ម៉ោងនៅក្នុងប្រទេសកម្ពុជា

ទំនាកទំនងផ្សាយពាណិជ្ជកម្ម

Welcome to V-LOVEKHMER លោកអ្នក អាចទំនាកទំនងផ្សាយពាណិជ្ជកម្មមកលេខទូរស័ព្ទ 092 466 796 និងអាចទំនាកទំន​ងមកកាន់អាស័យដ្ឋាន E-mail:smeyrek@gmail.com

Thursday, August 29, 2013





Sony Honami បង្ហាញ​ខ្លួន​តាម​រយៈ​វីឌីអូ​​


ដោយ មានមតិ 0 28 ខែ​សីហា 2013
ក្រុមហ៊ុន Sony ធ្លាប់​បាន​អះអាង​រួច​ហើយ​ថា ខ្លួន​​នឹង​ប្រកាស​ចេញ​ទូរស័ព្ទ​ទំនើប​ដែល​ជា​ម៉ូដែល​ឆ្នើម​ជំនាន់​ថ្មី​​ ​​នា​ថ្ងៃ​ទី ៤ ខែ​​ កញ្ញា ខាង​មុខ ។ ​​​យ៉ាង​មិញ​ឥលូវ​​​ក្រុមហ៊ុន ជប៉ុន មួយ​នេះ​​​ថែម​ទាំង​​បាន​បញ្ចេញ​នូវ​វីឌីអូ​ខ្លី​មួយ​ដែល​​ចង់​​​បង្ហាញ​ពី​រូប​រាង​​នៃ​ទូរស័ព្ទ​​​ជិត​នឹង​ត្រូវ​ប្រកាស​ចេញ​​​នា​ពេល​ខាង​មុខ របស់​ខ្លួន​​មក​ដល់​យើង​ឲ្យ​បាន​ដឹង​មុន​ផង​ដែរ​ ។


សូម​បញ្ជាក់​ថា ថ្វី​បើ​​ក្រុមហ៊ុន Sony បាន​បញ្ចេញ​នូវ​រូប​រាង​នៃ​ទូរស័ព្ទ​ជំនាន់​ថ្មី​របស់​ខ្លួន​តាម​រយៈ​​​ វីឌីអូ​​​
ខាង​លើ​​ក្ដី តែ​ក្រុមហ៊ុន​​មិន​បាន​បញ្ជាក់​ពី​ឈ្មោះ​ទូរស័ព្ទ និង​លក្ខណសម្បត្តិ​ផ្សេងៗ​នោះ​ទេ ។ ​ដោយ​ឡែក​​បើ​​យោង​តាម​​រូប​រាង​ទូរស័ព្ទ​នៅ​ក្នុង​វីឌីអូ ​ដែល​មាន​បំពាក់​​កាមេរ៉ា​ដោយ G-lens ​ដែល​ហាក់​មាន​ទំហំ​កែវឆ្លុះ​ធំ​ និង​ថែម​ទាំង​​មាន​លក្ខណសម្បត្តិ​ពិសេស​មិន​ជ្រាប​ទឹក​ និង​ធូលី​ផង​ដែរ​នោះ គេ​ជឿ​ថា ​ទូរស័ព្ទ​នោះ​អាច​នឹង​​ឈ្មោះ​កូដ​​ថា Sony Honami ដែល​​​​ត្រូវ​បាន​គេ​ហៅ​ឈ្មោះ​ពិត​ថា​ Sony Xpeia Z1 ។ ​ក្រៅ​ពី​នេះ​ប្រសិន​បើ​​ពាក្យ​ចចាមអារ៉ាម​កាល​ពី​ពេល​មុន​ៗ​ជា​ការ​ពិត​ នោះ Sony Honami ឬ Xperia Z1 នឹង​មាន​លក្ខណសម្បត្តិ​ដូច​ខាង​ក្រោម ។

លក្ខណសម្បត្តិ​​ ​Sony Honami ឬ Xperia Z1 ៖​
  • អេក្រង់ 5-inch
  • កម្រិត​ភាព​ច្បាស់ Full HD (1080p)
  • កាមេរ៉ា​​ថត​រូប​ 20.7MP ​និង 2MP សម្រាប់ Webcam
  • CPU 2.2GHz Qualcomm Snapdragon 800
  • RAM 2GB
  • បំពាក់​ដោយ NFC
  • អង្គ​ផ្ទុក​ទិន្នន័យ​ជាប់​ម៉ាស៊ីន 16GB មាន​បន្ថែម microSD card
  • ថាមពល​ថ្ម 3000 mAh



ទស្សនា​វីឌីអូ​៖

ប្រភព

No comments:

 

Dirge Of Cerberus Full Movie

Final Fantasy VII

Final Fantasy VII