ពេលលាបក្រែមដ៏សិចស៊ី។

ផ្កានេះបើយើងមើលទៅវាហាក់ដូចជាការរចនាកែខៃនូវរូបភាពតាមប្រព័ន្ធ កុំព្យូទ័រអ៊ីចឹង តែតាមពិតទៅមិនមែនឡើយ។ វាគឺជាផ្កាមួយប្រភេទមានស្រទាប់ផ្ការីកចេញមកគួរឲ្យចង់ថើបណាស់។ ផ្កាប្រភេទ
នេះគេបានប្រទះឃើញវានៅតំបន់ព្រៃត្រូពិកដែលស្ថិតនៅ ទឹកដីអាមេរិកភាគកណ្តាលនិងអាមេរិកខាងត្បូង ក្នុងនោះមាននៅប្រទេសកូឡុំប៊ី កូស្តារីកា ប៉ាណាម៉ា និងអេក្វាទ័រជាដើម។
ផ្កានេះវាមិនត្រឹមតែទាក់ទាញចំណាប់អារម្មណ៍មនុស្សប៉ុណ្ណោះទេ វាក៏បានឆក់យកការចាប់អារម្មណ៍ពីហ្វូងសត្វបក្សីបក្សានិងមេអំបៅ ជាច្រើនទៀតផងដែរ។ ទោះជាយ៉ាងណាប្រភេទបុប្ផាដ៏កម្រនេះក៏កំពុងតែរងការបាត់បង់ពូជ របស់វាដែរដោយសារការកាប់បំផ្លាញព្រៃឈើនៅបណ្តាប្រទេសខាងលើ។ ដូច្នេះប្រសិនបើចង់ឃើញឬចង់ថើបវានោះគឺមានតែឱកាសដែលនៅសេសសល់ ពេលនេះប៉ុណ្ណោះ៕
Read more: http://www.techno2day.biz/2013/05/16/7600.html/#ixzz2dtac6SUa