Technology 2Day · Thursday, 08 August 2013 10:02:00
Amazon បានចេញលក់ Kindle Fire កាលពីខែកញ្ញាឆ្នាំមុន ហើយបើគិតមកដល់ ពេលនេះមានរយៈពេល ១ជិតមួយឆ្នាំ ដែលកាលពី ចេញលក់ដំបូង ក្រុមហ៊ុនបានប្រកាសថា Kindle Fire លក់ដាច់ជាងគេនៅលើ Amazon Store ប៉ុន្តែមិនបានបង្ហាញពី តួលេខនៃការលក់នោះទេ។
កាលពីពេលថ្មីៗនេះក្រុមហ៊ុន Amazon បានប្រកាសនៅលើ គេហទំព័ររបស់ខ្លួនថា គ្រប់ Kindle Fire HD ទាំងអស់នឹងត្រូវ លក់បញ្ចុះតម្លៃ ៤០ដុល្លារអាមេរិក ដោយម៉ូដែល 16GB លក់ត្រឹមតែ ១៥៩ដុល្លារអាមេរិក និង ម៉ូដែល 32GB លក់ត្រឹមតែ ២០៤ដុល្លារអាមេរិក ដែលនេះជាការផ្ដល់ ជូនពិសេសមិនធ្លាប់មាន ឡើងសម្រាប់ក្រុមហ៊ុន មួយនេះ។
គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Amazon បានចាប់ផ្ដើមទម្លាក់តម្លៃនៃ Kindle Fire HD ដែលជា Tablet ជំនាន់ចុងក្រោយរបស់ខ្លួន ស្របពេលដែលមាន ពាក្យចចាមអារ៉ាមថា Kindle Fire ម៉ូដែលថ្មីនឹង មកដល់ឆាប់ៗនេះ៕
