កាលពីថ្ងៃសុក្រសប្ដាហ៍មុន
ក្រុមហ៊ុន Microsoft បានប្រកាសជាផ្លូវការថា នាយកប្រតិបត្តិលោក Steve
Ballmer សម្រេចចិត្តចូលនិវត្តន៍ នៅក្នុងរយៈពេល ១២ខែទៀត
ប៉ុន្តែនៅក្នុងសេចក្ដីប្រកាស មិនបានបញ្ជាក់ថា នរណាម្នាក់នឹងត្រូវ
ឡើងកាន់តំណែង នេះជំនួសឡើយ។

ក្រោយពីចេញសេចក្ដី ប្រកាសបានមួយថ្ងៃ ព័ត៌មានជាច្រើន បាននិយាយថា ក្រុមហ៊ុន Microsoft
ប្រហែលជា ជ្រើសតាំងលោក Bill Gets ឲ្យឡើងកាន់តំណែង ជំនួសលោក Ballmer ដោយឡែកនៅពេលនេះ សារព័ត៌មាន Phone Arena បានចុះផ្សាយថា លោក Stephen Elop ដែលជានាយកប្រតិបត្តិ ក្រុមហ៊ុនផលិត ទូរស័ព្ទដៃហ្វាំងឡង់ Nokia ត្រូវបានចាប់នៅក្នុងតារាង បញ្ជីឈ្មោះនៃអ្នកដែលត្រូវ ជ្រើសរើសជា នាយកប្រតិបត្តិថ្មីសម្រាប់ Microsoft បន្ទាប់ពីលោក Ballmer ចូលនិវត្តន៍។
គួរបញ្ជាក់ផងដែរថា ការសម្រេច ចិត្តចូលនិវត្តន៍របស់លោក Ballmer ត្រូវបានគេសង្ស័យថា មានជាប់ពាក់ព័ន្ធ នឹងទឹកប្រាក់ចំនួន ៩០០លានដុល្លារអាមេរិក ដែល Microsoft ខាតបង់ទៅលើ Surface៕