លោករដ្ឋមន្រ្តីការពារជាតិអាមេរិក Chuck Hagel (រូបឆ្វេង) និងលោករដ្ឋមន្រ្តីការពារជាតិជប៉ុន Itsunori Onodera
REUTERS/Kevin Lamarque
« រហូតមកដល់សព្វថ្ងៃ
ប្រព័ន្ធការពាររបស់ប្រទេសជប៉ុនបានកំណត់ឲ្យជួយត្រឹមសម្ព័ន្ធមិត្ត
ឬមួយក៏ចូលរួមនៅក្នុងជម្លោះណាមួយដែលនឹងកើតមាននៅក្រៅប្រទេស »
នេះជាការបញ្ជាក់របស់លោករដ្ឋមន្រ្តី
ការពារជាតិជប៉ុន Itsuno Onedera នៅក្នុងសន្និសីទកាសែតមួយក្នុងទីក្រុងតូក្យូ ដោយផ្អែកលើសន្ធិសញ្ញាសន្តិសុខរវាងជប៉ុន និងសហរដ្ឋអាមេរិក។ តែឥឡូវនេះ ជប៉ុនត្រូវតែមានប្រព័ន្ធការពារមួយប្រកបដោយប្រសិទ្ធិភាពខ្ពស់ ដើម្បីការពារខ្លួនឯងប្រឈមនឹងសត្រូវឈ្លានពានពីខាងក្រៅ ដូចយ៉ាងបំពាក់នូវយន្តហោះចម្បំាងថ្មីៗ ប្រព័ន្ធការពារក្រោមបច្ចេកវិជ្ជាទំនើបៗ និងប្រព័ន្ធការពារផ្នែកព័ត៌មានវិទ្យា នេះជាការអះអាងបន្ថែមរបស់លោក Itsuno។
សេចក្តីថ្លែងរបស់លោករដ្ឋមន្រ្តីការពារជាតិជប៉ុនបានធ្វើឡើង ក្នុងពេលដែលក្រសួងការពារជាតិជប៉ុនបានប្រកាសឲ្យដឹងថា មានយន្តហោះចម្បំាងចិនមួយគ្រឿងបានហោះឆ្វែលម្តុំទីប្រជុំកោះសេនកាគុ ដែលជប៉ុន និងចិនកំពុងដណ្តើមគ្នាកាន់កាប់។ តែយន្តហោះចម្បំាងចិននោះបានហោះបកក្រោយវិញ បន្ទាប់ពីបានឃើញវត្តមានយន្តហោះចម្បំាងជប៉ុន។ គួរជម្រាបជូនថា ក្នុងរយៈពេលចុងក្រោយនេះ ពោលតំាងរដ្ឋាភិបាលជប៉ុនបានទិញយកកោះមួយចំនួនពីពលរដ្ឋខ្លួនមក ធ្វើជាកម្មសិទ្ធិរបស់រដ្ឋមក ជប៉ុនបានស្គាល់ភាពតានតឹងជាមួយចិនយ៉ាងញឹកញាប់។
អ៊ីចឹងហើយបានជាលោករដ្ឋមន្រ្តីការពារជាតិជប៉ុនបាននិយាយដោយចំៗថា នៅពេលដែលចិនមិនទាន់មានសមត្ថភាពយោធាគ្រប់គ្រាន់ ទីក្រុងប៉េកំាងចង់បានកិច្ចសន្ទនា និងកិច្ចប្រតិបត្តិការសេដ្ឋកិច្ច ដោយទុកចោលមួយអន្លើនូវជំនួសដែនដី តែដល់ពេលក្លាយខ្លួនជាមហាអំណាចសេដ្ឋកិច្ចទី២ក្នុងលោក និងមានលុយកាក់ច្រើនហើយ ចិនបែរជាជ្រើសយកនយោបាយកម្លំាងបាយទៅវិញ។
គួររម្លឹកជូនថា ក្រៅពីមានជម្លោះជាមួយជប៉ុនជុំវិញទីប្រជុំកោះសេនកាគុ ចិនក៏កំពុងមានជម្លោះដែនដីជាមួយប្រទេសអាស៊ីផ្សេងទៀតនៅក្នុង សមុទ្រចិនខាងកើត និងខាងត្បូងដែរ៕