ម៉ោងនៅក្នុងប្រទេសកម្ពុជា

ទំនាកទំនងផ្សាយពាណិជ្ជកម្ម

Welcome to V-LOVEKHMER លោកអ្នក អាចទំនាកទំនងផ្សាយពាណិជ្ជកម្មមកលេខទូរស័ព្ទ 092 466 796 និងអាចទំនាកទំន​ងមកកាន់អាស័យដ្ឋាន E-mail:smeyrek@gmail.com

Monday, September 2, 2013

ពីរ​ករណី​ក្នុង​ថ្ងៃ​តែមួយ ប៉ូលិស​ស្រុក​កោះធំ​ចាប់​បាន​ជន​រក្សាទុក​គ្រឿងញៀន​៤​នាក់​

កណ្តាល​ ៖ យុវជន​៤​នាក់ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ប៉ុស្តិ៍​សហការ​ជាមួយ​នគរបាល​ស្រុក​កោះធំ ធ្វើការ​kkn-r5aឃាត់ខ្លួន ​ខណៈ​ដែល​យុវជន​៤​នាក់​នោះ​កំពុង​ជិះ​ម៉ូតូ​ដោយ​ផ្ទុក​ថ្នាំញៀន​ជាប់​នឹង​ ខ្លួន ធ្វើ​សកម្មភាព​ទៅ​រក​កន្លែង​ប្រើប្រាស់ ទើប​សមត្ថកិច្ច​ឃាត់​បាន​ពីរ​ករណី​ក្នុង​ចំណុច​ផ្សេងគ្នា នៅ​ក្នុង​ស្រុក​កោះធំ ។​
         លោក​វរៈសេនីយ៍ទោ គង់ ស៊ីដន នាយការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​គ្រឿងញៀន នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កណ្តាល​បាន​ឲ្យ​ដឹង​ថា ពីរ​ករណី​ដែល​កម្លាំង​សមត្ថកិច្ច​យើង​ឃាត់ខ្លួន​យុវជន​សង្ស័យ​៤​នាក់ នៅ​ចំណុច​ផ្សេងគ្នា មួយ​ករណី​ឃាត់​ជនសង្ស័យ​រក្សាទុក​
គ្រឿងញៀន ដើម្បី​យក​ទៅ​ប្រើប្រាស់​បាន​ចំនួន​ពីរ​នាក់ ១​ឈ្មោះ សា ឡេះ ភេទ​ប្រុស អាយុ​២២​ឆ្នាំ និង​ម្នាក់ទៀត​ឈ្មោះ ហាន់ ណា​ហ្វា ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជា​ជនជាតិ​វៀតណាម រស់នៅ​ភូមិ​ដុក​គី ឃុំ​វឹក​ថា​យ ស្រុក​អា​ភូ ខេត្ត​អាងយ៉ាង នៃ​ប្រទេស​វៀតណាម​ ដែល​ធ្វើការ​ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង​១៧ ក្នុង​ថ្ងៃទី១ ខែកញ្ញា ឆ្នាំ​២០១៣ នៅ​ចំណុច​ភូមិ ជ្រៃ​ធំ ឃុំ​សំពៅ​ពួន ស្រុក​កោះធំ ខេត្តកណ្តាល ដែល​យុវជន​ទាំងពីរ​នោះ រក្សាទុក​ថ្នាំញៀន​ប្រភេទ​ម៉ា​ទឹកកក​ចំនួន​២​កញ្ចប់​តូច និង​ម៉ូតូ​យ៉ាម៉ាហា​ មួយគ្រឿង ដែល​កំពុង​ធ្វើ​សកម្មភាព​។
​          ករណី ​ផ្សេង​មួយទៀត​នៅ​វេលា​ម៉ោង​២១​និង​២០​នាទី ថ្ងៃទី​០១ ខែកញ្ញា ឆ្នាំ​២០១៣ ដែល​ឃាត់ខ្លួន​ជនសង្ស័យ​ពីរ​នាក់​ទៀត រក្សាទុក​ថ្នាំញៀន​ជាប់​ខ្លួន​ចំនួន​មួយ​កញ្ចប់​តូច រួម​នឹង​ម៉ូតូ​ធ្វើ​មធ្យោបាយ​មួយ​គ្រឿង​ទៀត ។
         ដែល​ករណី​នេះ​សមត្ថកិច្ច​ឃាត់​នៅ​ចំណុច​ភូមិ​ពោធិ៍​រាម្មា ឃុំ​ព្រែក​ស្តី ស្រុក​កោះធំ ហើយ​ជនសង្ស័យ​ទី​មួយ​មានឈ្មោះ ជី និ​ន្ទ ភេទ​ប្រុស អាយុ​២២​ឆ្នាំ និង​ម្នាក់ទៀត​ឈ្មោះ ភាព ភ័ន អាយុ​២០​ឆ្នាំ ជនជាតិ​ខ្មែរ អ្នក​ទាំងពីរ​រស់នៅ​ភូមិ​កោះ​ចាស់ ឃុំ​ព្រែក​ស្តី ស្រុក​កោះធំ ខេត្ត​កណ្តាល ដោយ​យុវជន​ទាំងពីរ​នាក់​នេះ រក្សាទុក​នូវ​ថ្នាំញៀន​ចំនួន​មួយ​កញ្ចប់​តូច និង​ម៉ូតូ​មួយ​គ្រឿង​ទៀត ។
         លោក គង់ ស៊ីដន បាន​បញ្ជាក់​ទៀតថា ក្រោយពេល​កម្លាំង​សមត្ថកិច្ច​ស្រុក​បាន​បញ្ជូន​មកដល់​ការិយាល័យ​ប្រឆាំង​ការ ​ជួញដូរ​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល យុវជន​ទាំង​៤​នាក់ ត្រូវបាន​កសាង​សំណុំរឿង រួម​នឹង​វត្ថុតាង ម៉ូតូ​ពីរ​គ្រឿង ថ្នាំញៀន​បី​កញ្ចប់​តូច ដោយ​យោង​តាម​ចម្លើយ​សារភាព​របស់​យុវជន​ញៀន​ថ្នាំ​ទាំង​៤​នាក់​នេះ បញ្ជូន​បន្ត​ទៅកាន់​សាលាដំបូង​ខេត្តកណ្តាល កាលពី​ព្រឹក​ម៉ោង​៩ និង​១០​នាទី ថ្ងៃទី ០៣ ខែកញ្ញា ឆ្នាំ​២០១៣ ដើម្បី​ឲ្យ​តុលាការ​ចាត់ចែង​តាមផ្លូវ​ច្បាប់ ៕
ខាត់ សុឃឿន
kkn-r5
kkn-r6
 

Dirge Of Cerberus Full Movie

Final Fantasy VII

Final Fantasy VII