ម៉ោងនៅក្នុងប្រទេសកម្ពុជា

ទំនាកទំនងផ្សាយពាណិជ្ជកម្ម

Welcome to V-LOVEKHMER លោកអ្នក អាចទំនាកទំនងផ្សាយពាណិជ្ជកម្មមកលេខទូរស័ព្ទ 092 466 796 និងអាចទំនាកទំន​ងមកកាន់អាស័យដ្ឋាន E-mail:smeyrek@gmail.com

Friday, August 23, 2013

យល់​យ៉ាង​ណា​ចំពោះ NFC លើ​Smartphone?

ទន្ទឹម ​នឹង​ការ​រីក​ចម្រើន​របស់​បណ្ដា​ក្រុមហ៊ុន​ទូរសព្ទ​នានា ដែល​កំពុង​ប្រជែង​គ្នា​យ៉ាង​ស៊ី​សាច់​ហុត​ឈាម​ដើម្បី​ដណ្ដើម​ចំណែក​ទីផ្សារ និង​
ប្រជាប្រិយភាព​​របស់​ខ្លួន​បច្ចុប្បន្ន​នេះក្នុង​នោះ Smartphone ស៊េរី​ទំនើបៗ​តម្លៃ​រាប់​រយ​ដុល្លារ ខ្លះ​លោត​ដល់​ពាន់​ដុល្លារ ជា​ច្រើន បំពាក់​បច្ចេកវិទ្យា​ផ្ទេរ​ទិន្នន័យ​ឥត​ខ្សែ NFC (Near Field Communication)។ ទោះ​បី​ជា​ដឹង​ ស្គាល់ ឬ​មាន​កាន់​នៅ​ហ្នឹង​ដៃ​ក៏​ដោយ​ ក៏​​វិសាលភាព​នៃ​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​ផ្ទេរ​ទិន្នន័យ​ដែល​ទំនើប​ជាង ​ប្លូធូស​មួយ​នេះ ហាក់​នៅ​មាន​កម្រិត​នៅ​ឡើយ។
ស្វែង​យល់​​​ពី​របៀប​​ផ្ទេរ​ទិន្នន័យ​ដោយ​ប្រើ​NFC ដូច​ខាង​ក្រោម៖ NFC ជា​បច្ចេកវិទ្យា​ផ្ទេរ​ទិន្នន័យ​ឥត​ខ្សែ​មាន​លើ​Smartphone ដែល​មាន​តិចណូឡូជី​នេះ​ដូចគ្នា ដោយ​មាន​លក្ខណៈ​ពិសេស​ ដោយ​គ្រាន់​តែ​យក​ទូរសព្ទ​ទៅ​ប៉ះ​គ្នា (ទល់​ខ្នង) គ្នា​ប៉ុណ្ណោះ។ ស្វែងយល់​លំអិត​ពី​NFC ចុច​ត្រង់​នេះ
សង្វាត បុគ្គលិក​ក្រុមហ៊ុន​ផ្គត់ផ្គង់​សេវា​ ទូរសព្ទ​ក្នុង​ស្រុក​មួយ​លើក​ឡើង​ថា គេ​មិន​បាន​ស្គាល់ អ្វី​ទៅ​ជា NFC ទេ ហើយ​ក៏​មិន​ធ្លាប់​ប្រើ​ដែរ ព្រោះ​បច្ចុប្បន្ន​គេ​កំពុង​ប្រើ​Smartphone តម្លៃ​ថ្លៃ​ក៏​ពិត​មែន ប៉ុន្តែ​ទូរសព្ទ​នោះ​មិន​មាន​មុខងារ​នេះ​ទេ។ “…តែ​ក្នុង​នាម​ជា​អ្នក​តាម​ដាន​បច្ចេកវិទ្យា​ ខ្ញុំ​នឹង​ព្យាយាម​ស្វែងយល់​បច្ចេកវិទ្យា​មួយ​នេះ”។
ងាក​មក​ជួប​ជាមួយ​អ្នក​ជំនាញ​អាយធី និង​មាន​បទពិសោធន៍​ប្រើ​NFC ដោយ​សរសើរ​ថា​ល្អ និង​ឡូយ​មិន​ដាច់​ពី​មាត់ លោក សុវណ្ណវិចិត្រ​ឯ​ណេះ​វិញ​និយាយ​ថា “ធ្លាប់​ប្រើ​ហើយ…NFC ហ្នឹង​បញ្ជូន​រូបភាព​អី​លឿន​ណាស់ តែ​អត់​សូវ​មាន​ទូរសព្ទ​មាន​មុខងារ​ហ្នឹង”។
ថ្វី​ត្បិត​តែ​ធ្លាប់​មាន​Smartphone មាន​មុខងារ​NFC ប្រើ ​លោក ឃុត សុឃឿន អ្នក​គ្រប់គ្រង​កម្មវិធី​វិទ្យុ អេហ្វអឹម ១០២ បាន​លើក​ឡើង​ថា NFC មិន​សំខាន់​ទេ​សម្រាប់​តម្រូវការ​របស់​លោក ដោយ​សង្កត់​ធ្ងន់​ថា មាន​តែ​​អ៊ីនធឺណិត​គឺ​គ្រប់​គ្រាន់​ហើយ។ ម្យ៉ាង​លោក ក៏​មិន​ធ្លាប់​បាន​សាក​ល្បង​ប្រើប្រាស់​​បច្ចេកវិទ្យា​មួយ​នេះ​ដែរ។
“បច្ចេកវិទ្យា​មួយ​នេះ នៅ​ហាក់​កម្រិត​នៅ​ឡើយ​នៅ​កម្ពុជា​យើង”។ នេះ​ជា​បញ្ជាក់​របស់​លោក អ៊ី សុគន្ធ ប្រធាន​ផ្នែក​ទំនាក់ទំនង​របស់​ណូគា ប្រចាំ​កម្ពុជា ឡាវ។ លោក​បក​ស្រាយ​បន្ត​ថា នៅ​មាន​កម្រិត​គឺ ទី​មួយ​ NFC ជា​បច្ចេកវិទ្យា​ថ្មី​ទើប​នឹង​លេច​ចេញ​ជា​រូបរាង ដូច្នេះ​មិន​ប្រាកដ​ថា អ្នក​ប្រើប្រាស់​Smartphone ទាំង​អស់​យល់​ដឹង​ទូលំទូលាយ​នោះ​ទេ។ ​ទីពីរ NFC មាន​តែ​លើ​Smartphone ទំនើបៗ​តែ​ប៉ុន្មាន​ម៉ូដែល​ប៉ុណ្ណោះ ហើយ​តម្លៃ​ទៀត​សោត​ក៏​អ្នក​ប្រើប្រាស់​ទូទៅ​មាន​លទ្ធភាព​ទិញ​មក​ប្រើ​នោះ​ ដែរ។
យ៉ាង​ណា​មិញ លោក​ក៏​បាន​លើ​សរសើរ​ថា តិច​ណូឡូជី​មួយ​នេះ មាន​ប្រសិទ្ធភាព​ណាស់ (លឿន) ក្នុង​ការ​បញ្ជូន​ទិន្នន័យ ជា​ពិសេស​រូបភាព ហើយ​លោក​ក៏​សង្ឃឹម​យ៉ាង​មុត​មាំ​ថា ​​យុវវ័យ​ទាំង​អស់​​គួរ​ស្វែងយល់​អ្វី​ដែល​ថ្មី ដើម្បី​ទទួល​គុណប្រយោជន៍​ពី​​ការ​វិវត្តន៍​នៃ​​ឧស្សាហកម្ម​បច្ចេកវិទ្យា។ ​ល្បឿន​នៃ​ការ​បញ្ជូន​ទិន្នន័យ ​គឺ​អាស្រ័យ​ទៅ​តាម​ទំហំ​ឯកសារ។
Near Field Communication (NFC) សព្វ​ថ្ងៃ​នេះ​មាន​លើ​បណ្ដា​ទូរសព្ទ​ឆ្លាត​វៃ​មួយ​ចំនួន​ដូចជា Lumia 620, 720, 820, 920, HTC One, Xperia Z, Galaxy Note II, Galaxy S3, S4, BlackBerry Z10 និង សែ​ស្រឡាយOptimus G របស់​LG ប៉ុន្មាន​ម៉ូដែល​ទៀត។ ផ្ទុយ​ទៅ​វិញ បច្ចេកវិទ្យា​មួយ​នេះ មិន​មាន​លើ​ផលិតផល​Apple ទេ គិត​ត្រឹម​iPhone 5។
បន្ត​អាន​អត្ថ​បទ៖ ករណី​​ផ្ទុះ​ទូរសព្ទ​ ទទួល​ការ​ចាប់​អារម្មណ៍​ខ្លាំង​ពី​ពលរដ្ឋ​កម្ពុជា
ចុះ​មិត្ត​យុវវ័យ​វិញ​មាន​ការ​យល់​ឃើញ​បែប​ណា​ចំពោះ​បច្ចេកវិទ្យា NFC?
 

Dirge Of Cerberus Full Movie

Final Fantasy VII

Final Fantasy VII