សាក្សីដែលបានឃើញហេតុការណ៍ខាងលើបានឲ្យដឹងថា មុនពេលកើតហេតុគេសង្កេតឃើញ គូរស្នេហ៍ប្រុសស្រីមួយគូរ បានជិះម៉ូតូមួយគ្រឿងម៉ាកឃ្លីក ពណ៌ឈានជ្រូកលាយខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BU 4005 ធ្វើដំណើរតាមបណ្តោយផ្លូវព្រះសីហនុ ក្នុងល្បឿនលឿនទិសដៅពីលិចទៅកើត ខណៈដល់ចំណុច កើតហេតុស្រាប់តែរេចង្កូតម៉ូតូជ្រុលបុករះរបាំងដែកចែកទ្រូងផ្លូវ បណ្តាលឲ្យនារីជាស្រីស្នេហ៍ត្រូវរងរបួសខ្ទេចផ្ទៃ មុខ និងរបួសបែកក្បាលហូរឈាមស្រោចខ្លួន ស្លាប់បាត់បងជីវីតពេលដឹកបញ្ជូនទៅសង្គ្រោះដល់មន្ទីរពេទ្យនិង យុវជនជាអ្នកបើកម៉ូតូត្រូវរងរបួសដៃម្ខាង ចំណែកម៉ូតូ ក្រោយកើតហេតុបានខ្ទាតចេញជាង ២០ ម៉ែត្រ ខូចខាត ទាំងស្រុងតែម្តង ។
ក្រោយកើតហេតុអ្នករងរបួសត្រូវបានរថយន្តសាមុយមកដឹកយកទៅសង្គ្រោះ នៅមន្ទីរពេទ្យភ្លាមៗនឹងសាកសពនារីខាងលើកំពុងទំនាក់ទំនងទៅក្រុម គ្រួសារឲ្យមកកយកទៅធ្វើបុណ្យតាមប្រពៃណី ។ចំណែកម៉ូតូត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅអធិការដ្ឋាន ខណ្ឌដូនពេញ ៕



