សហរដ្ឋអាមេរិក -
អត្ថបទចុះផ្សាយនៅថ្ងៃ ចន្ទ 26 សីហា 2013 -
ព័ត៌មានទើបកែប្រើលើកចុងក្រោយ ថ្ងៃ ចន្ទ 26 សីហា 2013
កិច្ចប្រជុំរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ កន្លងមក
Chip East/Reuters
យោងតាមការចុះផ្សាយរបស់សារព័ត៌មានប្រចាំសប្តាហ៍អាល្លឺម៉ង់
Der Spiegel អ្នកជំនាញនានានៃទីភ្នាក់ងារសន្តិសុខជាតិអាមេរិក NSA
បានលួចចូលទៅចាប់ស្កាត់យកខ្លឹមសារទំនាក់ទំនង
ក្នុងប្រព័ន្ធកិច្ចប្រជុំនានារបស់អង្គការសហប្រជាជាតិ
ដែលកិច្ចប្រជុំ
នេះបានធ្វើឡើងជារូបភាពវីដេអូ តាមគេហទំព័រផ្ទៃក្នុង។ ការស៊ើបការនេះ បានប្រព្រឹត្តទៅកាលពីរដូវក្តៅ ឆ្នាំ២០១២។ សារព័ត៌មានអាល្លឺម៉ង់បន្ថែមទៀតថា ក្រៅពីទីស្នាក់ការអង្គការសហប្រជាជាតិក្រុងញូវយក ទីភ្នាក់ងារសន្តិសុខជាតិអាមេរិក ក៏បានលួចស៊ើបការទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ ដែលហៅកាត់ថា AIEA ផងដែរ។
សហរដ្ឋអាមេរិក មិនមែនជាប្រទេសតែមួយ ដែលបានលួចស៊ើបការអង្គការសហប្រជាជាតិនោះទេ។ យោងតាមសារព័ត៌មានអាល្លឺម៉ង់ Der Spiegel ដដែលនេះ ភ្នាក់ងារសំងាត់ចិនជាច្រើនរូប ក៏បានលួចស៊ើបការសំងាត់ពីអង្គការសហប្រជាជាតិផងដែរ។ កាលពីឆ្នាំ២០១១ ទីភ្នាក់ងារសន្តិសុខជាតិអាមេរិក មានការភ្ញាក់ផ្អើលដោយបានរកឃើញថា ចិនកំពុងតែលួចស៊ើបការអ.ស.បដោយសំងាត់។
ព័ត៌មានទាក់ទងប្រព័ន្ធស៊ើបការទាំងអស់នេះ គឺទទួលបានតាមរយៈឯកសារថ្មីៗ ដែលផ្តល់ដោយអ្នកទំលាយប្រព័ន្ធស៊ើបការសំងាត់អាមេរិកដ៏ល្បីល្បាញ គឺ Edward Snowden។ គួររំលឹកថា Snowden ធ្លាប់បំរើការអោយទីភ្នាក់ងារសន្តិសុខជាតិអាមេរិក NSA និងទីភ្នាក់ងារសេអ៊ីអា។
កាលពីថ្ងៃពុធសប្តាហ៍មុន រដ្ឋាភិបាលអាមេរិក បានទទួលស្គាល់ថា ចន្លោះពីឆ្នាំ២០០៨ ដល់ឆ្នាំ ២០១១ ទីភ្នាក់ងារNSA បានរំលោភបំពានច្បាប់ ដោយបានលួចស៊ើបការខ្លឹមសារនៃសារអេឡិចត្រូនិករបស់ប្រជាជនអាមេរិកាំង ដែលគ្មានជាប់ពាក់ព័ន្ធនឹងសកម្មភាពភេរវកម្មទាល់តែសោះនោះ៕