Phablet ថ្មី G Pad របស់ LG ក្រោយ​មាន​ចចាមអារ៉ាម​មួយ​រយៈ​មក​នេះ ឥឡូវ​ច្បាស់​មែនទែន​ហើយ​ដោយ​មាន​ការ​អះអាង​ចេញ​ពី​អ្នក​ប្រតិបត្តិ​ជាន់​ ខ្ពស់​របស់ LG ដោយ​ផ្ទាល់។
រូប​គំរូ Phablet G Pad
ការ​អះអាង​នេះ ​គឺ​ចេញ​ពី​សំដី​ផ្ទាល់​របស់ Dimitar Valev តួនាទី​ជា​ប្រធាន​ទំនាក់ទំនង​ក្រុមហ៊ុន LG
ប្រចាំ​នៅ​ប្រទេស​ប៊ុលហ្គារី​ដែល​​បាន​ផ្ដល់​​បទ​សម្ភាស​ជា​មួយ​គេហទំព័រ Phonearena ថ្មីៗ​នេះ។ យ៉ាងណាមិញ​លោក​ពុំ​បាន​បង្ហើប​លក្ខណៈ សម្បត្តិ​លំអិត ហើយ​ក៏​ពុំ​បាន​ទទួល​ស្គាល់​លក្ខណៈ​សម្បត្តិ​ដែល​ចចាមអារ៉ាម​កន្លង​មក​បាន​ លើកឡើង​ដែរ​ទេ។
Phablet ថ្មី​នេះ​នឹង​មាន​អេក្រង់ full HD ទំហំ ៨,៣អ៊ីញ​ជា​មួយ resolution ទំហំ 1920 x1080px, CPU ប្រភេទ quad-core (មិន​បញ្ជាក់​ល្បឿន), RAM ទំហំ 2GB។ គេ​រំពឹង​ទៀត​ថា G Pad នឹង​មាន​សាច់​គែម​ស្ដើង​ជាង​មុន ប្រហាក់ប្រហែល​នឹង Smartphon G2 ដែល LG ទើប​ប្រកាស​ថ្មីៗ​កន្លង​ទៅ។ យ៉ាងណាមិញ​ នេះ​គ្រាន់​តែ​ជា​ការ​សន្និដ្ឋាន​ប៉ុណ្ណោះ។
Valev ថែម​ទាំង​បាន​បង្ហើប​ឱ្យ​ដឹង​ទៀត​ថា ក្រុមហ៊ុន LG នា​ពេល​នេះ​កំពុង​ផលិត SmartWatch តែ​ក៏​បាន​ព្រលយ​សំដី​ថា​ក្រុមហ៊ុន​របស់​ខ្លួន​ពុំ​សូវ​ខ្លាំង​ខាង​ទីផ្សារ SmartWatch នោះ​ទេ។ ជា​ចុង​ក្រោយ​លោក​បាន លើក​ឡើង​ថា LG មាន​គម្រោង​ចេញ Device ប្រើ Windows Phone 8 តែ​សុំ​ពេល​ចាំ​មើល Microsoft សិន​ថា​តើ​នឹង update បាន​ល្អ​យ៉ាង​ណា​ខ្លះ​នៅ​លើ​ប្រព័ន្ធ​ប្រតិបត្តិការ​ទូរសព្ទ​នេះ​បន្ត​ទៀត។
ប្រៀបធៀប រវាង LG G2, Galaxy S4 និង HTC One សូម​ចុច​ត្រង់​នេះ …
អាន​និយម​ន័យ​របស់ Phablet សូម​ចុច​ទីនេះ …
ប្រែ​សម្រួល៖ ឈុន ហួរ
ប្រភព & រូបភាព៖ t3, image.jpg