
នៅក្នុងការបង្ហាញពីប្រព័ន្ធដំណើរការ ឬហៅថា ROM នៃទូរស័ព្ទ Sony Honami អ្វីដែលគេចាប់
អារម្មណ៍ជាងគេចំពោះសកម្មភាពផ្សេងៗនៃកម្មវិធី ទាំងនោះគឺ មុខងារ lockscreen widgets, phonebook app ជាមួយនឹងការតម្រៀបឈ្មោះដែលមានការពង្រីកអក្សរពេល scroll, toggle drawer មានភាពរហ័សក្នុងការបង្ហាញកម្មវិធីផ្សេងៗ និងចុងក្រោយគឺ “windowed’ នៃកម្មវិធី camera ។
លក្ខណសម្បត្តិ Xpeira i1 ៖
- អេក្រង់ 5-inch
- កម្រិតភាពច្បាស់ Full HD (1080p)
- កាមេរ៉ាថតរូប 20.7MP និង 2MP សម្រាប់ Webcam
- CPU 2.2GHz Qualcomm Snapdragon 800
- RAM 2GB
- បំពាក់ដោយ NFC
- អង្គផ្ទុកទិន្នន័យជាប់ម៉ាស៊ីន 16GB មានបន្ថែម microSD card
- ថាមពលថ្ម 3000 mAh

សូមបញ្ជាក់ថា លក្ខណសម្បត្តិបច្ចេកទេសរបស់ទូរស័ព្ទ Sony Xperia i1 ឬ Sony Honami ខាងលើគ្រាន់តែជាអ្វីដែលយើងទទួលបានពីពាក្យចចាមអារ៉ាមប៉ុណ្ណោះ ។ យ៉ាងណាមិញយើងនឹងដឹងលក្ខណសម្បត្តិពិតរបស់ទូរស័ព្ទនេះនាខែក្រោយ ៕
ប្រភព

No comments:
New comments are not allowed.