ម៉ោងនៅក្នុងប្រទេសកម្ពុជា

ទំនាកទំនងផ្សាយពាណិជ្ជកម្ម

Welcome to V-LOVEKHMER លោកអ្នក អាចទំនាកទំនងផ្សាយពាណិជ្ជកម្មមកលេខទូរស័ព្ទ 092 466 796 និងអាចទំនាកទំន​ងមកកាន់អាស័យដ្ឋាន E-mail:smeyrek@gmail.com

Tuesday, September 3, 2013

យល់ដឹងពីអត្ថប្រយោជន៍​របស់​ទឹកឃ្មុំ…..!!​

ឃ្មុំ​គឺជា​សត្វល្អិត​ម្យ៉ាង​ដែល​ផលិត​ ទឹកឃ្មុំ​ហើយ​អាច​ឲ្យ​មនុស្ស​យើង បរិភោគបាន ។ គេ​បានដឹងថា​ឃ្មុំ​បាន​ផលិត​ទឹកឃ្មុំ​តាំងតែ​ពី មួយរយ​សាមសិប​លាន​ឆ្នាំមុន​មកម្ល៉េះ និង​រហូតមក​ដល់ពេលនេះ ។ បច្ចុប្បន្ននេះ​ទឹកឃ្មុំ​ត្រូវបាន​គេ​ប្រមូល​ដោយ​វិធី ២​យ៉ាង​គឺ :
 
+ ប្រមូលយក​ពី​ក្នុងព្រៃ​
+ ប្រមូលយក​ពី​កន្លែង​ដែល​គេ​ចិញ្ចឹម​
  T9
- ជាទូទៅ​គេ​តែង​មានជំនឿថា ទឹកឃ្មុំ​ដែល​ប្រមូល​បានមកពី​ក្នុងព្រៃ​តែងតែមាន​គុណភាព​ល្អជា​ង
ទឹកឃ្មុំ​ដែល​គេ​ប្រមូល​បានមកពី​កន្លែង​ដែល​គេ​ចិញ្ចឹម ។ ត្រង់​បញ្ហា​នេះ​នៅ​មិនទាន់មាន​ការអះអាង​ណាមួយ​ឲ្យ​បាន​ស៊ីជម្រៅ​ទៅលើ ប្រភេទ​ទឹកឃ្មុំ​ទាំងពីរ​ប្រភេទ​នេះ​នៅឡើយ​ទេ ប៉ុន្តែ​អ្វីដែល​គេ​បានដឹង​នោះ​គឺ ប្រយោជន៍​ដ៏​សំខាន់​របស់​ទឹកឃ្មុំ និង​មុខរបរ​ចិញ្ចឹម​ឃ្មុំ ដែល​គេ​អាច​ប្រមូលប្រាក់​យ៉ាងច្រើន​ពី​ពលកម្ម​របស់​សត្វ​ឃ្មុំ ។​
 
​តើ​ទឹកឃ្មុំ​មាន​ប្រយោជន៍​អ្វីខ្លះ ?
* ទឹកឃ្មុំ​គឺជា​ស្ករ​ដែលមាន​លក្ខណៈ​ជា​ធម្មជាតិ មាន​រសជាតិ​ឆ្ងាញ់​ពិសា សម្បូរ​ណ៍​ទៅដោយ​កាបូ​ហាយ​ដ្រេ​ត (Cabohydrates) ជា​សារធាតុ​ម្យ៉ាង​ផ្តល់នូវ​កម្លាំង និង​ថាមពល​ដល់​រាងកាយ​របស់​មនុស្ស​យើង ។ ក្រៅពីនេះ​គេ​បាន​រកឃើញថា​ទឹកឃ្មុំ​មាន​ប្រសិទ្ធភាព​យ៉ាងខ្ពស់​បំផុត​ក្នុង ការផ្តល់​កម្លាំង​ភ្លាមៗ​ដល់​រាងកាយ កាត់បន្ថយ​នូវ​ការនឿយហត់​របស់​សាច់ដុំ ជាពិសេស​វា​មាន​ប្រយោជន៍​យ៉ាងច្រើន​ដល់​អ្នក​ដែល​ធ្វើការ​ងារ​ដោយ​ប្រើ កម្លាំង​ដូចជា អ្នកកីឡា​ជាដើម ។ ទឹកឃ្មុំ​នៅបាន​ចាត់ទុកថា​ជា​អ្នក​ជួយ​ការពារ​កុំ​ឲ្យ​ហត់នឿយ​ខ្លាំង​សំរាប់ អ្នកកីឡា អ្នក​ហាត់ប្រាណ ដោយ​វា​បឺត​ស្រូបយក​សារធាតុ​ម្យ៉ាង​ហៅថា គ្លូ​កូ​ស (Glucose) អាច​ឲ្យ​ខ្លួនប្រាណ​យើង​បឺត​ស្រូប​យកបាន​យ៉ាង​ឆាប់រហ័ស បន្ទាប់មក​វា​ជួយ​បង្កើន​កម្លាំង​ឲ្យ​យើង​បាន​ភ្លាមៗ ឯ​ចំណែក​សារធាតុ​ម្យ៉ាងទៀត​ហៅថា​ហ្វ្រា​ក់​តូ​ស (Fractose) ធ្វើការ​យឺតៗ​ប៉ុន្តែ​បន្ត​ផ្តល់​ឲ្យ​យើង​នូវ​កំលាំង​ពលំ​ជាប់​ជា​បន្ត ។ ក្រៅពីនេះ​គេ​បាន​រកឃើញ​ទៀតថា​ទឹកឃ្មុំ មាន​ចំណែក​ជួយ​គ្រប់គ្រង​ជាតិ​ស្ករ​ក្នុង​រាងកាយ​យើង​បានល្អ​ប្រសើរ​ជាង សារធាតុ​ផ្សេងៗ​ទៀត ។​
*​សូម​សាកល្បង​ធ្វើ​ដូច​ខាង​ក្រោ​នេះ :
 
​មុនពេល​ចេញទៅ​ហាត់ប្រាណ​សូម​ពិសារ​ទឹកឃ្មុំ​ចំនួន​១ ស្លាបព្រា​បាយ​សិន ឬ​អាច​មុនពេល​ចេញទៅ​ធ្វើការ​ក៏បាន ។​
​ក្នុង ករណីខ្លះ ពេល​យើង​ភ្ញាក់ឡើង​ពី​ដំណេក​នៅពេល​ព្រឹក​យើង​មាន​អារម្មណ៍​ហត់នឿយ អស់កម្លាំង សូម​យក​ទឹកឃ្មុំ​មក​លាប​លើ​ចំណិត​នំប៉័ង​ជំនួស​ស្ករ ឬ​លាយ​ទឹកឃ្មុំ​នៅក្នុង​តែ​រួច​ពិសារ វា​នឹង​ជួយ​សំរួល​ឲ្យ​យើង​មាន​កម្លាំង​ល្អប្រសើរ​មកវិញ​ភ្លាមៗ ។​
​បើសិន ជា​កូនចៅ​របស់​យើង​ពេល​ត្រឡប់​មកពី​សាលា​វិញ​មាន​អាកា​រៈ​ហត់នឿយ ល្ហិតល្ហៃ សូម​យក​ទឹកឃ្មុំ​ឲ្យ​កូនក្មេង​ទទួលទាន​ជាមួយ​នំ ឬ​នំប៉័ង នោះ​វា​នឹងមាន​កំលាំង​ល្អប្រសើរ​ឡើងវិញ​ជាមិនខាន ។​

 ក្រៅពី​ជួយ​រក្សា​និង​បង្កើត​កំលាំង​ឲ្យ​យើង ទឹកឃ្មុំ​គឺជា​អ្នក​ជួយ​រួមចំណែក​ការពារ​ប្រព័ន្ធ​ប្រឆាំង​របស់​រាងកាយ​យើង ទប់ទល់​ជាមួយ​ជំងឺ​និង​មេរោគ​ផ្សេងៗ​បាន​យ៉ាង​ល្អ ជួយ​ដល់​ការរំលាយ​អាហារ​របស់​ក្រពះ ជួយ​ផ្សះ​ដំបៅ និង​កែកុន​បញ្ហា​ផ្សេងៗ​ទៀត​របស់​រាងកាយ​យើង ។​
 
​នៅ​រៀងរាល់ ព្រឹក​សូម​លាយ​ទឹកឃ្មុំ​មួយចំណែក ទឹកក្រូច​ឆ្មា​មួយចំណែក​ស្មើគ្នា ក្នុង​ទឹក​ក្តៅ​មួយ​ពែង ដើម្បី​សម្រួល​ឲ្យ​ដល់​រាងកាយ​របស់​យើង និង​ជួយ​ធ្វើ​ឲ្យ​អារម្មណ៍​ស្រស់ថ្លា​ព្រម​គ្នា ។​
 
​ទឹកឃ្មុំ​នៅ អាច​យកមក​លាប​ព្យាបាល​ការ​ប្រេះ​បបូរមាត់ ដំបៅ​ហើម អ្នកចំរៀង​ភាគច្រើន​បាន​ពិសារ​ទឹកឃ្មុំ ឬ​លាយ​ទឹកឃ្មុំ​ជាមួយ​ទឹក​ក្តៅ​ពិសារ មុនពេល​ឡើង​ច្រៀង​ដើម្បី​សម្រួល​ដល់​បំពង់ក​ឲ្យ​មាន​ភាព​សើម​មិន​ស្ងួត​ក ពេល​ច្រៀង ។ ទឹកឃ្មុំ​ត្រូវបាន​គេ​យកទៅ​ផ្សំ​ជាមួយ​រូបមន្ត​ផ្សេង ដោយ​គិត​ទាំង​គ្រឿង​មុខម្ហូប គ្រឿងសំអាង សាប៊ូ​ដុះ​ខ្លួន នំ ៘​
ប្រភពពី៖ ITCAMBO


 

Dirge Of Cerberus Full Movie

Final Fantasy VII

Final Fantasy VII