ម៉ោងនៅក្នុងប្រទេសកម្ពុជា

ទំនាកទំនងផ្សាយពាណិជ្ជកម្ម

Welcome to V-LOVEKHMER លោកអ្នក អាចទំនាកទំនងផ្សាយពាណិជ្ជកម្មមកលេខទូរស័ព្ទ 092 466 796 និងអាចទំនាកទំន​ងមកកាន់អាស័យដ្ឋាន E-mail:smeyrek@gmail.com

Monday, September 2, 2013

មនុស្ស​ប្រុស​ស្រី​ចំនួន ៤ នាក់​របួសធ្ងន់​ស្រាល​ខណៈ​ម៉ូតូ​ពីរ​គ្រឿង បុក​គ្នា

kkn-r3aភ្នំពេញ ​៖ មនុស្ស​ប្រុស​ស្រី​ចំនួន ៤ នាក់​ត្រូវ​រង​របួស​ធ្ងន់​ស្រាល ដោយសារ​ពួកគេ​ជិះ​ម៉ូតូ​ស្តុ​ប​ពី លឿន​ជ្រុល បុក​គ្នា ជាមួយ​ម៉ូតូ​សេ ១២៥ លាន់​ដូច​រន្ទះ នៅ​ចំណុច​មុខ​ទីស្ដីការគណៈរដ្ឋមន្ត្រី តាម​បណ្តោយ​ផ្លូវ​សហព័ន្ធរុស្ស៊ី ក្នុង​សង្កាត់​មិត្តភាព​  ខណ្ឌ​៧​មករា កាលពី​វេលា​ម៉ោង​១៨និង៤០នាទី​យប់​​ថ្ងៃទី ១ ខែកញ្ញា ឆ្នាំ​២០១៣ ។​
            យោង ​តាម​ប្រភព​ព័ត៌មាន​ពី​សាក្សី​ដែល​បាន​ឃើញ​ហេតុការណ៍​នេះ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​មាន​គូរ​ស្នេហ៍​មួយ​គូរ ជិះ​ម៉ូតូ​ស្តុ​ប​ពី១​គ្រឿង ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ​1BV- 2248   ​
ធ្វើដំណើរ ​តាម បណ្តោយ​ផ្លូវ​សហព័ន្ធរុស្ស៊ី ទិសដៅ​ពី​កើ​តទៅ​លិច ក្នុង​ល្បឿន​លឿន​  រហូត​ពេល​ជិះ ដល់​ចំណុចកើតហេតុ ស្រាប់​តែមាន​យុវជន២​នាក់ ម៉ូតូ​សេ១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ បាត់ដំបង​ 1F-5722 បាន ​ជិះធ្វើដំណើរ​តាម​បណ្តោយ​ផ្លូ​សហព័ន្ធរុស្ស៊ី ក្នុងទិសដៅ​បញ្ច្រាសទិស​គ្នា​ជាមួយ​ម៉ូតូ​ស្តុ​ប​ពី ហើយដោយ​ម៉ូតូ​ទាំង២គ្រឿង ជិះ​លឿន​វ៉ា​គេ វ៉ា​ឯង​ដូចគ្នា ខណៈ​ទើប​បណ្តាល​ឲ្យ​ពួកគេ​វ៉ា​ក់​គ្នា ចាប់​ហ្វ្រាំ​មិនទាន់​ក៏​ជ្រុល​ពន្លះ​គ្នា​ចំ​ពីមុខ​យ៉ាង​ពេញទំហឹង បណ្តាល​ឲ្យ​ម្ចាស់​ម៉ូតូ​ស្តុ​ប​ពី​ម្នាក់​ត្រូវ​រងរបួស​ធ្ងន់​និង​ ម្នាក់ទៀត​រងរបួស​ស្រាល ចំណែក​ម្ចាស់​ម៉ូតូ​សេ​១២៥ មាន​គ្នា ២ នាក់​រងរបួស​ស្រាល ចំណែក​ម៉ូតូ​ទាំង ២ គ្រឿង​ក៏ត្រូវ​ខូចខាត​ផងដែរ​។
         សមត្ថកិច្ច​មិនទាន់​ស្គាល់​អត្តសញ្ញាណ​របស់​ម្ចាស់​ម៉ូតូ​ទាំង ២​គ្រឿង ខាងលើនេះ​នៅឡើយ​ទេ ដោយសារ​ក្រោយ​កើតហេតុ​ត្រូវ​បាន​រថយន្ត​សាមុយ​មក​ដឹក​យក​ទៅ​មន្ទីរពេទ្យ​អស់ ​។ ចំណែកម៉ូតូ​ទាំង ២​គ្រឿង បន្ទាប់ពី​កើតហេតុ​ត្រូវបាន​ម​សមត្ថកិច្ច​មូលដ្ឋាន​ចុះមក​អន្តរាគមន៍​ វាស់វែង អូស​យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​៧​មករា  ​រង់ចាំ​ដោះស្រាយ​តាមផ្លូវ​ច្បាប់ ។ គ្រោះ​ថ្នាក់​នេះ​បង្កឡើង​ដោយសារ​ម៉ូតូ​ទាំង២​គ្រឿង ជិះ​លឿន​ដូចគ្នា ទើប​រេ​ចង្កូត​បុក​គ្នា​តែម្តងទៅ ៕
ដាយ៉ារីទ្ធ
kkn-r3
kkn-r4
​
 

Dirge Of Cerberus Full Movie

Final Fantasy VII

Final Fantasy VII