និយាយ​ហេតុផល​ប្រាប់​ស្ត្រី​ដែល​ខូចចិត្ត​នេះ និង​អង្វរ​នាង​ឲ្យ​ឡើង​ចូល​ទៅ​ខាងក្នុង​វិញ។
យោង ​តាម​ទីភ្នាក់ងារ​ព័ត៌មាន​ស៊ីន​ហួ បាន​ឲ្យ​ដឹង​ថា នាង​ហៀបនឹង​ធ្លាក់​ពី​លើផ្ទះ​ទៅ​ហើយ ប៉ុន្តែ​ជា​សំណាងល្អ​នាង​ត្រូវ​បាន​មិត្ត​ប្រុស​របស់​នាង​ចាប់​កាន់​រហូតដល់ ​អ្នកជិតខាង និង​អ្នក​ពន្លត់​អគ្គិភ័យ​មកដល់ ទោះបីជា​នាង​អង្វ​រក​មិត្ត​ប្រុស​របស់​នាង​ថា​ទុក​ឲ្យ​នាង​ស្លាប់​ក៏ដោយចុះ។
ដោយសារតែ ​អ្នកជិតខាង​ជួយ​ចាប់​ទប់​មិត្ត​ប្រុស​របស់​នាង​នោះ នារី​វ័យក្មេង​រូប​នេះ​ត្រូវ​បាន​ទាញ​ចូល​ទៅវិញ ប្រកបដោយ​សុវត្ថិភាព​ជាមួយនឹង​ការ​ជួយ​ពី​ភ្នាក់ងារ​ពន្លត់​អគ្គិភ័យ៕
 ថា​លី​យ៉ាន

 
 

Dirge Of Cerberus Full Movie

Final Fantasy VII

Final Fantasy VII