
Evasi0n គឺជាកម្មវិធីដែលពេញនិយមបំផុតសម្រាប់ការ Jailbreak ប្រព័ន្ធប្រតិបត្តិការ iOS យ៉ាងណាមិញបើយោងតាមគេហទំព័រ www.evad3rs.net បានឲ្យដឹងថា បច្ចុប្បន្នកម្មវិធី សម្រាប់ Jailbreak iOS 7 ត្រូវ
បានផលិតរួចរាល់ហើយ ប៉ុន្តែនៅមានចំណុចខ្វះខាតមួយចំនួនដែលមិនទាន់ដំណើរការបាន ស្រួល ម្យ៉ាងទៀតក្រុមការ @evad3rs ក៏កំពុងតែតាមដាននូវដំណើរការប្រែប្រួលផ្សេងៗនៃប្រព័ន្ធ ប្រតិបត្តិការ iOS 7 ផងដែរ ពោលគឺរង់ចាំរហូតដល់ iOS 7 ត្រូវបានក្រុមហ៊ុន Apple ជួសជុលរួចរាល់នឹងដាក់ចេញជាសាធារណៈជាមុនសិន ។ តាមប្រភពដដែលបានឲ្យដឹងថា កម្មវិធី Jailbreak iOS 7 នឹងត្រូវដាក់ចេញឲ្យទាញយកបន្ទាប់ពីក្រុមហ៊ុន Apple ចេញនូវកំណែ iOS 7.0.1 ជាមុន ឬអាចនឹងត្រូវដាក់ចេញមុនកំណែនេះក៏ថា បាន ។

សូមបញ្ជាក់ថា មិនមានព័ត៌មានលំអិតពីកម្មវិធី Jailbreak ប្រព័ន្ធប្រតិបត្តិការ iOS 7 ថានឹងត្រូវប្រកាសចេញនាថ្ងៃណានោះទេ តែគេសង្ឃឹមថា កម្មវិធីនេះនឹងត្រូវដាក់ចេញនាពេលឆាប់ៗខាងមុខបន្ទាប់ពី iOS 7 ត្រូវបានដាក់ចេញឲ្យទាញយកជាសាធារណៈ ៕
ប្រភព
