មិនមែនតិចឆ្នាំហើយទេ
ដែលពពួគ malware បានរាតត្បាតនៅលើ ប្រព័ន្ធដំណើរ ការទូរស័ព្ទនោះ
ដោយកាលពីប៉ុន្មានឆ្នាំមុន ប្រព័ន្ធដំណើរការ Symbian ជាចំណុចក្ដៅ ដែល
malware បានជ្រើសយក ជាគោលដៅ ប៉ុន្តែនៅពេលនេះ Android បានក្លាយជា
គោលដៅវិញម្ដង។

យោងតាមការ សិក្សាថ្មីបានរកឃើញថា malware ជាច្រើនបានសម្រុះទៅរក Android ដោយនៅក្នុងនោះ មានរហូតដល់ទៅ ៧៩ភាគរយ ចំណែក iOS វិញ មានត្រឹមតែ
០,៧ភាគរយប៉ុណ្ណោះ។
នៅក្នុងរបាយការណ៍ក៏ បានបញ្ជាក់ផងដែរថា ប្រព័ន្ធដំណើរការ Symbian ដែលធ្លាប់តែជា គោលដៅនោះ នៅពេលមាន malware ត្រឹមតែ ១៩ភាគរយ។ ចំណែក Windows Phone និង BlackBerry មាន ០,៣ភាគរយ។
ពពួក malware ដែលបានឆ្លងចូលទៅ កាន់ទូរស័ព្ទភាគច្រើន គឺវាបានលួចយកនូវ ទិន្នន័យមួយចំនួនដូចជា លេខទូរស័ព្ទទំនាក់ទំនង ផ្ញើសារទៅកាន់លេខ ទូរស័ព្ទដែលមាននៅ ក្នុងសៀវភៅទូរស័ព្ទ ហើយពួកនេះវាឆ្លង មកកាន់ទូរស័ព្ទ តាមរយៈកម្មវិធីក្លែងក្លាយ ដែលវាបន្លំ ជារូបរាងកម្មវិធីផ្សេងៗ សម្រាប់បោកបញ្ចោត៕