បើ
យោងតាមប្រភពព័ត៌មានដែលបានចេញនាពេលកន្លងទៅថ្មីៗនេះ
បានឲ្យដឹងថាក្រុមហ៊ុន LG
នឹងធ្វើការប្រកាសចេញនិងបង្ហាញជាផ្លូវការនូវទូរស័ព្ទទំនើប G2
ដែលស្ថិតក្នុងខ្សែស្រឡាយផលិតផលទូរស័ព្ទទំនើបតម្លៃខ្ពស់ (high-end
smartphone) របស់ខ្លួននៅថ្ងៃទី០៧
នេះហើយ ។
បើទោះបីជានៅសល់តែប៉ុន្មានម៉ោងទៀតតែប៉ុណ្ណោះក្រុមហ៊ុន LG
នឹងធ្វើការប្រកាសចេញទូរស័ព្ទទំនើប LG G2 ក៏ដោយក៏គេហទំព័រ @evleaks
នៅតែឆ្លៀតបង្ហាញរួចបាត់ទៅហើយនូវរូបភាពផ្នែកខាងមុខនិងខាង
ក្រោយរបស់ LG G2 ហើយបើពិនិត្យលើរូបភាពដែលបង្ហាញដោយ @evleaks នេះ
ពិតជាស្អាតគួរឲ្យចាប់អារម្មណ៍ ។
លក្ខណសម្បត្តិបច្ចេកទេសមួយចំនួនរបស់ Optimus G2 រួមមានដូចខាងក្រោម៖
- អេក្រង់ទំហំ 5.2-inch
- កម្រិតភាពច្បាស់ 1,080p(Full HD)
- CPU 2.3GHz ( Snapdragon 800)
- RAM 2 GB
- កាមេរ៉ាទំហំ 13 MP
- ដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android 4.2.2 Jelly Bean

សម្រាប់លក្ខណសម្បត្តិបច្ចេកទេសលម្អិតជាងនេះទៀតរបស់ទូរស័ព្ទទំនើប
LG Optimus G2 សូមប្រិយមិត្តរង់ចាំតាមដានជាមួយពពក ព្រោះថាថ្ងៃនេះ
LG
នឹងធ្វើការប្រកាសចេញជាផ្លូវការនូវទូរស័ព្ទទំនើបមួយម៉ូដែលនេះហើយ
៕


ប្រភព